no-alternative title

ASUS ប្រកាសចេញនូវ ZenBook Pro 15 (UX535) កុំព្យូទ័រម៉ូឌែលចុងក្រោយបំផុត ដែលមានអេក្រង់ 15.6" 4K UHD OLED ជាមួយនឹង ASUS ScreenPad

 

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រ ZenBook Pro 15 (UX535) ដែលជាម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូលកុំព្យូទ័រ ZenBook Pro Series ដែលមានរូបរាងតូចងាយស្រួលក្នុងការចល័ត ហើយវាក៏ជាប្រភេទកុំព្យូទ័រដែលមានអេក្រង់តូចបំផុតទំហំ 15.6-inch របស់ពិភពលោកដែលមានអេក្រង់ 4K UHD OLED touchscreen។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូឌែល ZenBook Pro 15 នេះអនុញ្ញាតអោយអ្នកច្នៃប្រឌិតជាច្រើនក្នុងការធ្វើការទៅលើគម្រោងជាច្រើននៅគ្រប់ទីកន្លែងទាំងអស់ដោយសារតែកុំព្យូទ័រនេះមានរូបរាងស្តើងស្រស់ស្អាត និងអេក្រង់ NanoEdge 4K UHD OLED touchscreenដ៏ច្បាស់បំផុត។ សម្រាប់ពណ៌នៃអេក្រង់នេះគឺមានកម្រិត 100% DCI-P3 color gamut និងកម្រិតអេក្រង់ 88% screen-to-body ratio ថែមទៀត។

 

កុំព្យូទ័រ ZenBook Pro 15 នេះដំណើរការនូវបន្ទះឈីប Intel® Core™ i7 ជំនាន់ទី 10 និង i5 H-series CPUs ជាមួយនឹង 45W, 16GB RAM និងក្រាហ្វិកកាត NVIDIA® GeForce® GTX 1650 Ti discrete GPU និង 1 TB PCIe® 3.0 x4 SDD for ultrafast storage ថែមទៀត។ នៅក្នុងការពង្រឹងទៅលើផ្នែកផលិតភាពការងារនេះ សម្រាប់កុំព្យូទ័រ ZenBook Pro 15 នេះមានភ្ជាប់ជាមួយនឹងអេក្រង់ ASUS ScreenPad™ និង 5.65-inch secondary color touchscreen ដែលបង្កើតឡើងជា Touchscreen ក្នុងការអនុញ្ញាតនៃការទំនាក់ទំនងកាន់តែងាយស្រួលជាមួយនឹង ScreenXpert 2.0 interface ដែលមានទម្រង់ដូចទៅនឹងស្មាតហ្វូន។

សម្រាប់កុំព្យូទ័រ ZenBook Pro 15 នេះមានថាមពលថ្មទំហំ 96 Wh និង I/O ports ជាច្រើនដូចជា Thunderbolt™ 3 USB-C®, USB 3.2 Gen 1 Type-A, standard HDMI 2.0, audio jack និង SD card reader ថែមទៀត។ វាក៏មានការប្រើប្រាស់នូវ ErgoLift hinge ដែលងាយស្រួលក្នុងការប្រើប្រាស់ក្ដាចុច និងកាមេរ៉ា IR ដែលងាយស្រួលក្នុងការ Login តាមរយៈការស្កេនមុខជាមួយនឹង Windows Hello ថែមទៀត។ វាក៏មាន WiFi 6 (802.11ax) ដែលមានការផ្តល់នូវការតភ្ជាប់ ultrafast wireless connectivity ដែលមានការពង្រឹងទៅលើបច្ចេកវិទ្យា ASUS WiFi Master Premium technology ក្នុងការពង្រឹងទៅលើស្ថេរភាពនៃការតភ្ជាប់ថែមទៀត។

ZenBook Pro 15 គឺជាកុំព្យូទ័រ 15.6-inch តូចបំផុតរបស់ពិភពលោកដែលមានអេក្រង់ 4K UHD OLED touchscreen – ដែលមានការឌីស្សាញរូបរាងស្តើងជាមួយនឹងគែម NanoEdge ដែលមានកម្រិតអេក្រង់ទំហំ 88% screen-to-body ratio ដែលផ្តល់នូវកម្រិតនៃការទស្សនាដ៏ល្អឥតខ្ចោះ។ វាមានកម្រិតអេក្រង់ 450-nit និងកម្រិត 1,000,000:1 contrast ratio ជាមួយនឹង DisplayHDR 500 True Black និង 178° viewing angles និង 100% DCI-P3 color gamut for cinema-grade colors ថែមទៀត។ វាមានកម្រិត 0.2 ms ultrafast response time ដែលផ្តល់នូវភាពរលូនបំផុតក្នុងការអូសថែមទៀត។

ជាមួយនឹងបន្ទះឈីប Intel Core i7 H-series processor ជំនាន់ទី 10 របស់ម៉ូឌែល ZenBook Pro 15 នេះ និងរ៉េមទំហំ 16 GB RAM គឺផ្តោតទៅលើការពង្រឹងទៅលើល្បឿនកាន់តែអស្ចារ្យសម្រាប់គ្រប់ការងារទាំងអស់ ហើយក្រាហ្វិកកាត NVIDIA GeForce GTX 1650Ti discrete GPU ក៏មានល្បឿនលឿនជាងមុន ២ ដងបើធៀបជាមួយនឹងក្រាហ្វិកកាត GTX 1050 ផងដែរ។

 កុំព្យូទ័រ ZenBook Pro 15 នេះ មាន 1 TB PCIe 3.0 x4 SSD ឬ PCIe SSD ជាមួយនឹង 32GB Intel Optane™ Memory H10 ផងដែរ។ កុំព្យូទ័រ ZenBook Pro 15 នេះមានសមត្ថភាពខ្លាំងក្នុងការធ្វើការងារធំៗបានថែមទៀត។ កុំព្យូទ័រ ZenBook Pro 15 នេះ មានភ្ជាប់ជាមួយនឹង ScreenPad ថ្មី អេក្រង់ទីពីរ 5.65-inch color touchscreen ដែលមានការពង្រឹងទៅលើភាពច្នៃប្រឌិត និងការងារជាច្រើនទៀត។ វាក៏មាន ScreenXpert 2.0 interface ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ដូចទៅនឹងទូរស័ព្ទដៃផងដែរ។ ScreenPad នេះគឺមានការទ្រទ្រង់ដោយកម្មវិធី ASUS utility apps ក្នុងការគ្រប់គ្រងបានលឿនទៅលើការទំនាក់ទំនងជាមួយនឹងអេក្រង់គោលរបស់វា។ 

កុំព្យូទ័រ ZenBook Pro 15 នេះមានទម្ងន់ 1.8 kg និងកម្រាស់ 17.8 mm ថែមទៀត។ វាក៏មានរន្ធ I/O ជាច្រើនទៀតដូចជា Thunderbolt 3 USB-C port, USB 3.2 Gen 1 Type-A port, HDMI port, audio jack និង SD card reader។ សូមជំរាបថា សម្រាប់ WiFi 6 នេះ គឺមានល្បឿនលឿនជាងមុន 3 ដងបើធៀបជាមួយនឹង WiFi 5៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន