no-alternative title

ស្វាគមន៍ការមកដល់របស់ស្មាតហ្វូន OPPO A93 កាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេ មានតម្លៃត្រឹមតែ $309 ប៉ុណ្ណោះ

កាលពីយប់នាថ្ងៃទី 21 ខែតុលា សង្កេតឃើញថា នៅលើផេកហ្វេសប៊ុកផ្លូវការ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ1 នៅកម្ពុជាបានប្រកាស និងសម្ពោធដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី A ថ្មីបំផុតគឺ OPPO A93 ដែលមានតម្លៃ $309។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងអំឡុងពេលសម្ពោធនេះដែរឃើញថា ម្នាក់ៗនាំគ្នាចូលរួមចុច Like, Share ឡើងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។ ហើយក្នុងកម្មវិធីនោះផងដែរក៏មានការចូលរួមពីតារាល្បីៗដូចជា ពិធីករ ជា វណ្ណារិទ្ធ លោក Raven Blaze លោក HENG រួមជាមួយនឹងដៃគូដូចជា Yaya និង Sun Flower ។ មិនតែប៉ុណ្ណោះ ក៏មានការលេងហ្គេម Comment នូវចំណុចពិសេសៗរបស់ OPPO A93 ដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។ 

តួយ៉ាងក្នុងកម្មវិធីសម្ពោធនោះផងដែរ ក៏សង្កេតឃើញថាតារាល្បីៗ ហ្វេនៗ បានបង្ហាញចំណាប់អារម្មណ៍ពិតពាក់ព័ន្ធនឹងស្មាតហ្វូន OPPO A93 នេះផងដែរ។ 

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន OPPO A93  ត្រូវបានបំបាក់មកជាមួយនឹងប្រពន្ធ័បច្ចេកវិទ្យាទំនើបៗដែលមានដូចជា៖ 

1- បំពាក់មកជាមួយកាមេរ៉ាមុខក្រោយ AI Portrait ចំនួន 6 គ្រាប់។ កាមេរ៉ាមុខទំហំ (16MP+2MP), កាមេរ៉ាក្រោយ 4គ្រាប់ (48MP+ 8MP+2MP+2MP) ដោយមានសមត្ថភាពប្រើប្រាស់ផ្សេងៗគ្នា។ 

2- អេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។

3- កម្រាស់ស្តើងត្រឹមតែ 7.48mm ជាមួយភាពស៊ីវិល័យ លេចធ្លោ។

4- មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 អាចដោះសោយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

5- សាកថ្មលឿន 18W សាក 5 នាទីនិយាយទូរស័ព្ទបាន 2 ម៉ោង ឬអាចលេង Instagram, Youtube 1 ម៉ោង។

6- ជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Matte Black (ពណ៌ខ្មៅ) , Metallic White (ពណ៌ស)។  

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងវីដេអូសម្ពោធនេះក៏មានការប្រកួត Mobile Legend Bang Bang លើ OPPO A93 រវាងក្រុម HENG និង Raven ដើម្បីតេស្តល្បឿនលេងហ្គេម តេស្ត CPU MediaTek Helio P95 តេស្តកម្លាំងម៉ាស៊ីនដែលមាន RAM 8GB+ROM 128GB មើលទៅពិតជាស៊ីសាច់ហុតឈាមដ៏ជក់ចិត្តតែម្តង។  

អ៊ីយ៉ា! មុខងារពិសេសៗ និងបច្ចេកវិទ្យាទំនើបៗខាងលើនេះពិតជាសក្កិសមកាន់ក្នុងដៃ ព្រមទាំងជាតម្រូវការសម្រាប់អតិថិជន និងបងប្អូនកម្ពុជាខ្លាំងមែនទែន។ អ្វីដែលពិសេសនឹកស្មានមិនដល់គឺស្មាតហ្វូន OPPO A93 នេះគឺមានតម្លៃត្រឹមតែ $309 តែប៉ុណ្ណោះ។ ហើយបើតាមការប្រកាសនាយប់មិញនេះ រាល់ការកក់ទុកមុនចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី24 ខែតុលា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $178 រួមមាន៖ កាដូកាបូបយូរដៃសម្រាប់ធ្វើដំណើរដ៏ស្រស់ស្អាត ($49) និងស៊ីមស្មាតលេខពិសេស Silver ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $129)៕

 

ខាងក្រោមនេះក៏ជាវីដេអូដែលបើកប្រអប់ដោយលោក ស្តេប និង ជា វណ្ណារិទ្ធផងដែរ

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន