no-alternative title

ក្រុមហ៊ុន vivo ត្រៀមធ្វើការដាក់ឲ្យដេញថ្លៃស្មាតហ្វូន vivo V20 នៅថ្ងៃទី21 តុលា ខាងមុខនេះ ជាមួយវត្តមានកំពូលតារាចម្រៀង កញ្ញា សុខ ពិសី និងតារា Raper លោក VanDa

ពិតជារំភើប ពិតជាប្លែក ជាមួយនឹងកម្មវិធីនៃការប្រគំតន្ត្រីដាក់ឲ្យដេញថ្លៃទៅស្មាតហ្វូនស៊េរីថ្មីចុងក្រោយ vivo V20Series ដែលជាស្មាតហ្វូនដែរមានកម្រាស់ស្តើងជាងគេសម្រាប់ឆ្នាំ 2020 នេះផងដែរ។ មុននឹងចូលទៅដល់ព័ត៌មានលំអិតសម្រាប់ការដេញថ្លៃយើងនឹងធ្វើការបង្ហាញពីគុណសសម្បត្តិមួយចំនួនរបស់ vivo V20 នេះវិញ! ស្មាតហ្វូន V20 នេះមានកម្រាស់ស្តើងត្រឹមតែ 7.38mm ហើយវាគឺជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងឆ្នាំ 2020 នេះជាមួយនឹងទម្ងន់ត្រឹមតែ 171g ប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការឌីស្សាញរូបរាងដ៏ស្តើងរបស់ស្មាតហ្វូនត្រកូល V20 series នេះគឺមានការបំពាក់នូវបច្ចេកវិទ្យា cutting-edge ចុងក្រោយជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ដែលមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus Dual និងកាមេរ៉ាខាងក្រោយទំហំ 64MP ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ធ្វើការអភិវឌ្ឍទៅលើការឌីស្សាញរបស់ស្មាតហ្វូន Dual Tone Step នេះដើម្បីធ្វើការពង្រឹងទៅលើភាពស្រស់ស្អាត និងភាពស្លីមរបស់ស្មាតហ្វូននេះ។  ស្មាតហ្វូន V20 នេះគឺផ្តល់មកជាមួយនឹងជម្រើសពីពណ៌គឺ Midnight Jazz និង Sunset Melody  ។ “Midnight Jazz” គឺជាពណ៌ដែលបង្ហាញអំពីតន្ត្រីប្រភេទ Jazz ។ វាគឺមានការបញ្ចូលគ្នារវាងពណ៌ទឹកប្រាក់ និងពណ៌ខ្មៅដែលពិតជាល្អឥតខ្ចោះ ដែលបង្ហាញអំពីថាមពល និងភាពជឿជាក់។ សម្រាប់ពណ៌ “Sunset Melody” គឺបង្ហាញអំពីពណ៌របស់ព្រះអាទិត្យនៅពេលដែលប៉ះនឹងសមុទ្រដែលមានពណ៌ពិតជាស្រស់បំព្រងមែនទែន។

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូន V20 នេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ  AG Matte Glass ដែលពិតជាប្រណិតបំផុតក្នុងការកាន់នៅក្នុងដៃរបស់អ្នក។ វាក៏មានការការពារទៅលើការកោសឆ្កូតផងដែរទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។ សម្រាប់កម្រាស់ស្តើង និងទម្ងន់ស្រាលរបស់ស្មាតហ្វូន V20 series រួមជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតនោះគឺពិតជាធ្វើអោយម៉ូឌែលនេះក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ពិសេសគឺបច្ចេកវិទ្យាថ្មីៗតែម្តង។ 

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានផ្លាស់ប្តូរទៅលើវត្តមាននៃស្មាតហ្វូនរបស់ពួកគេជាមួយនឹងវត្តមានរបស់ស្មាតហ្វូន V20 series នេះដែលមានភាពស្រស់ស្អាតទាំងការឌីស្សាញ និងទម្ងន់របស់វាថែមទៀត។ រីឯសម្រាប់កម្មវិធីនៃការប្រគំតន្ត្រីដេញថ្លៃទៅលើស្មាតហ្វូន vivo V20 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី21 តុលា ឆ្នាំ2020 នៅវេលាម៉ោង6:30PM - 8:30PM នៅផ្សារទំនើប Aeon សែនសុខស៊ីធីជាន់ផ្ទាល់ដី ដែលមានការចូលរួមដោយកំពូលតារាចម្រៀង កញ្ញា Sok Pisey តារា Raper លោក VanDa និងតារាសម្តែង កញ្ញា Daa Dao និងលោក Yaro។ 

_លក្ខខណ្ឌ: អ្នកដែលឈ្នះក្នុងការដេញថ្លៃទូរស័ព្ទដៃ vivo V20 នឹងទទួលបាននូវ៖

.ទូរស័ព្ទ vivo V20 ប្រើប្រាប់បានមុនគេ ដែលមានហត្ថលេខារបស់តារាតំណាង vivo គឺកញ្ញា Sok Pisey

.ទទួលទូរស័ព្ទដៃ vivo V20 ដោយផ្ទាល់ពីកញ្ញា Sok Pisey និងថតរូបជាមួយគ្នា

.មិនតែប៉ុណ្ណោះព្រមទាំងមានឡានទំនើប Roll Royce ជូនដំណើរទៅគេហដ្ឋានថែមទៀតផង

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន