no-alternative title

Mi Home TK Avenue បានបើកសម្ពោធជាផ្លូវការណ៍ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងគមនាគមន៏នៃព្រះរាជាណាចក្រកម្ពុជា

កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2020 កន្លងទៅនេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា បានចាប់ដៃគា្នជាមួយនឹងក្រុមហ៊ុន Techno & Mi បានបើកសម្ពោធជាផ្លូវការណ៍ Mi Home TK Avenue ដែលជាសាខាទី 8 នៅក្នុងប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ ទទួលបានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិកាក្រសួងប្រៃសណីយ៍ និងគមនាគមន៏នៃព្រះរជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ mi fan ដៃគូសហការរបស់ Xiaomi និង ដៃគូខាងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនរូប។ 

បន្ទាប់ពីពិធីកាត់ខ្សែរបូរណ៍ លោកស្រីអគ្គនាយិកាក្រុមហ៊ុន Techno & Mi ថ្មីនេះ បានមានប្រសាសន៍ថា លោកស្រីពិតជាមានសេចក្តីសប្យាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ Mi Home សាខា TK Avenue។

ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សាអន្តជាតិអស់រយះពេល 10 ឆ្នាំ គិតត្រឹមឆ្នាំ 2020 នេះ និងបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល smart home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។ 

ដោយមើលឃើញពីការរីកចម្រើន សក្តានុពលសេដ្ឋកិច្ច ជាពិសេសសុខសន្តិភាពរបសព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្រុមហ៊ុន Xiaomi ក៏បានពង្រីកទីផ្សាររបស់ខ្លួនដែលគិតមកដល់ពេលនេះ គឺមានរយះពេល 2 ឆ្នាំ។

នៅក្នុងនេះផងដែរ ក្រុមហ៊ុន បានបង្កើតសាខាចំនួន 8 ជាបន្តបន្ទាប់ក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាប។ ថ្ងៃនេះ ជាឱកាសដ៏វិសេសវិសាលផងដែរ ដែលសាខា Mi Home TK Avenue បើកដំណើរការជាផ្លូវការ ដើម្បីផ្តល់សេវាកម្មដ៏ល្អ និងកម្រិតអន្តរជាតិ ដល់អតិថិជន ជាពិសេសអ្នកគាំទ្រដល់ផលិតផល Xiaomi Fan តែម្តង។

តាងនាមឲ្យក្រុមហ៊ុន Xioami សាខា TK Avenue  លោកស្រីនាយិកា ក៏បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម និងបានញ៉ាំងឲ្យកម្មវិធីបើកសម្ពោធ សាខាថ្មីនេះ ឲ្យមានភាពអធិកអធម ពោរពេញដោយបរិយាកាសសប្យាយរីករាយ និងបួងសួងដល់វត្ថុស័ក្តសិទ្ថិ ជួយថែរក្សា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឲជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លាងឃ្លាតឡើយ។ សូមអរគុណ 

នៅក្នុងឱកាសនោះដែរ កញ្ញា  ម៉ារីកា ដែលជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Xiaomi Cambodia និងតំណាងអោយ លោក Peaker នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា  ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Mi Home TK Avenue នៅក្នុងឱកាស បើកសម្ពោធផ្លូវការMi Home សខា Tk Avenue ផងដែរ។

កញ្ញា ក៏បានថ្លែងអំណរគុណដល់នាយក និងនាយិកា Mi Home TK Avenue ដែលបានជឿជាក់លើផលិតផលរបស់ Xiaomi ដែលតាំងពី Mi Fan រហូតឈានដល់ក្លាយជា Authorized Reseller។  

សូមជំរាបថា នេះ ជា Mi Store ទី 8 របស់យើងនៅកម្ពុជា និង មុនបំណាច់ឆ្នាំនេះ យើងនឹងបើក Mi Store ចំនួន 2 ទៀតក្នុងពេលឆាប់ៗនេះ។ កញ្ញាក៏បានបន្ថែមទៀតថា  ឥឡូវនេះ ក្រុមហ៊ុន Xiaomi ក្លាយជាម៉ាកស្មាតហ្វូនលេខ 3 នៅឆ្នាំ 2020 និងជាប់លេខមួយក្នុងការផ្តល់នូវបច្ចេកវិទ្យា Smart Home នៅទូទាំងពិភពលោក។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អនិងតម្លៃស្មោះ

 

មុននឹងបញ្ចប់ កញ្ញាដែលជាតំណាងអោយក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រនិងដៃគូរបស់យើងដែលបានគាំទ្រនិងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុននិងផលិតផលរបស់យើង។  បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។  #NoMiWithout You

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នោះ Mi Store ថ្មីនេះ ក៏មានដាក់លក់ទំនិញជាមួយប្រូម៉ូសិនពិសេស  និងមានកាដូរដបទឹកពី Mi Home TK Avenue ជាពិសេសថែមទាំងមានវត្តមានរបស់ អាយដល Ream Angkor & Vivian Joker  លេងហ្គមសប្បាយៗ  និងឈ្នះរង្ចាន់កាស  #MiTrueWirelsesEarBuds & Power Bank ទៀតផង។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន