no-alternative title

សែលកាត ចូលរួមជួយយុវជនក្នុងការអភិវឌ្ឍនូវជំនាញឌីជីថលដើម្បីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ក្រោមយុទ្ធនាការ “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”

កាលពីថ្ងៃសៅរ៍ទី 24 ខែ តុលាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន សែលកាត បានប្រកាសនូវកិច្ចសហការជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការនូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត”  នៅក្នុងខេត្តសៀមរាប។ យុទ្ធនាការនេះ ត្រូវបានបើកសម្ភោធដាក់ឱ្យដំណើរការនៅក្នុងសន្និសិទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងនៅឯសណ្ឋាគារសៀមរាបប៉ាស៊ីហ្វិក ស្របគ្នានឹងព្រឹត្តិការណ៍ TdH-NL Annual Cluster Event ដែលមានការចូលរួមពីថ្នាក់ដឹកនាំយុវជនចំនួន ៣៥រូបរបស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានានៅក្នុងខេត្តសៀមរាប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គោលបំណងសំខាន់នៃការជួបជុំរយៈពេលពីរថ្ងៃនេះគឺ ដើម្បីបង្កើនជំនាញឌីជីថលរបស់កុមារ ដោយក្នុងនោះរួមមានទាំងវិធីបង្កើតមាតិកាជុំវិញបញ្ហាដែលពួកគេកំពុងប្រឈមមុខ និងការប្រើប្រាស់បណ្តាញសង្គមដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់អ្នកដទៃ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារផ្នែកទីផ្សាររបស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការចែករំលែកនូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រដល់យុវជន និងថ្នាក់ដឹកនាំយុវជនលើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការសុវត្ថិភាពកុមារនៅទូទាំងប្រទេសកម្ពុជាផងដែរ។

លោក លោក វ៉ាតសុន បានមានប្រសាសន៍ថាគំនិតផ្តួចផ្តើមស្របគ្នានឹងការផ្ញើសារកាន់តែទូលំទូលាយរបស់សែលកាតដើម្បីជួយលើកកម្ពស់អក្ខរកម្មឌីជីថល ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈឌីជីថលពេញលេញ។ លោក វ៉ាតសុន បានថ្លែងបន្តថា យុវជនដ៏មានទេពកោសល្យឈានមុខទាំងពីររូបរបស់សែលកាតរួមមាន កញ្ញា រ៉េត ស៊ូហ្សាណា និង ប៊ុន ឡេង បានចូលរួមគាំទ្រគំនិតផ្តួចផ្តើមនេះ តាមរយៈការរៀបចំនូវសិក្ខាសាលាតាមអនឡាញ ស្តីពីការបង្កើតមាតិកា និងការគ្រប់គ្រងបណ្តាញសង្គម។

លោក វ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងថា៖ “យុវជនដ៏មានទេពកោសល្យទាំងពីររូបនេះ គឺមានអ្នកគាំទ្រតាមប្រព័ន្ធអនឡាញដល់ទៅជាងមួយលាននាក់ឯណោះ ពោលគឺបង្ហាញថាពួកគេអាចដើរតួជាគំរូដ៏ល្អមួយសម្រាប់យុវសិស្សខ្មែរ”។ “ក្នុងនាមជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរ យើងនឹងចូលរួមតស៊ូមតិដើម្បីសុវត្ថិភាពកុមារ ដែលជាផ្នែកមួយនៃតួនាទីរបស់យើងក្នុងការគាំទ្រដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា”។ “ការផ្តល់ជូនដល់សិស្សានុសិស្សនូវជំនាញឌីជីថលដែលចំាបាច់សម្រាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញនេះ គឺជាមធ្យោបាយមួយដែលយើងអាចចូលរួមជួយបាន ហើយយើងក៏សូមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ មាតាបិតា និងថ្នាក់ដឹកនាំនៅតាមសហគមន៍ទាំងអស់ ឱ្យចូលរួមគាំទ្រ ក៏ដូចជាតាមដានយុទ្ធនាការនេះទាំងអស់គ្នា” ។

 

លោក ហេង ពុទ្ធិកា អ្នកជំនាញខាងផ្នែកលើកកម្ពស់ការយល់ដឹងរបស់អង្គការ TdH-NL បានថ្លែងឱ្យដឹងថា៖ “យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសែលកាតចំពោះការចូលរួមនៅក្នុងយុទ្ធនាការនេះ។ ការចូលរួមជាមួយវិស័យឯកជន គឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការទទួលជ័យជម្នះលើការតស៊ូរបស់យើងដើម្បីសិទ្ធិកុមារ”។  ក្រុមហ៊ុនសែលកាត ក៏នឹងផ្តល់ស៊ីមកាតដោយឥតគិតថ្លៃ និងគម្រោង Cellcard 4U ជូនដល់ថ្នាក់ដឹកនាំក្រុមទាំង 35 រូប ដែលជួយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការ TdH-NL នៅទីតាំងទាំង 10។ ដើម្បីអបអរសាទរដល់ការដាក់ឱ្យដំណើរការយុទ្ធនាការ“គាំពារសុវត្ថិកុមារ ដើម្បីអនាគត”  អង្គការ TdH បានបើកដំណើរទំព័រហ្វេសប៊ុកថ្មីមួយ ដែលអ្នកអាចស្វែងរកបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/2IEZhUS  .ទំព័រហេ្វសប៊ុកនេះ មានបង្ហាញជូននូវរូបស្លាកសញ្ញាយុទ្ធនាការ ដែលត្រូវបានបង្កើតឡើងដើម្បីជានិមិត្តរូបនៃបណ្តាសហគមន៍ដែលបានចូលរួមក្នុងការផ្តល់ខែលការពារដល់កុមារខ្មែរ ក៏ដូចជាជួយជម្រុញឱ្យពួកគេមានអនាគតភ្លឺស្វាង និងជោគជ័យដែលពួកគេសក្តិសមនឹងទទួលបានផងដែរ។

Terre des Hommes Netherlands គឺជាអង្គការក្រៅរដ្ឋាភិបាលជួយការពារកុមារឈានមុខគេមួយ ដែលបានបំពេញប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។ គម្រោងរបស់អង្គការនេះ គឺផ្តោតទៅលើការការពារនិងការឆ្លើយតបចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងអាពាហ៍ពិពាហ៍កុមារ នៅតាមបណ្តាញអនឡាញនិងអហ្វឡាញ។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះ តែងចូលរួមសហការជាមួយរដ្ឋាភិបាល អង្គការក្នុងស្រុក សាលារៀន និងបណ្តាសហគមន៍ជាច្រើនទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់កុមារ និងហានិភ័យនៃការកេងប្រវ័ញ្ចលើកុមារ៕ tdh.nl

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន