no-alternative title

ទទួលយកនូវបទពិសោធន៍ថ្មីនៃការថតរូបភាពដ៏អស្ចារ្យជាមួយនឹងបច្ចេកវិទ្យាថ្មីៗតាមរយៈកាមេរ៉ាមុខ Selfie របស់ស្មាតហ្វូន vivo V20 នៅរាត្រីកាលនេះក្នុងកម្មវិធីនៃការសម្ពោធស្មាតហ្វូន V20

ជាមួយនឹងការប្តេជ្ញាចិត្តនៅក្នុងការនាំយកនូវភាពរីករាយជាច្រើនតាមរយៈអ្វីដែលបានកើតឡើងគ្រប់ពេលវេលានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនោះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនលំដាប់ប្រណិត flagship របស់ខ្លួនដែលមានឈ្មោះហៅថា V20 series ដែលផ្តល់នូវសមត្ថភាពខ្លាំងក្នុងការថតរូបភាព selfie បានច្បាស់ និងអស្ចារ្យបំផុតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេថែមទៀត។ ស្មាតហ្វូន vivo V20 នេះគឺមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាព portraits ស្រស់ស្អាតជាមួយនឹងពណ៌ពន្លឺច្បាស់ និងទាក់ទាញបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាមុខរបស់ស្មាតហ្វូន V20 នេះមានទំហំ 44MP Super Definition ដែលអាចធ្វើការថតរូបភាពបានច្បាស់និងអនុញ្ញាតអោយមានការ zoom បានយ៉ាងស្រស់ស្អាតថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ផ្តល់នូវបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យជាមួយនឹងបច្ចេកវិទ្យាថ្មីៗនៃកាមេរ៉ាខាងមុខ និងការបង្ហាញនូវបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនបន្ថែមទៀតសម្រាប់ស្មាតហ្វូនត្រកូល V series ចុងក្រោយបំផុតនេះ។

កម្រិតភាពច្បាស់ និងការផ្តោតកាន់តែអស្ចារ្យ

សម្រាប់ភ្នែកកាមេរ៉ារបស់ស្មាតហ្វូន V20 គឺជាប្រភេទ Eye Autofocus ដែលអាចធ្វើការថតរូបភាពច្បាស់ និងស្រស់ស្អាតមែនទែន។ សម្រាប់ Eye Autofocus នេះអាចធ្វើការតាមដានទៅលើចលនាចម្លាស់ទី ឬអ្វីដែលពួកគេបង្ហាញបានយ៉ាងរលូន។ បច្ចេកវិទ្យាស្នូលនេះគឺពិតជាសំខាន់ខ្លាំងណាស់ជាពិសេសនៅក្នុងពេលដែលអ្នកធ្វើការថតរូបភាព selfies ដែលមានចលនានោះ។ សម្រាប់ Eye Autofocus អាចធ្វើការចាប់យក និងផ្តោតទៅលើចលនានេះបានយ៉ាងល្អ ហើយវាក៏អាចថតរូបភាពច្បាស់មិនថាទីជិត និងទីឆ្ងាយថែមទៀតផង។ ជាមួយនឹងមុខងារកម្រិតខ្ពស់នោះ អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់សម្លឹងមើលទៅលើកាមេរ៉ានៅក្នុងពេលថតរូបភាព selfies នេះ ហើយវាក៏អាចថតរូបភាពស្រស់ស្អាតបានយ៉ាងស្រស់ស្អាត និងងាយស្រួលបំផុតនៅក្នុងការថត។

 

ស្មាតហ្វូន V20 នេះគឺមានការពង្រឹងទៅលើបច្ចេកវិទ្យា AI low-light portrait algorithm – Super Night Selfie ដែលអាចធ្វើការថតរូបភាពផ្ទៃមុខបានភ្លឺច្បាស់ និងការថតរូបភាព portraits បានយ៉ាងស្រស់ស្អាតនៅក្នុងពេលដែលមានពន្លឺតិចថែមទៀត។ វាក៏មានមុខងារ Selfie Softlight Band ដែលផ្តល់នូវពណ៌យ៉ាងល្អឥតខ្ចោះ និងស្បែកដែលមានលក្ខណៈជាធម្មជាតិពិតៗថែមទៀតតាមរយៈការកែប្រែទៅលើពន្លឺ ambient light នេះ។ វាក៏អនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាព selfiesនៅក្នុងលក្ខខណ្ឌពន្លឺតិច ឬពេលយប់បានថែមទៀតផងជាមួយនឹងស្មាតហ្វូន V20 នេះ។

អ្នកប្រើប្រាស់ជាច្រើនមិនចាំបាច់មានការព្រួយបារម្ភនោះទេនៅក្នុងការថតរូបភាព និងវីដេអូ selfie របស់ស្មាតហ្វូន V20 series ជាមួយនឹងមុខងារថ្មីហៅថា Steadiface Selfie Video, Slo-Mo Selfie Video និង 4K Selfie Video ដែលផ្តល់នូវឱកាសអោយលោកអ្នកអាចធ្វើការថតរូបភាព selfie ជាវីដេអូបានយ៉ាងល្អឥតខ្ចោះថែមទៀត។  សម្រាប់មុខងារ Slo-Mo Selfie នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតវីដេអូ selfie ប្រកបដោយភាពច្នៃប្រឌិតខ្ពស់កាន់តែងាយស្រួលជាមួយនឹងការបញ្ជាចេញពីចុងម្រាមដៃរបស់អ្នកតែប៉ុណ្ណោះ។ វាក៏មានមុខងារ 4K Selfie Video ដែលអាចធ្វើការកែប្រែទៅលើវីដេអូនេះនៅក្នុងកម្រិតភាពច្បាស់ដល់ទៅ 4K ថែមទៀត។ នៅក្នុងការនាំយកនូវការបង្ហាញអំពីសមត្ថភាពដ៏អស្ចារ្យរបស់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូន V20 series នេះ ក្រុមហ៊ុន viv ក៏នាំយកនូវកម្មវិធីមួយដែលមានឈ្មោះហៅថា #BackCamFrontCam ដែលអ្នកប្រើប្រាស់អាចប្រកួតប្រជែងគ្នាក្នុងការថតរូបភាពតាមរយៈកាមេរ៉ាខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន V20 មានកម្រាស់ត្រឹមតែ 7.38mm ។ វាពិតជាស្តើងមែនទែនក្នុងការប្រើប្រាស់ និងទម្ងន់ស្រាលងាយស្រួលកាន់នៅក្នុងដៃថែមទៀតផង៕

ហើយមួយវិញទៀតសម្រាប់ការបើកសម្ពោធស្មាតហ្វូន vivo V20 នៅរសៀលនេះនឹងមានវត្ថមានចូលរួមពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo គឺលោក ព្រាប សុវត្ថិ ។ នៅក្នុងកម្មវិធីនេះផងដែរ ក៏នឹងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យា លោក ឈិនឈឿន លោក Yaro និងកញ្ញាដាដាវ ផងដែរ។  មិនតែប៉ុណ្ណោះព្រមទាំងការចូលរួមពីសំណាក់ភ្ញាវកិត្តិយសពីររូបទៀត គឺលោក John Sey ដែលជាអ្នក Review ទៅលើផ្នែកបច្ចេកវិទ្យានិងលោក PrivatePlork Gaming ដែរជាអ្នកជំនាញក្នុងវិស័យហ្គេមបែបតិចណូឡូជី។ សម្រាប់កម្មវិធីសម្ពោធស្មាតហ្វូន vivo V20 នេះនឹងធ្វើការ  Live ផ្ទាល់ចេញពីផេកផ្លូវការ vivo នឹងទូរទស្សន៌រស្មីហង្សមាស HDTV #ចាប់ពីម៉ោង8PM_10PMយប់ នាថ្ងៃទី24 តុលា ឆ្នាំ2020 នេះផងដែរ។

ចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ នៅលើទំព័រផេកផ្លូវការរបស់ vivo និងទូរទស្សន៌ហង្សមាស HDTV លោកអ្នកនឹងទទួលបានឱកាសឈ្នះ ស្មាតហ្វូន V20 ជាច្រើនរង្វាន់។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន