no-alternative title

ក្រុមហ៊ុន Ford បានប្រកាសតែងតាំងអ្នកដឹកនាំថ្មី និងធ្វើការកំណែទម្រង់ជាច្រើន ដើម្បីផ្តល់នូវអត្ថប្រយោជន៍ និងផលចំណេញកាន់តែច្រើនជូនអតិថិជនរបស់ខ្លួន

មកទល់នឹងពេលនេះ ក្រុមហ៊ុន Ford ត្រូវបានគេមើលឃើញថា នៅតែបន្តពង្រឹង និងឆ្ពោះទៅកាន់ទិសដៅនានាទូទាំងពិភពលោក តាមរយៈនៃការផ្លាស់ប្តូរមួយចំនួនធំ ដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ និងផលចំណេញជូនអតិថិជន។ ជាក់ស្តែងដូចជាពេលនេះ ក្រុមហ៊ុន Ford បានតែងតាំង លោក Jim Farley បានជំនួសតួនាទីលោក Jim Hackett ដែលជាអគ្គនាយកនៃក្រុមហ៊ុន Ford បានដាក់បង្ហាញនូវគោលដៅ និងការផ្លាស់ប្តូរក្នុងស្ថាប័នក្នុងពេលប្រជុំនៅ Town Hall ជាមួយនឹងក្រុមការងារទូទាំងពិភពលោកតាមប្រព័ន្ធអ៊ីនធើណែត។ 

លោក Farley បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford គ្រោងនឹងធ្វើដំណើរជាបន្ទាន់មួយ ដើម្បីកែប្រែនូវសង្វាក់ផលិតកម្មយានយន្តរបស់ខ្លួន ពោល គឺដើម្បីពង្រឹងគុណភាព កាត់បន្ថយចំណាយ និងសម្រេចអោយបាននូវគោលដៅ ដែលបានគ្រោងទុក។ ជាមួយគ្នានេះដែរក្រុមហ៊ុន Ford នឹងធ្វើការអភិវឌ្ឃន៍ទៅលើផ្នែកមួយចំនួនដូចជា៖ ការបែងចែកធនធាន ធនធានមនុស្ស និងសមត្ថភាពដើម្បីជួយអោយក្រុមហ៊ុននេះទទួលបានជោគជ័យ និងភាពល្បីល្បាញនៃម៉ាកយីហោ។ ការពង្រីកទីផ្សាររថយន្តសម្រាប់អាជីវកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលអាចអោយការបើកបរបានយ៉ាងរលូន និងកាត់បន្ថយការចំណាយ។ ការផ្តល់ជូននូវរថយន្តអគ្គិសនីទៅកាន់ពិភពលោកដែលរួមមានម៉ូឌែល៖ Transit, F-Series, Mustand, SUVs និង Lincoln។ ការបង្កើតបន្ថែមនូវយានយន្តដែលមានតម្លៃសមរម្យទៅកាន់ទីផ្សារពិភពលោកដែលក្នុងនោះមានប្រទេស អាហ្រ្វិកខាងជើងផងដែរ។ ការផ្តល់ជូននូវប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិលំដាប់ពិភពលោករបស់ Argo Al

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Farley បានមានប្រសាសន៍ថា៖ “ក្នុងកំឡុងពេល ៣ឆ្នាំចុងក្រោយនេះ ដោយក្រោមការគ្រប់គ្រងរបស់លោក Jim Hackett យើងទទួលបានភាពជោគជ័យដ៏មានន័យ និងបានក្លាយជាក្រុមហ៊ុនមួយយ៉ាងសកម្ម និងរីកចម្រើន។” “ឥឡូវនេះគឺជាពេលដែលត្រូវធ្វើតាមគោលការណ៍នេះហើយ។” “យើងនឹងប្រកួតប្រជែងដូចជាការប្រកួត បែងចែកធនធានដើម្បីទៅរកភាពរីកចម្រើន និងស្វែងរកឱកាសជោគជ័យ និងកើនចំនួនអតិថិជនតាមរយៈផលិតផល និងបទពិសោធន៍ល្អៗ។” ក្រុមហ៊ុន Ford កំពុងធ្វើកំណែទម្រង់ដើម្បីពង្រឹងអោយបាននូវកិច្ចការចាំបាច់មួយចំនួនដូចជា៖ ការផ្តោតលើការសម្រេចចិត្ត និងគណនេយ្យភាពពាក់ព័ន្ធនឹងផលិតផល និងក្រុមអតិថិជននៅក្នុងតំបន់ 3 ផ្សេងគ្នាដូចជា ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។ ការបង្កើនការអភិវឌ្ឍន៍ដើម្បីក្លាយជាអ្នកដឹកនាំនៅក្នុងមុខជំនួញថ្មីដូចជាក្នុងវិស័យយានយន្ត និងគ្រឿងយន្ត។ ការលើកកម្ពស់ភាពជំនាញក្នុងវិស័យឧស្សាហកម្មដើម្បីអភិវឌ្ឍន៍ផ្នែកយានយន្តនេះទៅកាន់ពិភពលោកអោយបានស្គាល់។ នាំមកនូវបច្ចេកវិទ្យា និងកម្មវិធីមួយចំនួនបានធ្វើ Ford លើសពីដៃគូប្រកួតប្រជែង។ ការប្រកាន់ខ្ជាប់ និងលើកតម្កើនអោយមានភាពខុសគ្នានៃជីវះប្រវត្តិ បទពិសោធន៍ និងទេពកោសល្យផ្សេងៗគ្នាទូទាំងក្រុមហ៊ុន។ លោក Farley បានបន្តមានប្រសាសន៍ថា៖ “ ក្រុមហ៊ុនបានកំណត់ទិសដៅក្នុងការបំពេញប្រតិបត្តិការជាប់លាប់ ដែលរួមមានពន្ធ 8 % នៃប្រាក់ចំណូល ជាមួយនឹងចរន្តសាច់ប្រាក់រឹងមាំ ដើម្បីអោយក្រុមហ៊ុនអាចវិនិយោគពេញលេញជាមួយនឹងអតិថិជន និងបន្តការរីកចម្រើន។

ជាមួយគ្នានេះផងដែរក្រុមហ៊ុន Ford ក៏បានប្រកាសតែងតំាងអ្នកដឹកនាំថ្មីជាច្រើនរូបផងដែរ៖ លោក John Lawler អាយុ 54 ឆ្នាំ ត្រូវបានតែងតំាងជានាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO) គ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ និងឥណទាននៃក្រុមហ៊ុន Ford។ លោក Lawler នឹងមកជំនួសតំណែងលោក Tim Stone ដែលបានទទួលយកតួនាទីជានាយកគ្រប់គ្រងប្រតិបត្តិការ និងនាយកគ្រប់គ្រងហិរញ្ញវត្ថុ នៅ ASAPP Inc ដែលជាក្រុមហ៊ុន Software មួយ។ Stone នឹងបន្តនៅជាមួយក្រុមហ៊ុន Ford រហូតដល់ថ្ងៃទី ១៥ តុលា ដើម្បីធានាបានការផ្លាស់ប្តូរដ៏រលូន។ លោក Lawler ចុងក្រោយនេះបានធ្វើជា អគ្គនាយក(CEO) នៃ ក្រុមហ៊ុន Ford Autonomous Vehicles ហើយជានាយករង Mobility Partnerships ហើយបានចំនាយពេល 30 ឆ្នាំនៅ ក្រុមហ៊ុន Ford ក្នុងការដឹកនាំផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងទូទៅ។ គាត់ធ្លាប់ធ្វើជាប្រធាន Ford China ជិតបួនឆ្នាំ នៅពេលដែលក្រុមហ៊ុនទទួលបានកំណត់ត្រាលទ្ធផលប្រចាំប្រទេស។ គាត់ក៏ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងសាជីវកម្ម និង នាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO) ស្ថាប័នទីផ្សារសាកល និងជាប្រធានផ្នែកយុទ្ធសាស្ត្រសាកលលោកផងដែរ។

លោក Farley បានមានប្រសាសន៍ថា៖ «លោក John ដឹងពីក្រុមហ៊ុនរបស់យើងទាំងក្នុងទាំងក្រៅ មានគំនិតច្បាស់លាស់ និងមហិច្ចតាខ្ពស់ទៅលើអ្វីដែល Ford អាចធ្វើបាន ហើយរៀបចំអ្វីៗដែលចាំបាច់ដើម្បីទៅដល់គោលដៅនោះ»។ «ក្នុងនាមជា នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (CFO) គាត់ នឹងជួយធានាថាពួកយើងមានអ្វីៗគ្រប់យ៉ាងគ្រប់គ្រាន់ដើម្បីសម្រេចនូវគោលដៅទាំងអស់នោះ។» លោក Lawler ពិតជាជោគជ័យក្នុងតំណែងតួនាទីបច្ចុប្បន្នរបស់គាត់ ដែលនឹងត្រូវមើលការខុសត្រូវលើមុខជំនួញថ្មីៗរបស់ក្រុមហ៊ុន។ លោក Farley បានបន្តមានប្រសាសន៍ថា «លោក Tim បានក្លាយជាសម្លេងដ៏មានឥទ្ធិពលនៅក្នុងក្រុមហ៊ុន ដោយធ្វើអោយពួកយើងទាំងអស់គ្នាផ្តោតចំបងលើអតិថិជន និងតម្រូវការរបស់ពួកគាត់»។ «គាត់ក៏បានដើរតួក្នុងថ្នាក់ដឹកនាំយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមហ៊ុនអោយឆ្លងកាត់ដំណាក់កាលនៃវិបត្តិ COVID-19។ ពួកយើងអរគុណ Tim សម្រាប់ការលះបង់ និងជូនពរគាត់សម្រាប់ថ្ងៃអនាគត។»

 

ជាមួយនឹងការកែទម្រង់ថ្មីនេះដែរ លោក Jeff Lemmer នាយកគ្រប់គ្រងផ្នែកព័ត៌មាននៃក្រុមហ៊ុន Ford នឹងចូលនិវត្តន៍នៅថ្ងៃ 1 មករា បន្ទាប់ពីលោកបាននៅជាមួយក្រុមហ៊ុនអស់រយះពេល 33 ឆ្នាំ។ អ្នកបន្តវេនពី លោក Lemmer ជា នាយកគ្រប់គ្រងផ្នែកព័ត៌មាន (CIO) ដែលនឹងត្រូវដឹកនាំផ្នែកបច្ចេកវិទ្យា និងព័ត៍មាននឹងត្រូវប្រកាសនៅពេលខាងមុខឆាប់ៗនេះ។ លោក Farley បានបន្តមានប្រសាសន៍ថា «លោក Jeff គឺជាអ្នកដឹកនាំដ៏មានសមត្ថភាព ហើយពិសេសនៅឆ្នាំនេះ ដែលគាត់និងក្រុម IT បានរក្សាក្រុមហ៊ុនយើងអោយនៅតែបន្តតភ្ជាប់គ្នា និងរក្សាប្រតិបត្តិការអំឡុងពេលនៃវិបត្តិ COVID-19 ដែលរីករាលដាលជុំវិញពិភពលោក»។ «ក្នុងពេលតែមួយយប់ក្រុមហ៊ុន Ford បានផ្លាស់ប្តូរមនុស្សជាង ១០០,០០០ នាក់ជុំវិញពិភពលោកអោយធ្វើការពីផ្ទះ ដោយសារ COVID-19 ហើយប្រព័ន្ធព័ត៌មានរបស់យើងមិនមានការរអាក់រអួលសូម្បីតែបន្តិច។» 

ក្រុមហ៊ុន Ford កំពុងកំណត់ទិសដៅ 2 ចំណុចនោះគឺ ការបែងចែកអ្នកដឹកនាំជាន់ខ្ពស់ផ្សេងគ្នា ពោលគឺ អ្នកដឹកនំាក្រុមហ៊ុន Lincoln Motor Company និង Global Marketing។ លោកស្រី Joy Falotico អាយុ 53 ឆ្នាំ ដែលជានាយកនៃក្រុមហ៊ុន Lincoln និងនាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Ford អស់រយៈពេលជិតបីឆ្នាំ នឹងត្រូវផ្តោតតែលើការពង្រឹងភាពរីកចម្រើននៃម៉ាកសញ្ញាផលិតផលប្រណីតរបស់ Ford ខណៈពេលនាយកទីផ្សារថ្មី នឹងត្រូវកំណត់ក្នុងពេលឆាប់ៗ។ លោក Galhotra បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរនេះ នឹងអនុញ្ញាតអោយ Joy បន្តផ្តោតលើការបង្កើនល្បឿនអភិវឌ្ឍន៍ការរីកចម្រើននៃយានយន្ត និងសេវាកម្មដ៏ល្អរបស់ Lincoln ក៏ដូចជាបទពិសោធន៍អតិថិជនដ៏ប្រសើរ»។ «ខ្សែផលិតកម្មថ្មីស្រឡាងរបស់ Lincoln នឹងដក់ជាប់ជាមួយនឹងអតិថិជននៅសហរដ្ឋអាមេរិច ក៏ដូចជានៅចិន ដែលយើងកំពុងផលិត Lincoln Aviator និង Corsair នៅទីនោះ សម្រាប់អតិថិជនចិន - ហើយនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ « នៅអឺរ៉ុបវិញ លោក Dale Wishnousky អាយុ 57 ឆ្នាំ ជានាយករងផ្នែកផលិតកម្មនៃ Ford នៅអឺរ៉ុប ក៏នឹងត្រូវចូលនិវត្តន៍នៅចុងឆ្នាំនេះដែរ។ គាត់បាននៅជាមួយក្រុមហ៊ុនចាប់ផ្តើមតាំងពីឆ្នាំ 1987 ហើយបន្តកាន់តួនាទីជាច្រើននៅផ្នែកផលិតកម្ម និងសេវាកម្មនៅតាមបណ្តាប្រទេសជាច្រើន។ លោក Kieran Cahil អាយុ 53 ឆ្នាំ ដែលពីមុនជានាយកផ្នែកផលិតកម្ម និងគម្រោងយុទ្ធសាស្ត្រ នៃ Ford នៅអឺរ៉ុប នឹងបន្តវេនពី លោក Wishnousky ចាប់ពីពេលនេះតទៅ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន