no-alternative title

ASUS VivoBook Flip 14 (TP470) បត់បាន 360° អានុភាពខ្លាំង ហើយនឹងមានមកជាមួយប៊ិច ASUS Pen stylus

កុំព្យូទ័រ VivoBook Flip 14 (TP470) គឺជាប្រភេទកុំព្យូទ័រ Touchscreen ដែលមានត្រចៀកបត់ 360° hinge ដែលអនុញ្ញាតអោយលោកអ្នកអាចប្រើប្រាស់បានច្រើនទម្រង់ជា Laptop ដាក់បញ្ឈរ និងដាក់ជា tablet Modes បានថែមទៀត។ កុំព្យូទ័រនេះទ្រទ្រង់នូវការប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen active stylus ដែលផ្តល់នូវការសរសេរកាន់តែងាយស្រួលដូចអ្វីដែលអ្នកកាន់ប៊ិចសរសេររាល់ថ្ងៃផងដែរ។ វាពិតជាអស្ចារ្យមែនទែន!

បើក្រឡេកមើលទៅលើកម្លាំងម៉ាស៊ីនរបស់កុំព្យូទ័រ VivoBook Flip 14 នេះវិញពិតជាខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់។ វាមានបន្ទះឈីប Intel® Core™ i5 processor និងក្រាហ្វិកកាត Intel Iris® Xe Max graphics ដែលនេះគឺជាប្រភេទ Intel GPU ដាច់ដំបូងបំផុត។ កុំព្យូទ័រស៊េរីថ្មីនេះក៏បំពាក់នូវបច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលបង្កើនទៅលើល្បឿនម៉ាស៊ីនខ្លាំងក្លាជាងមុនដល់ទៅ 40% ផងដែរ។ កុំព្យូទ័រនេះមានរ៉េមទំហំ8GB និង PCIe® SSD ធំជាមួយនឹង Intel Optane™ Memory H10 ដែលពិតជាលឿនមែនទែនក្នុងការប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រនេះមាន 2 ពណ៌លាយបញ្ចូលគ្នាគឺពណ៌ខ្មៅ Indie Black និងពណ៌ទឹកប្រាក់ Transparent Silver ហើយ Key Enter មានពណ៌លឿងយ៉ាងស្រស់ស្អាត។ VivoBook Flip 14 មានរូបរាងស្តើងទាន់សម័យដែលល្អបំផុតសម្រាប់ការធ្វើការងារ និងការកម្សាន្តគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ 

ភាពងាយស្រួលក្នុងការបត់បែនតាមចំណង់ចំណូលចិត្ត

VivoBook Flip 14 (TP470) ត្រូវបានឌីស្សាញឡើងជាមួយផ្នែកខាងលើពណ៌ខ្មៅ Indie Black និងតួខ្លួនពណ៌ទឹកប្រាក់ Transparent Silver ជាមួយនឹងគ្រាប់ Enter Key ពណ៌លឿងភ្លឺយ៉ាងទាក់ទាញបំផុត។ វាពិតជាងាយស្រួលក្នុងការបត់ប្រើប្រាស់មែនទែន។ បើនិយាយអំពីបទពិសោធន៍នៃការប៉ះបញ្ជាវិញនោះ កុំព្យូទ័រ VivoBook Flip 14 នេះមានអេក្រង់ Touchscreen ដែលងាយស្រួលក្នុងការអូសបញ្ជាដៃបានយ៉ាងមានប្រសិទ្ធិភាព។ វាក៏ទ្រទ្រង់នូវប៊ិច ASUS Pen active stylus ដែលអនុញ្ញាតអោយអ្នកអាចបង្កើននូវភាពងាយស្រួលក្នុងការបញ្ជានៅលើអេក្រង់។ 

ដើម្បីធានាទៅលើភាពធន់ក្នុងការប្រើប្រាស់នោះ ក្រុមហ៊ុន ASUS បានប្រើប្រាស់នូវ 360° metal hinge នៅលើកុំព្យូទ័រ VivoBook Flip 14 ដើម្បីធ្វើការតេស្តទៅលើការបើក និងបិទដល់ទៅ 20,000 ដង។ កុំព្យូទ័រ VivoBook Flip 14 អាចប្រើប្រាស់បានគ្រប់ទម្រង់ គ្រប់ពេលវេលាតែម្តង!

កម្លាំងម៉ាស៊ីនក្នុងការប្រើប្រាស់

កុំព្យូទ័រ VivoBook Flip 14 (TP470) ថ្មីនេះប្រើប្រាស់នូវបន្ទះឈីប Intel Core i5 processor ជាមួយនឹងក្រាហ្វិកកាតដាច់ Intel Iris Xe Max discrete graphics និង 8 GB RAM ។កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលបង្កើននូវសមត្ថភាពកម្លាំងយ៉ាងខ្លាំងក្លាដល់ទៅ 40% ដែលពិតជាងាយស្រួលមែនទែនក្នុងមុខងារ Multitasking និងការកម្សាន្តយ៉ាងសម្បូរបែប។ សម្រាប់ ultrafast storage វិញ កុំព្យូទ័រនេះប្រើប្រាស់នូវម៉េមូរី 512GB PCIe SSD ។

កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា Intel WiFi 6 (802.11ax) ដែលផ្តល់នូវភាពងាយស្រួលក្នុងការបង្កើនល្បឿននៃការតភ្ជាប់ទំនាក់ទំនងលឿន superfast networking  ដែលលឿនជាងបច្ចេកវិទ្យា WiFi 5 (802.11ac) ដល់ទៅ 3 ដងជាមួយនឹងបណ្តាញ Network 4x និង latency ដល់ទៅ 75%នៅក្នុងការកាត់បន្ថយទៅលើល្បឿននៃការបញ្ចូនវីដេអូ 4K UHD ដល់ទៅ 70% ។

ការឌីស្សាញរូបរាងស្រាល និងអេក្រង់ភ្លឺច្បាស់ក្នុងការប្រើប្រាស់

 VivoBook Flip 14 (TP470) គឺជាកុំព្យូទ័រមួយដែលមានរូបរាងតូចជាមួយនឹងអេក្រង់ទំហំ 14-inch NanoEdge touchscreen ។ អេក្រង់នេះមានកម្រិត FHD ជាមួយនឹងគែម Bezels ស្តើង និងមាន wide 178° viewing angles ដែលធំទូលាយបំផុតក្នុងការទស្សនា។ កាន់តែពិសេសជាងនេះទៀតនោះ VivoBook Flip 14 នេះមានកម្រាស់ស្តើងត្រឹមតែ 18.75 mm និងទម្ងន់ 1.5Kg ដែលងាយស្រួលក្នុងការកាន់ ឬដាក់តាមកាបូបថែមទៀត។

មុខងារងាយស្រួលជាច្រើនក្នុងការប្រើប្រាស់

VivoBook Flip 14 (TP470) នេះប្រើប្រាស់នូវ ASUS NumberPad 2.0 ដែលជា touchpad ដែលអាចប្រើប្រាស់បានជា touch-sensitive numeric keypad ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយបញ្ចូលនូវលេខ។ សម្រាប់បទពិសោធន៍នៃការវាយអក្សរនៅលើ Keyboard កុំព្យូទ័រ VivoBook Flip 14 គ្រប់ម៉ូឌែលទាំងអស់គឺមាន keycaps ដែលធំងាយស្រួលក្នុងការវាយតួអក្សរនីមួយៗថែមទៀត។

កម្មវិធី MyASUS software នេះងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់កុំព្យូទ័រ VivoBook Flip 14 ចេញពីស្មាតហ្វូន និងថេប្លេត។ វាក៏មានមុខងារថ្មីៗជាច្រើនទៀតដូចជា wireless file និង URL transfers សម្រាប់អ្នកប្រើប្រាស់ដែលត្រូវការ share files ឬមើលទៅលើវេបសាយនៅក្នុងពេលដំណាលគ្នារវាងកុំព្យូទ័រ និងស្មាតហ្វូន។ វាក៏មានមុខងារ Remote File Access ដែលផ្តល់នូវភាពងាយស្រួលក្នុងការចូលទៅកាន់ PC storage ផងដែរ។ សម្រាប់មុខងារ Mirror and Screen Extender modes អនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើមុខងារ multitask នៅលើស្មាតហ្វូន និងកុំព្យូទ័រដែលបានតភ្ជាប់នេះ។

តម្លៃ និងកាលបរិច្ឆេទក្នុងការដាក់លក់

ASUS VivoBook Flip 14 (TP470) នេះដាក់លក់ហើយនៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន Asus តម្លៃចាប់ពី $899 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន