no-alternative title

ASUS Zephyrus M16 គឺជាកុំព្យូទ័រហ្គេមដែលមានអេក្រង់ទំហំ 16 អ៊ីង គែម Bezel ស្តើង កម្រិត 94% ធៀបនឹងតួខ្លួន នឹងប្រើបន្ទះឈីប Intel® Core™ i7-11800H ជំនាន់ទី 11 ខ្លាំងក្លាបំផុត

ក្រុមហ៊ុន ASUS Republic of Gamers (ROG) បានបង្ហាញវត្តមានស្មាតហ្វូន Zephyrus M16 ដែលជាប្រភេទកុំព្យូទ័រលេងហ្គេមដ៏ខ្លាំងក្លាដែលមានអេក្រង់ទំហំ 16” និងបន្ទះឈីប Intel® processor ដ៏ខ្លាំងក្លាហើយវាមានទំហំត្រឹមតែ 15” ប៉ុណ្ណោះ។ កុំព្យូទ័រលេងហ្គេមថ្មីនេះមានអេក្រង់ទំហំ 16” ជាមួយនឹងកម្រិតភាពច្បាស់ WQHD ជាមួយនឹងកម្រិតអេក្រង់ 165Hz refresh rate, 3ms response time និង Adaptive-Sync ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះមានកម្រិត 16:10 aspect ratio និងកម្រិតអេក្រង់ DCI-P3 color gamut និង Dolby Vision ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងបន្ទះឈីប Intel Core i7-11800H ជំនាន់ទី 11 មានសមត្ថភាពខ្លាំងក្លាជាមួយនឹងកម្រិត refresh-rate ខ្ពស់ និងក្រាហ្វិកកាត GeForce RTX 3060 Laptop GPU ជាមួយនឹងបច្ចេកវិទ្យា RTX technologies នៅក្នុងហ្គេមចុងក្រោយបំផុតជាច្រើនបន្ថែមទៀត។ជាមួយនឹង ROG Intelligent Cooling ធ្វើអោយម៉ាស៊ីនរបស់កុំព្យូទ័រនេះត្រជាក់ ហើយធានាទៅលើប្រសិទ្ធិភាពនៃ GPU និង CPU ថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវ speaker ចំនួន 6 ជាមួយនឹង dual force-canceling woofers ដែលធ្វើអោយសំឡេងលឺច្បាស់ និងបច្ចេកវិទ្យា Two-Way AI Noise Cancelation ដើម្បីកាត់បន្ថយទៅលើ noise ទៅលើផ្ទៃខាងក្រោយថែមទៀត។ កុំព្យូទ័រ Zephyrus M16 នេះមានរូបរាងស្តើងកម្រាស់ត្រឹមតែ 19.9mm និងទម្ងន់ស្រាលត្រឹមតែ 1.9kg ។ 

អេក្រង់ទំហំ 16” នៅក្នុងទម្រង់កុំព្យូទ័រ 15”

សម្រាប់ការឌីស្សាញទៅលើកុំព្យូទ័រ  Zephyrus M16 នេះមានអេក្រង់ទំហំ 16” ដែលការឌីស្សាញរបស់វាតូចជាងមុន 5% បើធៀបជាមួយនឹងកុំព្យូទ័រ 15” Zephyrus M15 ។ កុំព្យូទ័រនេះមានគែម Bezel ស្តើងនៅក្នុងកម្រាស់ត្រឹមតែ 4.6mm នៅលើជ្រុងទាំង 4 របស់វា។ កុំព្យូទ័រនេះមានអេក្រង់កម្រិត  94% screen-to-body ratio ។ កុំព្យូទ័រនេះមានកម្រិតអេក្រង់ 165Hz refresh rate; WQHD និង 3ms response ថែមទៀត។ សម្រាប់បច្ចេកវិទ្យា Adaptive-Sync ជួយបង្កើនទៅលើការលេងហ្គេមកាន់តែរលូនបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានកម្រិតពន្លឺ  500 nits និងប្រព័ន្ធសំឡេង Dolby Vision ផងដែរ។

បន្ទះឈីប Intel processor ដ៏ខ្លាំងក្លា

បន្ទះឈីប Core i7-11800H processor នេះមានល្បឿន 4.9GHz ដែលពិតជាខ្លាំងក្លាមែនទែនក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានរ៉េមទំហំរហូតដល់ទៅ 48GB DDR4-3200 RAM ដែលពិតជាល្អមែនទែននៅក្នុងការប្រើប្រាស់ទៅលើមុខងារ multitasking និងគម្រោងជាច្រើនទៀតដែលមានកម្រិតភាពច្បាស់ខ្ពស់។ ជាមួយនឹងការប្រើប្រាស់នូវ PCIe 4.0 SSD រហូតដល់ទៅ 2TB គឺផ្តល់នូវល្បឿនលឿន និងការរក្សាទុកទិន្នន័យបានច្រើនបន្ថែមទៀត។ សម្រាប់ក្រាហ្វិកកាត GeForce RTX 3070 Laptop GPU នេះធ្វើអោយកុំព្យូទ័រ Zephyrus M16 នេះកាន់តែមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់បំផុតបន្ថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា ROG Intelligent Cooling technologies ដែលអនុញ្ញាតអោយម៉ាស៊ីនមានភាពត្រជាក់ក្នុងការប្រើប្រាស់បំផុត។ វាអាចកាត់បន្ថយនូវកំដៅបានដល់ទៅ 10°C ទៅលើ CPU បន្ថែមទៀត។ បន្ថែមពីនេះទៀតនោះ អ្នកប្រើប្រាស់អាចធ្វើការដូរទៅលើ Shortcut ទៅលើ Keyboard ជាមួយនឹង Scenario Profiles ។ Scenario Profiles អនុញ្ញាតអោយអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើ apps ជាមួយនឹង operating modes, lighting effects និង system settings ។ 

ភាពងាយស្រួលក្នុងការចល័ត

សម្រាប់កុំព្យូទ័រ ROG Zephyrus M16 នេះពិតជាងាយស្រួលក្នុងការចល័តមែនទែន។ វាមានកម្រាស់ត្រឹមតែ 19.9mm និងទម្ងន់ 1.9kg ។ កុំព្យូទ័រនេះមានថាមពលថ្មទំហំ 90Wh ដែលអាចប្រើប្រាស់បាន 10 ម៉ោង និងបច្ចេកវិទ្យាសាកថ្ម 30 នាទីបាន 50% ថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវរន្ធដោតថ្ម Type-C ដែលងាយស្រួលក្នុងការប្រើប្រាស់បំផុត។ កុំព្យូទ័រ Zephyrus M16 នេះក៏មានការពង្រឹងទៅលើ hinge ដែលធន់ក្នុងការប្រើប្រាស់នៅពេលដែលបិទបើកបានយ៉ាងល្អ។ 

កម្រិតសំឡេងគុណភាពខ្ពស់ក្នុងការប្រើប្រាស់

កុំព្យូទ័រ Zephyrus M16 នេះប្រើប្រាស់នូវ speaker ចំនួន 6 ជាមួយនឹង Dolby Atmos ដែលល្អបំផុតនៅក្នុងការលេងហ្គេម ការមើលខ្សែភាពយន្ត និងតន្រ្តីថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹង dual force-canceling woofers ដែលធ្វើអោយសំឡេងរបស់វាពិតជាលឺច្បាស់ខ្លាំងមែនទែន។ បន្ថែមពីនេះទៀតនោះ វាក៏មាន 3D mic array ដែលធ្វើអោយសំឡេងលឺច្បាស់នៅក្នុងពេល Stream និង chat ថែមទៀត។ វាក៏មានការពង្រឹងទៅលើ Voice Chat និង Two-Way AI Noise Cancelation ថែមទៀត។ អ្នកលេងហ្គេមជាច្រើនអាចទំនាក់ទំនងបានយ៉ាងល្អជាមួយនឹងមិត្តរួមការងារ ហើយ creators អាចថតសំឡេងបានលឺច្បាស់គ្រប់ស្ថានភាពទាំងអស់ ហើយអ្នកគ្រប់គ្នានឹងរីករាយជាមួយនឹងការសន្ទនាច្បាស់បំផុត។ ដោយសារតែបច្ចេកវិទ្យា e Two-Way AI Noise Cancelation ដំណើរការនៅលើ CPU នោះ GPU នេះមិនចាំបាច់ផ្តោតទៅលើ frame rate នោះទេ។ 

ការតភ្ជាប់ទំនាក់ទំនងយ៉ាងសម្បូរបែប

កុំព្យូទ័រនេះប្រើប្រាស់នូវរន្ធជាច្រើនសម្រាប់ភ្ជាប់ទំនាក់ទំនងដូចជា Thunderbolt 4 port ដែលអាចប្រើប្រាស់នូវអេក្រង់ 4K ចំនួន 2 នៅក្នុងកម្រិត 60Hz ឬម៉ូនីទ័រ 8K ថែមទៀត។ វាក៏មានរន្ធដោត Type-C port និង 2x Type-A USB ports សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀត។ វាក៏មាន WiFi 6 ក្នុងការតភ្ជាប់នូវ wireless បានលឿនថែមទៀត។ វាក៏មាន Ethernet jack និង microSD card reader ក្នុងការប្រើប្រាស់ជាមួយនឹងកាមេរ៉ា និងឧបករណ៍ជាច្រើនទៀត។ វាក៏មាន Stealth Type keyboard ងាយស្រួលក្នុងការវាយទៅលើអត្ថបទ និងមាន touchpad ធំជាងមុន 20% ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មាន Webcam និងប្រព័ន្ធស្កេនក្រយ៉ៅដៃងាយស្រួលក្នុងការ login ថែមទៀត។

តម្លៃ និងកាលបរិច្ឆេទក្នុងការលក់

កុំព្យូទ័រ e ROG Zephyrus M16 នេះអាចរកទិញបាននៅគ្រប់ហាងចែកចាយទាំងអស់របស់ក្រុមហ៊ុន ASUS ជាមួយនឹងតម្លៃចាប់ផ្តើមពី $1849 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន