no-alternative title

Pizza Hut Cambodia បន្តពង្រីកបន្ថែមសាខាថ្មីនៅតាមបណ្តាយផ្លូវកម្ពុជាក្រោម ដើម្បីខិតអោយជិតដល់អតិថិជនរបស់ខ្លួន

ភ្នំពេញថ្ងៃទី ៣០ ធ្នូ ២០២១, Pizza Hut Cambodia បានបន្តការពង្រីកបន្ថែមទៀតសាខាថ្មីៗ ឱ្យពាសពេញទីក្រុងភ្នំពេញឆាប់នេះៗ ដើម្បីខិតអោយជិតអតិថិជនរបស់ខ្លួន កាលពីព្រឹកមិញនេះ Pizza Hut សាខាផ្លូវកម្ពុជាក្រោមបានបើកជាផ្លូវការណ៌ហើយ !

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីព្រឹកមិញនេះនាថ្ងៃទី ៣០ ធ្នូ ២០២២នេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន Pizza Hut Cambodia ជាបុត្រសម្ពន្ធ័ជាម៉ាកយីហោប៊្រេនភីហ្សាដ៏ល្បីល្បាញទូទាំងពិភពលោក បានធ្វើការប្រកាសបើកជាផ្លូវការណ៌ Pizza Hut សាខាទី៤ ដែលមានទីតាំងនៅជាប់ផាកកាហ្វេសាខាសន្ធរម៉ុក ស្ថិតនៅលើផ្លូវកម្ពុជាក្រោម កែងផ្លូវ ២៥៧ ទល់មុខពេទ្យអង្គរធំ  បន្ទាប់ពីបានដាក់ដំណើរការសាខាចម្បងនៅសង្កាត់បឹងកេងបង ដែលបានចូលរួមពីសំណាក់ ក្រសួងពាណិជ្ជកម្ម និង ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ។ 

លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានអោយដឹងថា ការបើកដំណើរការសាខាទី៤ នេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែមទៅលើតំបន់ផ្លូវកម្ពុជាក្រោម ដើម្បីពង្រីកខ្លួនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួលដល់អតិថិជនដើម្បីឲ្យអតិថិជនទទួលបានអាហាររបស់យើង ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមចូលចិត្តការទទួលទានអាហារម៉ាកយីហោប៊្រេនរបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ប្រទេសជិតខាង ដោយផ្នត់គំនិតរបស់ប្រជាជនកម្ពុជាយើង គាត់យល់ឃើញថាម៉ាក ឬក៏ផលិតផលរបស់សហរដ្ឋអាមេរិក មានគុណភាពនិងស្តង់ដាល្អជាង ឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។ លោក ហេង សេងលី បន្ថែមទៀតថា: ក្រុមហ៊ុនមានចក្ខុវិស័យ ពង្រីកខ្លួនឲ្យពាសពេញទីក្រុងភ្នំពេញក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ទទួលទានក្នុងហាង/ ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូនដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ PizzaHut Kh APP ( https://bit.ly/PizzahutappKH ) , www.pizzahut.com.kh បន្ថែមពីលើការកម្ម៉ង់ដ៏សំបូរបែប ក្រុមហ៊ុន Pizza Hut ក៏បានកំពុងធ្វើការបន្ថែម Online Payment Method ក្រៅពីការទូទាត់សាច់ប្រាក់សុទ្ធ ABA Scan ឥឡូវនេះអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗនៅពេលដែលគាត់កម្ម៉ង់តាម App។

សូមបញ្ជាក់ផងដែរថា ភីហ្សាហាត់ជាបុត្រសម្ព័ន្ធរបស់ Yum! Brands, Inc. (NYSE: YUM) ដែលមានហាងភីហ្សាច្រើនជាងគេនៅលើពិភពលោក។ បង្កើតឡើងនៅឆ្នាំ 1958 នៅទីក្រុង Witachi រដ្ឋ Kansas។ ភីហ្សាហាត់មានប្រតិបត្តិការជាង 18,000ហាង នៅជាង 110 ប្រទេសលើពិភពលោក។ 

ភីហ្សាហាត់បានប្តេជ្ញាផ្តល់ជូននូវភាពងាយស្រួលការកុម៉្មង់រហូតដល់ការដឹកជញ្ជូនដល់ទីកន្លែង។ ឥឡូវនេះលើសពីពេលណាៗទាំងអស់ ក្នុងនាមជាម៉ាកភីហ្សាដែលធំជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ភីហ្សាហាត់បានប្តេចជ្ញាចូលរួមចំនែកដើម្បីដើរតួរនាទីក្នុងការបម្រើជូនអាហារសុវត្ថិភាពដល់ក្រុមគ្រួសារអតិថិជនទាំងអស់។ ដើម្បីធានាបានសុវត្ថិភាពជូនដល់អតិថិជនពួកគាត់អាចបញ្ជាទិញភីហ្សាដ៏ឈ្ងុយឆ្ងាញ់របស់ពួកគាត់ដោយមិនប៉ះពាល់ផ្ទាល់បានតាមរយៈការកម្ម៉ង់ពីក្នុងឡាន សេវាវេចខ្ចប់ និងសេវាកម្មដឹកជញ្ជូនដល់កន្លែងដែលមិនប៉ះពាល់ផ្ទាល់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន