no-alternative title

ទីបំផុត Samsung Galaxy S21 FE 5G បានបង្ហាញខ្លួនហើយថែមដាក់អោយ Pre-Order នៅខ្មែរ ចាប់ពីថ្ងៃនេះទៀតផង

ចូលមកដល់ឆ្នាំថ្មី 2022 ភ្លាម ក្រុមហ៊ុម Samsung គឺមិនបានបង្អង់ពេលយូរទេ គឺចាប់ផ្តើមប្រកាសចេញនូវផលិតផលថ្មីភ្លាម ដោយនៅពេលនេះ ស្មាតហ្វូន The Galaxy S21 FE គឺបានបង្ហាញខ្លួនជាផ្លូវការណ៍ ដូចការគ្រោងទុកអញ្ចឹង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Galaxy S21 FE 5G ត្រូវបានក្រុមហ៊ុនបំពាក់មកជាមួយអេក្រង់ទំហំ 6.4-inch បង្ហាញចេញបានក្នុងកម្រិត 2340x1080px AMOLED និងអាចរត់បានក្នុងល្បឿន 120Hz ជាមួយនឹងការប៉ះថាច់លើអេក្រង់បានក្នុងកម្រិត 240Hz ថែមទៀតផង។ ស្មាតហ្វូននេះ គឺដំណើរការលើឈីប Snapdragon 888 ដែលមានការគាំទ្រដោយបច្ចេកវិទ្យា 5G រួចជាស្រេច។

និយាយពីការថតរូប ស្មាតហ្វូន Galaxy S21 FE 5G មានកាមេរ៉ាមុខទំហំ 32MP fixed-focus f/2.2 selfie ហើយសម្រាប់កាមេរ៉ាក្រោយ គឺមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 12MP 1/1.76-inch មាន f/1.8 main camera គាំទ្រដោយមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 12MP f/2.2 ultra-wide ហើយនិងគ្រាប់ទីបីមានទំហំ 8MP f/2.4 stabilized 3x tele។ 

បន្ថែមពីនេះនៅលើកាមេរ៉ារបស់ Galaxy S21 FE 5G ក៏មានបំពាក់មកជាមួយនូវមុខងារ Night mode ដែលអាចចាប់រូបភាពបាន 14 នៅក្នុងពេលតែមួយទៀតផង។ លើសពីនេះទៀត ក្រុមហ៊ុននេះក៏បានបញ្ចូលនូវមុខងារថតវីដេអូ ដែលអាចធ្វើការចាប់បញ្ចូលគា្នរវាងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយអោយទៅជាវីដេអូតែមួយបានទៀតផង។

សម្រាប់បច្ចេកវិទ្យាថ្មីវិញ ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា AI face restoration ដែលមានសមត្ថភាពអាចប្រើជាជំនួយនៅក្នុងការបន្ថែមសម្រស់ទៅលើស្បែក លើរោមភ្នែក ក៏ដូចជាបបូរមាត់ផងដែរ នៅក្នុងនោះ អ្នកប្រើប្រាស់ក៏អាចប្រើប្រាស់មុខងារនេះសម្រាប់ធ្វើការកែប្រែរូបភាណាដែលយើងមិនត្រូវការបានថែមទៀត។ ស្មាតហ្វូន S21 FE 5G គឺមានរូបរាងស្អាត និងស្តើង ហើយនិងស្រាលជាងជំនាន់មុន គឺមានកម្រ៉ាស់ស្តើងត្រឹមតែ 7.9mm និងមានទម្ងន់ត្រឹមតែ 177g ប៉ុណ្ណោះ។ បើមើលទៅលើរូបផ្នែកខាងក្រោយស្មាតហ្វូននេះ គឺមានសភាពស្អាតមែនទែន ដោយសារតែកាមេរ៉ារបស់ស្មាតហ្វូននេះ ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយតួស្មាតហ្វូនតែម្តង។

សម្រាប់ថាមពលវិញ ស្មាតហ្វូននេះ មានថ្មទំហំ 4,500mAh ដែលមានសមត្ថភាពអាចប្រើប្រាស់បានដល់ទៅ 2 ថ្ងៃ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Samsung។ ស្មាតហ្វូន Galaxy S21 FE 5G នឹងចេញលក់ជាផ្លូវការណ៌នៅថ្ងៃទី 11 ខែមករានេះ ជាមួយនឹងតម្លៃ 749 យូរ៉ូ ឬ 699 ផោន សម្រាប់ម៉ូដែលមានរ៉េមទំហំ 8GB-128GB និងមានជម្រើសពណ៌ ចំនួន 4 ពណ៌ គឺមានដូចជា White, Graphite, Lavender និង new Olive។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន