no-alternative title

OPPO Find N ស្មាតហ្វូនអេក្រង់បត់បានរបស់ OPPO ដែលបានបង្កប់ចំណុចពិសេសអស្ចារ្យជាងគេ នឹងមានវត្តមាននៅកម្ពុជាឆាប់ៗនេះហើយ

កាលពីខែធ្នូកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា OPPO ដ៏មានឈ្មោះបោះសម្លេងលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសចិន បានលាតត្រដាងពីរបកគំហើញថ្មីនិងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនពាសពេញសកលលោកយ៉ាងកក្រើក។ ដូចនេះ តើអ្នកទាំងអស់គ្នានៅចាំបានអត់ថា OPPO បានបញ្ចេញផលិតផលថ្មីអ្វីខ្លះក្នុងវិស័យបច្ចេកវិទ្យា? 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាការពិតណាស់ កាលពីថ្ងៃទី14-15 ខែធ្នូ ឆ្នាំ2021 ក្រុមហ៊ុនស្មាតហ្វូន OPPO បានធ្វើព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ OPPO INNO Day ដែលបានលាតត្រដាងពីបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ចំនួន 3 ក្នុងពេលតែមួយរួមមាន កំពូលស្មាតហ្វូនអេក្រង់បត់ OPPO Find N, វ៉ែនតាវៃឆ្លាត OPPO Air Glass, និងបន្ទះឈីប MaliSilicon X ។ 

យ៉ាងណាមិញ ក្រោយពីការដាក់សម្ពោធលើសកលលោកនូវកំពូលស្មាតហ្វូន OPPO Find N អេក្រង់បត់ រួចមក សង្កេតឃើញថាបណ្តាវេបសាយបច្ចេក វិទ្យាបរទេសល្បីៗក្រៅស្រុកជាច្រើនបានចុះផ្សាយសុះសាយពាសពេញពិភពលោក ព្រមទាំងធ្វើឲ្យអ្នកនិយមគាំទ្រប្រ៊េន OPPO ជ្រួលច្របល់ខ្លាំងក្លាមិនធម្មតាដែរ។ ក្នុងនោះផងដែរ សូម្បីតែវេបសាយល្បីៗក្នុងស្រុកយើងជាច្រើនក៏បានធ្វើការចុះផ្សាយវែកញែកនូវលើកំពូលស្មាតហ្វូន OPPO Find N មួយនេះដែរ។ ឆ្ងល់ណាស់មែនទេ! ហេតុអ្វីកំពូលស្មាតហ្វូន OPPO Find N មានលក្ខណៈលេចធ្លោ និងពិសេសអ្វីទើបបណ្តាលឲ្យមានព័ត៌មានសុះសាយយ៉ាងកក្រើកបែបហ្នឹង? ព្រមទាំងជម្រុញឲ្យម្នាក់ៗចង់តាមដាន ចង់តេស្ត និងសាកប្រើផ្ទាល់លើទូរស័ព្ទអេក្រង់បត់នេះ?

ពិតណាស់! សម្រាប់ OPPO Find N ជាកំពូលស្មាតហ្វូនអេក្រង់បត់របស់ OPPO ដែលបានប្រើរយៈពេល 4 ឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីទទួលបាននូវការរចនាតែមួយគ្មានពីរទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុងជាមួយនឹងគន្លឹះបត់ដោយមិនឃើញស្នាមផ្នត់នៅចំកណ្តាលដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ដទៃឡើយ។ ដោយសារតែស្មាតហ្វូននេះបានរចនាអេក្រង់ឡើងបែបតំណក់ទឹក និងបំពាក់ដោយគ្រឿងបន្លាស់តូចៗរាប់រយយ៉ាងម៉ត់ចត់ក្នុងការផលិត ដើម្បីធានាបាននូវអេក្រង់ដែលគ្មានស្នាមថ្នេរ គ្មានស្នាមផ្នត់។ លើសពីនេះ អេក្រង់នេះថែមទាំងជួយឲ្យផ្នែកទាំងសងខាងនៃទូរស័ព្ទអាចបត់ផ្អឹបចូលគ្នាបានយ៉ាងជិតល្អ និងមិនមានសល់ចន្លោះប្រហោងកណ្តាល ដែលជាចំណុចសំខាន់ក្នុងការការពារមិនឲ្យធូលីតូចៗជាប់ចូលក្នុងអេក្រង់ទូរស័ព្ទ។

ក្រៅពីចំណុចពិសេសនិងលេចធ្លោរបស់អេក្រង់បត់ដោយគ្មានស្នាមផ្នត់ OPPO Find N ក៏បានបំពាក់នូវអេក្រង់ AMOLED- Ultra-Thin Glass ដែលវាគាំទ្រជាមួយល្បឿន Refresh Rate 1Hz-120Hz។ ចំពោះអេក្រង់ខាងមុខមានទំហំ 5.49 អ៊ីញ ជាអេក្រង់ AMOLED ការពារដោយកញ្ចក់ Gorilla Glass Victus និងមានកម្រិត Refresh Rate 60Hz។ ចំណែកកាមេរ៉ា OPPO Find N មានចំនួន 5 គ្រាប់ដោយនៅផ្នែកខាងក្រោយមាន 3 គ្រាប់ទំហំ 50MP+13MP+16MP, នៅលើអេក្រង់ខាងក្នុងមួយគ្រាប់ដែលមានទំហំ 32MP និងលើអេក្រង់ខាងមុខមួយគ្រាប់មានទំហំ 32MP ដូចគ្នា។

រីឯថាមពលថ្មរបស់ OPPO Find N មានទំហំ 4500mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ 15W។ ដោយឡែក OPPO Find N បានបំពាក់ដោយបន្ទះឈីប Snapdragon 888 5G និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយនឹង ColorOS 12 ក្នុងនោះវាមាន 2 ជម្រើសគឺ RAM 8GB+256GB ROM និង RAM 12GB+512GB ROM។ អ្វីដែលសំខាន់កំពូលស្មាតហ្វូន OPPO Find N បាននាំមកនូវជាមួយនឹងជម្រើសរហូតដល់ទៅ 3 ពណ៌គឺ ស ខ្មៅ និងស្វាយ។

យ៉ាងណាហើយ? បន្ទាប់ពីបានដឹងលក្ខណៈពិសេសរបស់កំពូលស្មាតហ្វូននេះរួចមក តើអ្នកទាំងអស់គ្នាអាចទាយតម្លៃបានអត់ខ្ទង់ប្រហែលប៉ុន្មានដែរ? នេះបើយោងតាមប្រភពសារព័ត៌មានធំៗនៃប្រទេសចិនបានឲ្យថាសម្រាប់ OPPO Find N បំពាក់ RAM 8GB+128GB ROM (តម្លៃប្រហែល $1200) ចំណែក OPPO Find N បំពាក់ RAM 12GB+256GB ROM (តម្លៃប្រហែល $1400)។

ម្លោះហើយ អ្វីដែលកាន់តែពិសេសនោះលេចលឺថាក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាគឺគ្រោងនឹងរៀបចំកម្មវិធី Media Experience នាថ្ងៃទី10 ខែមករា ឆ្នាំ2022 ដោយមានការអញ្ជើញវត្តមានមិត្តៗបងប្អូនអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនស្ថាប័នមកចូលរួមដើម្បីធ្វើតេស្តលើរបកគំហើញថ្មីៗទំនើបចុងក្រោយគេបង្អស់របស់ OPPO ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន