no-alternative title

ពិធីសម្ពោធជាផ្លូវការណ៌របស់ហាងលក់គ្រឿងអេឡិចត្រូនិចទំនើប LG BRANDSHOP សាខា ក្រុងស្វាយរៀង

ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group ) និងក្រុមហ៊ុន LG Electronics  បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាក្រុងដូនកែវ ដែលមានអាស័យដ្ឋាន ផ្លូវលេខ 107 ភូមិវាលយន្ដ សង្តាត់ស្វាយរៀង ខេត្តស្វាយរៀង ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី 06 ខែ មករា ឆ្នាំ 2022 ដែលមានការចូលរួមក្រោមអធិបិតីភាពឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប ( GGear Group ) និងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា។ 

LG BRANDSHOP  សាខាក្រុងស្វាយរៀង គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៏អេឡិចត្រូនិចរបស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក  ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពង  សម្លេង និង ឧបករណ៏ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។ 

នាក្នុងឱកាសនៃពិធីសម្ពោធ LG BRANDSHOP សាខាក្រុងស្វាយរៀងនាថ្ងៃនេះ ឯកឧត្តម សុខ រស់  អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍ថា “ ការបើកសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP នាពេលនេះបង្ហា្ញញអោយឃើញពីការជឿជាក់ និងទុកចិត្ដលើប្រសិទ្ធិភាពវ៉ាក់សាំងកូវីដ១៩ ជាពិសេសជឿជាក់លើការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដែលមានបុរេវិនិច្ឆ័យខ្ពស់ ចង្អុលបង្ហាញនិងចាត់ចែងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។  

ចំណែកលោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុន ជីហ្គៀ គ្រុប លោកក៏ប្រសាសន៏ផងដែរថា “ ថ្ងៃនេះតាំងនាមអោយថ្នាក់ដឹកនាំក្រុមហ៊ុន ជីហ្គៀ គ្រុប និង រូបខ្ញុំបាទផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដម រស់ សុខ អភិបាលរងខេត្តស្វាយរៀង ដែលបានផ្តល់កិត្តិយសចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធហាងទំនើប  LG BRANDSHOP សាខាក្រុងស្វាយរៀង ។

វត្តមានរបស់ឯកឧត្ដម   នាថ្ងៃនេះ គឺជាកាតាលីករមួយបន្ថែមទៀតដែលជួយជំរុញលើកទឹកចិត្តអោយរូបខ្ញុំបាទ និង ក្រុមការងារទាំងអស់បន្តការខិតខំប្រឹងប្រែងដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមកប្រទេសកម្ពុជា។ ជាពិសេសមកកាន់ខេត្តស្វាយរៀង ដើម្បីជាគុណប្រយោជន៍មួយផ្នែកក្នុងការសិក្សា និង ការធ្វើការរបស់ប្អូនៗក៏ដូចជាសំរួលដល់ការងារធុរ:កិច្ចផ្សេងៗផងដែរ ។

LG BrandShop សាខាក្រុងស្វាយរៀង គឺជាសាខាទី18 ក្នុងចំណោម LG BRANDSHOP ទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន 7 សាខាទីតាំងសិ្ថតនៅក្នុងរាជធានីភ្នំពេញបូករួមទាំង Aeon 1 និង Aeon 2 នឹង 11 សាខាទៀតស្ថិតនៅតាមបណ្តាខេត្តនានា។ យើងនឹងបន្តបើកសាខាថ្មីជាបន្តបន្ទាប់ទៀត តាមផែនការដែលយើងបានគ្រោងទុកក្នុងឆ្នាំ 2022   ។ 

ក្រុមហ៊ុន ជីហ្គៀ គ្រុប មានភាពច្បាស់លាស់និងចង់ចូលរួមជាមួយខេត្តស្វាយរៀងក្នុងការបង្តើត   ឱកាសការងារដល់ប្អូនៗនិស្សិត ដែលបានរៀនចប់នឹងចង់ត្រឡប់មកធ្វើការនៅស្រុកកំណើតវិញដើម្បីជួយកាត់បន្ថយភាពក្រីក្របានមួយកំរិត ។ ជាងនេះទៅទៀតក្រុមហ៊ុនរបស់យើងក៌មានមជ្ឃមណ្ឌលសេវាកម្មថែទាំនិង ជួលជុសដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និង ជួយជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងធនធានមនុស្សក្នុងតំបន់ផងដែរ ។

ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ   LG BRANDSHOP សាខាក្រុងស្វាយរៀងមានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃរហូតដល់ 20 % ការថែមជូនកាដូរជាច្រើនសន្ធឹកសន្ធាប់ដោយឥតកំណត់ ។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 6 ដល់ 9  ខែ មករា ឆ្នាំ 2022 ពត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 888 472  ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន