no-alternative title

ទីបំផុតកំពូលស្មាតហ្វូនស៊េរីចុងក្រោយ Huawei nova 9 បង្ហាញវត្តមានជាផ្លូវការហើយជាមួយនឹងតម្លៃត្រឹមតែ...

ទីបំផុត ក្រុមហ៊ុនហួវៃដាក់លក់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei nova 9 (8GB+256GB) បំពាក់កាមេរ៉ាបួនគ្រាប់ 50MP Ultra Vision Camera ជាផ្លូវការយើងក្នុង តម្លៃត្រឹមតែ $599ដោយបន្ថែមកាដូពិសេស Bluetooth Speaker ចំនួន1ភ្លាមៗ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិថិជនអាចរកជាវ Huawei nova 9 (8GB+256GB) តម្លៃ $599 នៅតាមបណ្តាហាង Huawei Showroom, ហាងលក់ទូរស័ព្ទ ហាងដៃគូរសហការដែលមានបុគ្គលិកឬស្លាកសញ្ញាហួវៃ ចាប់ពីថ្ងៃនេះតទៅ នឹងទទួលបានកាដូបន្ថែមភ្លាមៗ នោះគឺ Bluetooth Speaker ចំនួន1ភ្លាមៗ ប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុតទៅ។ 

Huawei nova 9 ត្រូវបានក្រុមហ៊ុនរចនារូបរាងយ៉ាងល្អប្រណីត មានពីរជម្រើសពណ៌គឺ ពណ៌ខៀវ (starry blue), និង ពណ៌ខ្មៅ អមដោយកាមេរ៉ា4គ្រាប់ ដែលមានកាមេរ៉ាមេទំហំ 50MP Ultra Vision Camera (f/1/9 aperture) ថតរូបវីដេអូច្បាស់ស្អាតគ្រប់ពេល រូបភាពហ្ស៊ូមឥតបែក។ កាមេរ៉ាទី2ទំហំ 8 MP Ultra Wide Angle Camera (f/2.2 aperture)  សម្រាប់ថតរូបប្លង់ទូលាយ ថតរូបមនុស្សឃើញខ្ពស់ស្រឡៈស្អាតល្អ ផ្តិតយករូបភាពជួបជុំមិត្តភក្តិ, ក្រុមគ្រួសារបានច្រើនគ្នា និងទេសភាព ទស្សនីយភាពបានកាន់តែទូលាយ។ កាមេរ៉ាទី3 ទំហំ 2MP Depth Camera (f/2.4 aperture) ផ្តិតយករូបភាពព្រាលផ្ទៃខាងក្រោយ បានដាច់ច្បាស់ស្អាត។ កាមេរ៉ាទី4 2PM Macro Camera (f/2.4 aperture)  សម្រាប់ថតរូបភាពជិតៗ កៀកៗម៉ាអែម បែប Macro៕ ចំណែកឯកាមេរ៉ាមុខវិញគឺកប់សារីតែម្តងមានទំហំរហូតដល់ 32MP ថតកម្រិត4K Selfie Video ត្រូវម៉ាច់សម្រាប់អ្នកចូលចិត្តថតរូបវីដេអូស៊ែលហ្វី។ 

មាន Huawei nova 9 ក្នុងដៃអ្នកប្រើប្រាស់អាចរីករាយថតរូបវីដេអូទាំងយប់ទាំងថ្ងៃតាមចិត្តចង់ តាមរយៈមុខងារសម្បូរបែបរួមមាន AI កាមេរ៉ា, វីដេអូពីរប្លង់ក្នុងពេលតែមួយ (Dual-View Video), ថតប្លង់ទូលាយ (Ultra Wide Angle Lens) , ពេលយប់ (Night Mode), Portrait, ថតរូបកម្រិតច្បាស់ (High-Res), ថតមុខងារ Pro Mode, ថតរូបបែបMacro -ល-។ អ្វីដែលកាន់តែពិសេស Huawei nova 9 មកលើកនេះមានអេក្រង់កោងល្បឿនលឿន 120Hz ប្រភេទ OLED ថាមពលថ្មធំរហូតដល់ 4300 mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនជាងគេនៅកម្ពុជា HUAWEI SuperCharge 66 W ប្រតិបត្តិការដោយ EMUI 12 ជំនាន់ចុងក្រោយ មានរ៉េមធំទំហំ 8GB និងអង្គផ្ទុកទិន្នន័យធំមហិមារហូតដល់ 256GB អស់បារម្ភរឿងទូរស័ព្ទឧស្សាហ៍ពេញ Memory។ 

តាមរយះ Huawei AppGallery ដែលមានស្រាប់ក្នុងទូរស័ព្ទដៃ Huawei nova 9 អ្នកប្រើប្រាស់អាចទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ដែលកំពុងពេញនិយមរួមមាន Facebook, Tiktok, Telegram,  Instagram,  YouTube, Google Search, Google Maps, Gmail, ABA, ACLEDA, Pass Apps, Grab លេងហ្គេមបានយ៉ាងរលូនដូច PubG, Mobile Legend -ល-។  សរុបមកជ្រើសរើស Huawei nova 9 តម្លៃ $599 គឺចំនាយចំគោលដៅ បានទាំងស្មាតហ្វូនគុណភាពល្អ និងកាដូបន្ថែម Bluetooth Speaker ចំនួន1 ថែមទៀតផង។ 

ប្រម៉ូសិនពិសេស My Huawei App: ទទួលបានអាំងប៉ាវ Coupon សរុប $90

https://m.facebook.com/watch/?v=678353416948820&extid=CL-UNK-UNK-UNK-AN_GK0T-GK1C&ref=sharing&_rdr 

រប្រៀបទាញយក Coupon៖ ចូលទៅកាន់ My Huawei រួចចុចចូល Me បន្ទាប់មកចុចលើ Coupon បន្ទាបមកចុចលើ More Coupons រួចចុច Claim $10, $30, $50 ដែលសរុបជាសាច់ប្រាក់រហូតដល់ $90

1.ចំណាយ ចាប់ពី $100ឡើងទៅ អាចប្រើ Coupon $10 សម្រាប់បញ្ចុះតម្លៃ

2.ចំណាយចាប់ពី $300ឡើងទៅ អាចប្រើ Coupon $30 សម្រាប់បញ្ចុះតម្លៃ

3.ចំណាយចាប់ពី $500ឡើងទៅ អាចប្រើ Coupon $50 ទៅ $90 សម្រាប់ការបញ្ចុះតម្លៃ

ការផ្តល់ជូនពិសេសនេះមានសុពលភាពចាប់ពី ថ្ងៃនេះរហូតដល់ថ្ងៃទី 31 មករា 2022 

បញ្ជាក់៖ Coupon នេះអាចប្រើបានតែនៅតាមបណ្តាហាង Huawei Showroom តែប៉ុណ្ណោះ

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ 010 60 90 63 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន