no-alternative title

MSI ប្រកាសបញ្ចុះតម្លៃទៅលើម៉ូដែល GF65-Thin-10UE មកនៅត្រឹមតែ $1,149 ប៉ុណ្ណោះខណៈដែលតម្លៃពេញគឺ 1199 ដុល្លារ

នេះគឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងមួយស៊េរីទៀតរបស់ក្រុមហ៊ុននាគរាជតៃវ៉ាន់ស៊េរី MSI GF65 ម៉ូដែល Thin-10UE ដែលត្រូវបានក្រុមហ៊ុនធ្វើការផលិតឡើងយ៉ាងពិសេសដោយភ្ជាប់នូវផ្នែករឹងខ្លាំងៗសមស្របទៅនឹងបរិបទការងារប្រចាំថ្ងៃទាំងការងារទូទៅ ការកម្សាន្ត និងការលេងហ្គេម។ នៅថ្ងៃនេះ ដើម្បីជាការលើកទឹកចិត្តដល់អតិថិនជនដែលតែងតែគាំទ្រផលិតផលរបស់ MSI ក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា បាននប្រកាសបញ្ចុះតម្លៃទៅលើម៉ូដែល GF65-Thin-10UE មកនៅត្រឹមតែ $1,149 ប៉ុណ្ណោះខណៈដែលតម្លៃពេញគឺ 1199 ដុល្លារ។ ហើយការផ្តល់ជូនននេះ គឺមានធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា អតិថិជនអាចរកជាវម៉ាស៊ីននេះ បានគ្រប់ហាងលក់កុំព្យូទ័រទាំងអស់។ ហើយខាងក្រោមនេះគឺជាចំនុចខ្លាំងខ្លឹមមួយចំនួនដែលម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីង MSI GF65 មាន៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បំពាក់នូវអង្គ CPU និង GPU ដ៏ខ្លាំងក្លាដំណើររលូនគ្មានទាស់ចិត្ត

MSI GF65 ម៉ូដែល Thin-10UE នេះត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយនូវ Hardware ខ្លាំងបំផុតរបស់ក្រុមហ៊ុន Intel និង NVIDIA។ ម៉ាស៊ីនកុំព្យួទ័រយួរដៃមួយនេះទទួលបានការបំពាក់នូវអង្គ CPU ជំនាន់ទី 10 របស់ Intel ស៊េរី Core i7 មានលេខ 10750H កម្រិត 6-Core ដែលអាច Boost បង្កើនល្បឿនបានខ្ពស់បំផុតដល់ 5.0GHz និងមានភ្ជាប់ដោយអង្គ GPU របស់ NVIDIA ស៊េរី GeForce RTX3060 ទំហំ 6GB-GDDR6 ភ្ជាប់នូវបច្ចេកវិទ្យា Dynamic Boost 2.0 ដែលមានល្បឿន Boost Clock 1485MHz។ នៅក្នុងម៉ាស៊ីនរបស់ MSI GF65 គាំទ្រដោយរ៉េមប្រភេទ DDR4-2666Hz ដែលមានរន្ធ DIM-Slot ចំនួនពីរទ្រទ្រង់ទំហំធំបំផុតដល់ 16GB និងមាន Hard Disk ចំនួនពីរជាប្រភេទ M.2 SSD NVMe ទំហំ 512GB ដែលទ្រទ្រង់នូវប្រព័ន្ធបច្ចេកវិទ្យាផ្ទេរទិន្នន័យចេញចូល PCIe Gen3។

ម៉ាស៊ីនកុំព្យូទ័រយួរដៃ MSI GF65 ភ្ជាប់មកជាមួយថ្មទំហំ 51Whr ប្រើប្រាស់ឆ្នាំងសាកភ្លើងកំលាំង 180W និងប្រតិបត្តិការដោយ Microsoft Windows Home-64bit មានដំឡើងមកជាមួយនឹងកម្មវិធី Dragon Center ជំនាន់ថ្មីដែលមានដាក់បន្ថែមនូវមុខងារ Gaming Mode 2.0 ដើម្បីជួយសម្រួលដល់ល្បឿនប្រតិបត្តិការអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការលេងហ្គេម ក៏ដូចជាកម្មវិធី MSI APP Player សម្រាប់ធ្វើការភ្ជាប់លេងហ្គេមជាមួយទូរស័ព្ទដៃស្មាតហ្វូនផងដែរ។

បំពាក់នូវប្រព័ន្ធសារធាតុត្រជាក់ជាមួយបច្ចេកវិទ្យា Cooler Boost 5

នៅក្នុងម៉ាស៊ីន MSI GF65 10UE បានភ្ជាប់នូវប្រព័ន្ធបំពងសារធាតុត្រជាក់ចំនួន 6 ដើម ដោយប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 5 រួមនឹងប្រព័ន្ធកង្កាលចំនួនពីរនៅសងខាង CPU/GPU សម្រាប់ជួយសម្រួលដល់ការបំភាពចំហាយខ្យល់ក្តៅចេញ និងស្រូបខ្យល់ត្រជាក់ចូល ដើម្បីជួយធ្វើអោយប្រព័ន្ធដំណើរការរបស់ម៉ាស៊ីនមានស្ថិរភាពល្អ និងមិនងាយឡើងក្តៅ។ 

បន្ទះអេក្រង់ធំទូលាយជាមួយកម្រិត Refresh rate លឿនដូចហោះ 144Hz

MSI GF65 10UE មានអេក្រង់ទំហំធំទូលាយដល់ 15.6 អ៊ីងជាប្រភេទបន្ទះបង្ហាញ IPS Level ដែលមានកម្រិត refresh rate ខ្ពស់បំផុតដល់ 144Hz និងទ្រទ្រង់កម្រិតបង្ហាញចេញ Full-HD ក្នុងទំហំរីសូលូហ្ស៊ិន 1920x1080px ដូច្នេះ វាមិនត្រឹមតែផ្តល់នូវកម្រិតរូបភាពធំច្បាស់ស្រឡះពេញភ្នែកប៉ុណ្ណោះទេ វាក៏ផ្តល់នូវល្បឿនប្រើប្រាស់នៅលើផ្ទៃអេក្រង់មានភាពស្ថិរភាពល្អ មិនរលកញាក់ ជាមួយកម្រិតរូបភាពបង្ហាញចេញបានច្បាស់រសរវ៉ើក។ ហើយនៅលើហ្គេមអេក្រង់ខាងលើរបស់វាមានបង្កប់នូវកាមេរ៉ាវ៉ិបខេមមួយគ្រាប់កម្រិត HD-720px សម្រាប់ប្រើជាមួយវីដេអូខល ឬអាចប្រើសម្រាប់ការ livestream នៅពេលលេងហ្គេមផងដែរ។

តួរខ្លួនស្រោបដោយសារធាតុលោហៈមានភាពរឹងមាំធន់ក្នុងការប្រើប្រាស់

តួរខ្លួនរបស់ MSI GF65 គឺស្រោបដោយសារធាតុអាលុយមីញ៉ូមស្ទើរពេញតួរតែម្តង សូម្បីតែ Keyboard របស់វាក៏ជាអាលុយមីញ៉ូមដូចគ្នាដែរ លើកលែងតែផ្ទៃបាតក្រោមម៉ាស៊ីនប៉ុណ្ណោះដែលជាជ័រស្វិត។ សម្រាប់ផ្ទាំង Keyboard របស់ MSI GF65 គឺជាប្រភេទBacklight Keyboard ដែលមានរំលេចដោយភ្លើង LED ពណ៌ក្រហមនៅខាងក្រោម។ MSI GF65 មានកម្រាស់សរុប 21.7mm និងមានទំងន់ 1.86 គីឡូក្រាម។

រន្ធ I/O មានគ្រប់សម្រាប់ប្រើប្រាស់

ទៅលើរន្ធដំណរភ្ជាប់ ឬហៅថា I/O Port ដែលមាននៅលើម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងមួយនេះវិញគឺមានដូចជារន្ធដោត USB-C3.2 ចំនួន 2, USB-A3.2 ចំនួន 2, HDMI កម្រិត 4K@60fps, Ethernet RJ45, Audio Jack 3.5 ដែលរន្ធទាំងអស់នេះគឺស្ថិតនៅលើគែមខាងស្តាំដៃ និងនៅលើគែមចំហៀងស្តាំងដៃគឺមានរន្ធដោតសាកភ្លើង DC-In។  ជាមួយគ្នាដែរ MSI GF65 នៅមានបំពាក់ឈីប Wi-Fi 6 និង Bluetooth v5.1 រួមនឹងប្រព័ន្ធ Speaker សំឡេងដ៏លឺខ្លាំងដែលទ្រទ្រង់នូវបច្ចេកវិទ្យាសំឡេង Hi-Res Audio ជាមួយមុខងារ Nahimic 3 សម្រាប់កំនត់ទៅលើប្រព័ន្ធសំឡេងដែលយើងចង់បានថេមទៀតផង។ សរុបមក MSI GF65-Thin-10UE គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃហ្គេមីងដែលមានសមត្ថភាពប្រើការខ្លាំងតម្រូវបានតាមការប្រើប្រាស់ក្នុងកិច្ចការងារទូទៅប្រចាំថ្ងៃ និងជាពិសេសសម្រាប់ការលេងហ្គេមកម្សាន្តតែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន