no-alternative title

ក្រុមហ៊ុន ASUS បង្ហាញចេញនូវកុំព្យូទ័រម៉ូដែលថ្មី Zenbook 14 Flip OLED (UP5401) ដ៏អស្ចារ្យបំផុត

ក្រុមហ៊ុន ASUS ទើបតែប្រកាសចេញនូវកុំព្យូទ័រ Zenbook 14 Flip OLED (UP5401) ដែលជាប្រភេទកុំព្យូទ័រ 14-inch convertible ដែលមានការឌីស្សាញជាមួយនឹង 16:10 aspect-ratio ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ទាញចិត្តអ្នកប្រើប្រាស់បំផុត។ កុំព្យូទ័រ Zenbook 14 Flip OLED បំពាក់នូវអេក្រង់ 4K OLED HDR NanoEdge touchscreen ដែលបង្ហាញរូបភាពច្បាស់ទាក់ទាញជាមួយនឹងកម្រិត 1,000,00០:1 contrast ratio ។ បន្ថែមពីនេះទៀតនោះ កម្រិតពណ៌របស់កុំព្យូទ័រនេះគឺទទួលស្គាល់ដោយ PANTONE® Validated និង cinema-grade 100% DCI-P3 gamut ដែលបង្ហាញនូវពណ៌ច្បាស់យ៉ាងជក់ចិត្តបំផុត។ បន្ថែមពីនេះទៀតនោះ វាក៏ទទួលបាននូវវិញ្ញាបនបត្រ TÜVសម្រាប់កាត់បន្ថយនូវពន្លឺពណ៌ខៀវកាន់តែទាបជាងមុនផងដែរ។ សម្រាប់ 16:10 aspect ratio ថ្មីនេះគឺមាន 88% screen-to-body ratio ដែលងាយស្រួលក្នុងការ scroll ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ processor ដ៏ខ្លាំងក្លាជំនាន់ទី 11 ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) ដែលធ្វើអោយកម្លាំងម៉ាស៊ីនខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះប្រើប្រាស់នូវថ្មថាមពល 63 Wh ជាមួយនឹងការសាកថ្ម USB-C® Easy Charge ដែលផ្តល់នូវភាពងាយស្រួលក្នុងការសាកថ្មបានលឿន និងគ្រប់ទីកន្លែង។ វាក៏មានការតភ្ជាប់ Intel WiFi 6 connectivity ជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master Premium technology ដែលក្នុងនោះមាន ASUS WiFi Stabilizer ក្នុងការកាត់បន្ថយទៅលើ interferenceនិង ASUS WiFi SmartConnectសម្រាប់ការតភ្ជាប់គ្មានការរំខាន។

កុំព្យូទ័រ Zenbook 14 Flip OLED នេះមានការឌីស្សាញស្លីមជាមួយនឹងកម្រាស់ត្រឹមតែ 15.9 mm ហើយវាមានរន្ធដោត I/O portsជាច្រើនដូចជា 1x USB Type-A port, 2x USB-C Thunderbolt™ 4 ports, 1x HDMI® port, 1x microSD card slot និង 1x audio jack។ កុំព្យូទ័រ Zenbook 14 Flip OLED នេះក៏ឆ្លងកាត់នូវការតេស្តទៅលើភាពធន់ និងជឿជាក់ដោយ MIL-STD-810H ដែលជាស្តង់ដារយោធារបស់សហរដ្ឋអាមេរិក។

ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ កុំព្យូទ័រ Zenbook 14 Flip OLED នេះគឺមានការឌីស្សាញពោរពេញដោយភាពល្អិតល្អន់ដែលក្នុងនោះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដើម្បីធ្វើការ login បានលឿន ASUS NumberPad 2.0 ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យ និងទ្រទ្រង់ទៅលើប៊ិចដែលមានកម្រិតនៃការសង្កត់ដល់ទៅ 4096-pressure-level ។ កុំព្យូទ័រនេះប្រើប្រាស់នូវ 360° ErgoLift hingeដែលធ្វើអោយ ZenBook 14 Flip OLED ប្រើប្រាស់នូវទម្រង់ជា Laptop, Tent, Stand ឬ Tablet Mode ។ វាពិតជាសក្តិសមបំផុតនៅក្នុងការធ្វើការងារ ការកម្សាន្ត ការចែករំលែក និងការសហការគ្នា។

អេក្រង់កម្រិត 16:10 OLED HDR

កុំព្យូទ័រ 14-inch Zenbook 14 Flip OLED នេះគឺមានអេក្រង់ 4K ឬ  2.8K OLED HDR NanoEdge touchscreen ដែលល្អសម្រាប់អ្នកប្រើប្រាស់។ វាមានគែម Bezel ស្តើងជាមួយនឹងកម្រិត 16:10 aspect ratio ដែលផ្តល់នូវការមើលធំជាងមុន 18% បើធៀបជាមួយនឹងអេក្រង់ដែលមានស្តង់ដារ  16:9 ។ អេក្រង់នេះក៏មាន  cinema-grade 100% DCI-P3 color gamut និង PANTONE® Validated ដែលមានពណ៌ច្បាស់ក្នុងការប្រើប្រាស់។ បច្ចេកវិទ្យា OLED technology គឺមានពណ៌ខ្មៅកម្រិត 1,000,000:1 contrast ratio និងវិញ្ញាបនបត្រ TÜV ដើម្បីកាត់បន្ថយទៅលើពន្លឺពណ៌ខៀវថែមទៀត។

 

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា

ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7-1165G7 processor ជំនាន់ទី 11 រ៉េមទំហំ 16GB RAM និងក្រាហ្វិកកាត Intel Iris® Xe integrated graphics នេះ កុំព្យូទ័រ Zenbook 14 Flip OLED នេះពិតជាល្អក្នុងការធ្វើការងារ multitasking និងការធ្វើការងារជាច្រើនទៀតប្រកបដោយប្រសិទ្ធិភាពបំផុត។ វាក៏មាន 1 TB PCIe® 4.0 x4 M.2 SSD និង gigabit-class Intel WiFi 6 (802.11ax) ដែលងាយស្រួលក្នុងការប្រើប្រាស់នៅលើ apps ឬ វេបសាយជាច្រើនទៀត។ វាមានកម្រាស់ 15.9 mm ដែលពិតជាស្តើង ហើយ Zenbook 14 Flip OLED នេះមានរន្ធ I/O ports ជាច្រើនក្នុងការតភ្ជាប់ទំនាក់ទំនងដូចជា USB 3.2 Gen 2 Type-A port, 2x USB-C Thunderbolt™ 4 ports, 1x HDMI® port, 1x microSD card slot និង 1x audio jack ។

 

បច្ចេកវិទ្យា ASUS IceCool Plus thermal technology គឺធ្វើអោយម៉ាស៊ីនត្រជាក់ជាមួយនឹងកង្ហារ 3 ហើយអ្នកអាចធ្វើការជ្រើសរើសនូវ Profile ចេញពីកម្មវិធី MyASUS app ថែមទៀត។ សម្រាប់ Modes កង្ហារចំនួន 3 នេះគឺមាន Performance Modeសម្រាប់កំណត់ទៅលើកម្លាំងម៉ាស៊ីន និងការធ្វើការនៅលើការងារធំៗ, Balanced Mode ក្នុងការគ្រប់គ្រងទៅលើប្រព័ន្ធត្រជាក់ និងថាមពលសម្រាប់ការប្រើប្រាស់ការងារប្រចាំថ្ងៃ និង Whisper Mode ក្នុងការផ្តល់នូវភាពត្រជាក់ និង power-saving ថែមទៀតផង។

 

បច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) គឺមានការឌីស្សាញនូវ thermal យ៉ាងមានប្រសិទ្ធិភាព និងដំណោះស្រាយទៅលើ power-saving ។ វាប្រើប្រាស់នូវ ASUS algorithms ផ្តាច់មុខ និងការឌីស្សាញនូវកង្ហារ aerodynamic IceBlades ជាមួយនឹង 100-watt power supply ដើម្បីបង្កើនទៅលើកម្លាំង CPU ជាមួយនឹងការពង្រឹងទៅលើប្រសិទ្ធិភាពកាន់តែប្រសើរ។ ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technologyនេះ កុំព្យូទ័រ Zenbook 14 Flip OLED អាចប្រើប្រាស់បានកម្រិតខ្ពស់បំផុតតាមតម្រូវការ។

បទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត

សម្រាប់បទពិសោធន៍នៃការប្រើប្រាស់នៅលើកុំព្យូទ័រ Zenbook 14 Flip OLED គឺពិតជាអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវ 360° ErgoLift hinge ដែលអ្នកប្រើប្រាស់ជា 4 Modes នោះគឺ laptop, stand, tent ឬ tablet ។ អេក្រង់ touchscreen នេះងាយស្រួលក្នុងការកត់ត្រា និងការសង្កត់ទៅលើប៊ិចដល់ទៅ 4096-pressure-level ។ វាក៏មាន ASUS NumberPad 2.0 ដែលប្រើប្រាស់កាន់តែងាយស្រួលបំផុត។ កុំព្យូទ័រ Zenbook 14 Flip OLED នេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដែលងាយស្រួលក្នុងការប្រើប្រាស់ និងថានាសុវត្ថិភាពខ្ពស់ One-Touch Login ជាមួយនឹង Windows Hello ថែមទៀត។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់

ពេលនេះ កុំព្យូទ័រ ASUS Zenbook 14 Flip OLED (UP5401) នេះរកទិញបានហើយនៅក្នុងប្រទេសកម្ពុជាតាមរយៈដៃគូសហការចែកចាយចាប់ពីខែកុម្ភៈឆ្នាំ 2022 នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន