no-alternative title

ក្រុមហ៊ុន ASUS ប្រកាសលក់ជាផ្លូវការនូវកុំព្យូទ័រយួរដៃស៊េរីថ្មី Zenbook 14X OLED Space Edition (UX5401ZAS)

នៅថ្ងៃនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រម៉ូឌែលពិសេស Zenbook 14X OLED Space Edition (UX5401ZAS) ដ៏ប្រណិតដែលជាប្រភេទកុំព្យូទ័រ special-edition សម្រាប់ខួបលើកទី 25 របស់ខ្លួននៅក្នុងកុំព្យូទ័រ ASUS ដែលបានបញ្ចូលទៅកាន់លំហរអវកាស ហើយក្រុមហ៊ុននេះក៏បន្តក្នុងការរុករកនូវអ្វីដែលលើសពីដែនកំណត់ និងការស្វែងរកអ្វីដ៏អស្ចារ្យដែលនឹកស្មានមិនដល់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការឌីស្សាញយ៉ាងពិសេសទៅលើ Lid និងផ្ទៃដាក់បាតដៃរួមជាមួយនឹងការប្រើប្រាស់នូវពណ៌ដ៏ពិសេស Zero-G Titanium នោះ កុំព្យូទ័រ Zenbook 14X OLED Space Edition នេះបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តនៃកុំព្យូទ័រ ASUS laptops នេះ។ ការឌីស្សាញនេះគឺលើកទឹកចិត្តអោយអ្នកប្រើប្រាស់ចាប់ផ្តើមដំណើររុករករបស់ពួកគេនិងលើសពីដែនកំណត់ផងដែរ។

កុំព្យូទ័រប្រភេទ Space Edition នេះគឺមានអេក្រង់ ZenVision ហើយវាក៏មានអេក្រង់ទំហំ 3.5-inch OLED នៅខាងក្រៅផងដែរ។ វាសម្រាប់បង្ហាញនូវសារ និង space-themed animation ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចកែប្រែបានទៅតាមចិត្តរបស់ពួកគេ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ space-grade protocols ដែលរចនាយ៉ាងពិសេសដោយ US Space Systems Command Standard SMC-S-16A ។

កុំព្យូទ័រថ្មីនេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 H-Series processors ជំនាន់ទី 12 និងក្រាហ្វិកកាត Intel Iris Xe graphics, 32 GB RAM, PCIe® 1TB PCIe SSD និង WiFi 6E ។ កុំព្យូទ័រនេះមានអេក្រង់ 16:10 2.8K OLED HDR 90Hz PANTONE® Validated touchscreen ជាមួយនឹង ultra-realistic DisplayHDR™ True Black 500 និង 100% DCI-P3 gamut និង TÜV Rheinland ផងដែរ។

ការចាប់ផ្តើមរុករកដ៏អស្ចារ្យ

កាលពី 25 ឆ្នាំមុននេះ កុំព្យូទ័រ ASUS P6300 បានចំណាយពេលវេលាជាង 600 ថ្ងៃនៅលើស្ថានីយ៍លំហរ Mir space station ដ៏ល្បីល្បាញ។ ខណៈពេលដែលកុំព្យូទ័រ ASUS laptopស្ថិតនៅលើស្ថានីយ៍នេះ Mir ក៏មានការដាច់ចរន្ត និងឆេះផងដែរ ប៉ុន្តែសម្រាប់ Laptop នេះមិនមានបញ្ហានោះទេនៅក្នុងបេសកកម្មនេះ។ កុំព្យូទ័រ P6300 laptop បានកំណត់នូវស្តង់ដារសម្រាប់ការឌីស្សាញ និងអភិវឌ្ឍដោយក្រុមហ៊ុន ASUS ។ យើងបានធ្វើការឌីស្សាញទៅលើកុំព្យូទ័រ Zenbook Space Edition សម្រាប់អបអរអនាគតកាលដ៏អស្ចារ្យ។ កុំព្យូទ័រ Zenbook 14X OLED Space Edition នេះមានការឌីស្សាញយ៉ាងពិសេសជាមួយនឹង space-themed ។ កុំព្យូទ័រនេះមានពណ៌ Zero-G Titanium ។

អេក្រង់ ZenVisionដ៏អស្ចារ្យ

អេក្រង់ ZenVision ផ្តាច់មុខគឺជម្រុញដោយក្រុមអវកាសយានិកសម្រាប់បង្ហាញនូវភាពអស្ចារ្យជាច្រើន។ ZenVision គឺមានអេក្រង់ 3.5-inch OLED monochrome ដែលស្ថិតនៅលើ lid របស់កុំព្យូទ័រនេះសម្រាប់ធ្វើការបង្ហាញនូវសារ ឬរូបភាព Animation ។ សម្រាប់ Space Theme mode បង្ហាញនូវ animated theme ខណៈពេលដែល Smart Notifications mode សម្រាប់បង្ហាញនូវពេលវេលា កាលបរិច្ឆេទ ឬស្ថានភាពនៃថាមពលថ្ម។ នៅក្នុង Personal Identity Tag នោះ សារនោះអាចបង្ហាញបាន។ ព័ត៌មានដែលបង្ហាញនៅលើ ZenVision នេះគឺតាមរយៈកម្មវិធី MyASUS app ។

ភាពធន់ក្នុងការប្រើប្រាស់

កុំព្យូទ័រ Zenbook 14X OLED Space Edition នេះត្រូវបានឌីស្សាញឡើងសម្រាប់តម្រូវការនៅលើលំហរ។ វាក៏ធ្វើតេស្តនៅក្នុងកម្រិតលំញ័រ និងសីតុណ្ហភាពនៅលើអវកាសជាមួយនឹងការតេស្តដោយសារតែប្រូតូកូល  US Space Systems Command Standard SMC-S-016A ។ វាអាចធន់ទៅនឹងការធ្វើតេស្តដល់ទៅ 4 ដងបើធៀបជាមួយនឹងភាពធន់នៃ  Military Grade ហើយវាអាចធន់ទៅនឹងសីតុណ្ហភាពពី -24ទៅ 61 ͦ C ។ ភាពធន់របស់កុំព្យូទ័រ Zenbook 14X OLED Space Edition នេះគឺពិតជាអស្ចារ្យមែនទែននៅក្នុងឧស្សាហកម្មនេះ។

កម្លាំងម៉ាស៊ីនដ៏អស្ចារ្យ

សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ Zenbook 14X OLED Space Edition នេះនឹងរីករាយជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លារបស់បន្ទះឈីប Intel® Core™ H-Series processors ជំនាន់ទី 12 នេះជាមួយនឹងរ៉េមទំហំ 16GB និងក្រាហ្វិកកាត  Intel Iris Xe integrated graphics ។ ដើម្បីធានាទៅលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ ក្រុមហ៊ុន Asus ក័ប្រើប្រាស់បច្ចេកវិទ្យា  dual-fan ASUS IceCool thermal technologyដែលមានភ្ជាប់នៅក្នុង  3-Modes ខាងលើនេះដែលអាចគ្រប់គ្រងបានតាមរយៈកម្មវិធី MyASUS app ។កុំព្យូទ័រនេះក៏ប្រើប្រាស់នូវ  ultrafast PCIe® 1TB PCIE SSD storage និង gigabit-class Intel® WiFi 6E (802.11ax) សម្រាប់ល្បឿនលឿនក្នុងការប្រើប្រាស់នៅលើវេបផងដែរ។ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា ASUS WiFi Master technology ដែលមាន  ASUS WiFi Stabilizer និង ASUS WiFi SmartConnect ផងដែរ។

 

តម្លៃ និងកាលបរិច្ឆេទក្នុងការដាក់លក់

កុំព្យូទ័រ ASUS Zenbook 14X OLED Space Edition (UX5401) នេះអាចរកទិញបាននៅតាមហាងចែកចាយរបស់ក្រុមហ៊ុន Asus ជាមួយនឹងតម្លៃចាប់ផ្តើមពី  $1599 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំនាងរបស់ក្រុមហ៊ុន Asus ប្រចាំប្រទេសកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន