no-alternative title

realme 9 Pro Series បានបង្ហាញខ្លួននៅលើទៅផ្សារកម្ពុជាហើយជាមួយនិងការថែមកាដូជាច្រើនសម្រាប់ការកក់ទុកមុន

ស្មាតហ្វូនប្រចាំឆ្នាំរបស់ realme បានបង្ហាញខ្លួនហើយ នោះគឺ realme 9 Pro Series ហើយក៏បានប្រកាសឲ្យកក់ទុក (Pre-order) នៅលើទីផ្សារកម្ពុជាហើយដែរ បន្ទាប់ពីមានការវែកញែក បកស្រាយ ក៏ដូចបង្ហាញទស្សនៈរបស់កំពូលអ្នក review smartphone គឺលោក ចនសី John Sey និង កំពូលអ្នកផលិតមាតិកា ពីចំណេះដឹងកាមេរ៉ា គឺ លោក ដុំហ្វីល-Film reel ។ realme 9 Pro Series នេះត្រូវបានណែនាំដោយ លោក ចនសី John Sey និង លោក ដុំហ្វីល-Film reel សម្រាប់អ្នកដែលចូលចិត្តថតរូបតាមស្មាតហ្វូន ដោយមានវាបានបំពាក់សិនស័រកាមេរ៉ាលំដាប់ Flagship ព្រមទាំងបន្ទះឈីបខ្លាំង 5G ។ ក្នុងនោះ realme 9 Pro Series មាន 2 ជម្រើស សម្រាប់ជ្រើសរើសជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានសម្រាប់ការកក់ទុកមុខ (Pre-Order)

កក់ទុក ស្មាតហ្វូនស៊េរីថ្មី realme 9 Pro Series ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 25 មេសា 2022 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូ ពិសេសយ៉ាងច្រើនរួមមាន៖

•realme 9 Pro+ តម្លៃ $469 ថែមកាដូ៖ បាស Pocket (Bluetooth Speaker) កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12 សប្តាហ៍។

•realme 9 Pro តម្លៃ $369 ថែមកាដូរួមមាន៖ Buds Neo 2, កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12 សប្តាហ៍។

តើស្មាតហ្វូនទាំងពីរជម្រើសនេះមានលក្ខណៈពិសេសអ្វីខ្លះ? តើវាមានចំណុចអ្វីខ្លះខុសគ្នា? 

realme 9 Pro series គឺជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលដែលមានបំពាក់នូវកាមេរ៉ាលំដាប់ ស្មាតហ្វូន Flagship។ ស្មាតហ្វូន realme 9 Pro Series នេះ មាន 2 ម៉ូដែលគឺ realme 9 Pro និង realme 9 Pro+។ realme 9 Pro+ បំពាក់នូវកាមេរ៉ាគោល Sony 50MP IMX766 OIS & EIS dual stabilization ដែលនេះ គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងស្មាតហ្វូនថ្នាក់កណ្តាលដែលប្រើប្រាស់នូវកាមេរ៉ានេះ ហើយគាំទ្រដោយ ProLight Imaging Technology និងគ្រាប់ទីពីរមានទំហំ 8-megapixel ultra-wide និងគ្រាប់ទីបីទំហំ 2-megapixel macro camera។។ ចំពោះមុខងារការមេរ៉ាវិញកាន់តែសម្បូរបែបថែមទៀតដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។   realme 9 Pro+ មានអេក្រង់ទំហំ 6.43” ប្រភេទ Super AMOLED ដែលមានល្បឿនអេក្រង់ 90Hz បង្កប់មកជាមួយប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ ហើយសម្រាប់សេនស័រនេះអាចវាស់ចង្វាក់បេះដូងបានទៀតផង ហើយមានកម្រាស់ស្តើងត្រឹមតែ7.99mm ។ 

realme 9 Pro+ នេះ មានបន្ទះឈីបខ្លាំង MediaTek® Dimensity™ 920 5G លេងហ្គេមបានយ៉ាងរលូនអមជាមួយបន្ទះបន្សាបកម្តៅ។ វាក៏មានបច្ចេកវិទ្យាសាកល្បឿនលឿនកម្រិត 60W Super DartCharge ជាមួយថាមពលថ្ម 4500mAh ។ ស្មាតហ្វូន realme 9 Pro+ នេះ មានតម្លៃ 469 ដុល្លារ 8GB+256GB។ realme 9 Pro បំពាក់នូវអេក្រង់ទំហំ 6.59” ប្រភេទ IPS LCD មានល្បឿនអេក្រង់រលូន 120Hz និងមានកម្រិតបង្ហាញ FHD+។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទម្លុះអេក្រង់ 16MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាក្រោយមានទំហំ 64-megapixel និងគ្រាប់ទីពីរលែនទូលាយទំហំ 8MP ហើយនិងគ្រាប់ទីបីម៉ាក្រូលែនទំហំ 2MP។ ស្មាតហ្វូនបានប្រើប្រាស់ការស្កែនម្រាមដៃដោះសោនៅចំហៀងនៃតួ។

realme 9 Pro បំពាក់នូវបន្ទះឈីប Snapdragon 695 5G ជាមួយថាមណលថ្មទំហំ 5,000mAh អមជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W។ស្មាតហ្វូន realme 9 Pro នេះ មានតម្លៃ 369 ដុល្លារ 8GB+128GB ។ realme 9 Pro Series ក៏មានមុខងារបន្ថែមរ៉េម virtual RAM 5GB ហើយនិងមានប្រព័ន្ធប្រត្តិបត្តការ realme UI 3.0 ផ្អែកលើ Android 12 ។ realme 9 Pro Series មានការរចនាបែបប្រែពណ៌ Photochromism គឺខ្នងក្រោយរបស់វានឹងប្រែពណ៌នៅពេលដែលត្រូវពន្លឺថ្ងៃ។ realme 9 Pro Series មានពណ៌ ៣ ជម្រើសគឺ Midnight Black, Sunrise Blue និង Aurora Green។

ស្មាតហ្វូន realme 9 Pro Series នឹងមានចេញលក់នៅថ្ងៃទី 26 ខែមេសា ខាងមុខនេះទូទាំងប្រទេស។ សម្រាប់ពណ៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការ realme។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន