កន្លងមក vivo បានបញ្ចេញនូវស្មាតហ្វូនម៉ូឌែល Y ជាច្រើនស៊េរី ដែលការផលិត គឺរត់ទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យាថ្មីៗ។ជាក់ស្តែងក្រុមហ៊ុន vivo ទទួលបានការគាំទ្រជាខ្លាំងនៅក្នុងការលក់ទៅលើស្មាតហ្វូនស៊េរី Y01 ដែលទើបតែនឹងចេញកាលពីអំឡុង ខែមីនា ឆ្នាំ2022 ថ្មីនេះផងដែរ។ ដោយឃើញថាមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ក្នុងអំឡុង ខែឧសភា ឆ្នាំ2022 នេះ ក្រុមហ៊ុន vivo ក៏ត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនមួយម៉ូឌែលទៀតនៃត្រកូល Y ។
អ្វីដែរពិសេសនោះគឺកម្មវិធីដែលមិនមែនភាពរអាក់រអួលហើយដើរលឿនសាហាវ កាន់ថ្មបានយូរ ផ្ទុកទិន្នន័យបានច្រើន មើលបានច្បាស់ សំលេងលឺល្អ ថតរូបបានស្អាត ដោយនឹកស្មានមិនដល់ជាមួយនឹងតម្លៃដែលចំណាយទៅមិនស្តាយ ហើយសមរម្យទៀតផង និយាយទៅអត់ទាស់តែម្តងជាមួយ vivo ស៊េរី Y ថ្មីនេះ ។ ពិតជាមិនឲ្យអាប់ត្រកូល Y មែន។ vivo ស៊េរី Y ដែលជិតនឹងចេញលក់នេះគឺ កាន់ថ្មបានយូរ ហ៊ានធានាថាមិនចាញ់ ម៉ាកផ្សេងៗទេ ព្រមទាំងល្អជាងទៀតផងដោយសារតែជាស្មាតហ្វូនដែលមានបច្ចេកវិទ្យាសាកថ្មលឿនបំផុតក្នុងជួរតម្លៃដូចគ្នា! ណាមួយដោយសារតែ បន្ទះឈីប ដែលមានកម្លាំងប្រតិបត្តិការខ្លាំង ស៊ីថ្មតិចជាងមុន ធ្វើឲ្យថ្មកាន់បានយូរ និយាយយ៉ាងខ្លីទៅ កាន់ ទូរស័ព្ទ ពេញមួយថ្ងៃដោយមិនមានការបារម្មណ៏ពីការអស់ថ្ម អតិថិជនចំណាយពេលសាកថ្មតិច ទទួលបានថាមពលថ្មកាន់តែច្រើន។
បើនិយាយពីកម្មវិធីវិញគឺ មិនឲ្យអតិថិជនថាំចិត្ត ជាមួយនឹងបន្ទះឈីប ដែលល្អជាងមុនបើប្រៀបធៀបទៅនឹងជំនាន់មុន គឺកើនឡើង 20% ហើយសមត្ថភាព GPU សរុបកើនឡើង 10% រួមជាមួយវិទ្យា RAM ជំនួយបន្ថែមពីលើ ដែលមានស្រាប់ ធ្វើអោយ អតិថិជន កំសាន្តជាមួយហ្គេម ដោយរលូនគ្នានភាពរអាក់រអួល ។ មិនត្រឹមតែដើរលឿននិងកាន់ថ្មទេ ថែមទាំងថតរូបស្អាតទៀតផង អញ្ចឹងហើយអ្នកអាចរក្សាទុកអនុស្សាវរីយ៍របស់លោកអ្នកនឹង vivoស៊េរី Yថ្មីនេះ ដែលមានកាមេរ៉ាក្រោយច្បាស់ល្អ ហើយអ្វីដែលរឹតតែពិសេសនោះ គឺកាមេរ៉ាមុខក្រោយពេលដែលថតពេលយប់នោះ មានភាពច្បាស់ នឹង មានស្ថេរភាពល្អពេលថតវិដេអូទៀត។
បើ Y ម៉ូឌែលថ្មីល្អយ៉ាងនេះ ចុះទំរាំរូបរាង វិញនោះតើមានភាពទាក់ទាញយ៉ាងណាទៅ ? ការរៀបរាប់បង្ហាញខាងលើ គ្រាន់តែបានបញ្ជេញនូវភាពខ្លាំងរបស់ ត្រកូល Y ទៅលើថ្ម កម្មវិធី និងកាម៉េរា គោលៗប៉ុណ្ណោះ អញ្ជឹងហើយភាពលំអិតនឹងរូបរាង និងធ្វើការបង្ហាញ នៅលើ vivo Facebook page ( https://www.facebook.com/vivoCambodia) ចាំពីថ្ងៃនេះតទៅ។