នៅពេលនេះ កុំព្យូទ័រស៊េរីថ្មី ROG Strix និង ROG Flow គឺជាប្រភេទកុំព្យូទ័រលេងហ្គេមស៊េរីថ្មី ខណៈ ROG Slash បានបន្ថែមនូវកាបូបថ្មីយ៉ាងទាក់ទាញ ចំណុចពិសេសៗជាច្រើនក្នុងនោះមានដូចជា
•ROG Strix SCAR 17 Special Edition: កុំព្យូទ័រជំនាន់ថ្មីដែលជាប្រភេទកុំព្យូទ័រលេងហ្គេមកម្រិតខ្ពស់ដែលមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗនិងប្រព័ន្ធត្រជាក់ដ៏អស្ចារ្យ
•ROG Flow X16: កុំព្យូទ័រប្រភេទ convertible ទំហំ 16’’ ដែលមានទម្ងន់ស្រាល និងស្តើងក្នុងការប្រើប្រាស់ភ្ជាប់ជាមួយនឹងអេក្រង់ Nebula HDR និងប្រព័ន្ធត្រជាក់ថ្មីយ៉ាងមានប្រសិទ្ធិភាព
•ការពង្រីកផលិតផល ROG Slash កាន់តែច្រើន:ផលិតផលថ្មីៗដែលបង្ហាញនូវចក្ខុវិស័យថ្មីនៃភាពទាន់សម័យជាមួយនឹងមួកថ្មីចំនួន 2 និងកាបូបថ្មីចំនួន 4
•ការអបអរការលេងហ្គេមជាមួយនឹង #TeamROG: ការចូលរួមពី Influencers, អ្នកលេងហ្គេម, content creators និងអត្តពលិកជាច្រើនរូបដែលប្រើប្រាស់នូវ ROG hardware ទាំងនេះ
ក្រុមហ៊ុន ASUS Republic of Gamers (ROG) នៅថ្ងៃនេះបានប្រកាសបង្ហាញនូវផលិតផលលេងហ្គេមថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍និម្មិត For Those Who Dare: Boundless ។ ផលិតផលថ្មីដែលប្រកាសបង្ហាញនោះរួមមានកុំព្យូទ័រ ROG Strixនិង ROG Flow gaming laptops, កាបូបថ្មីៗជាច្រើនស៊េរីរបស់ ROG Slash, ការផ្តួចផ្តើមនៃ Team ROG និងហ្គេម ROG Citadel XV ជាដើម។ ROG តែងតែផ្តល់អោយអ្នកលេងហ្គេមជាច្រើននូវបច្ចេកវិទ្យា ផលិតផល និងបទពិសោធន៍ដ៏ល្អបំផុត ហើយសម្រាប់ព្រឹត្តិការណ៍ For Those Who Dare: Boundless នេះគឺបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ។
កុំព្យូទ័រ ROG Strix SCAR 17 Special Edition
កុំព្យូទ័រស៊េរីថ្មី ROG Strix SCAR 17 Special Edition នេះបំពាក់នូវ hardware និងដំណោះស្រាយនៃប្រព័ន្ធត្រជាក់ចុងក្រោយបំផុតដែលផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យសម្រាប់ការលេងហ្គេម។ ជាមួយនឹងការបំពាក់នូវ vapor chamber រួមទាំង Conductonaut Extreme liquid metal ផ្តាច់មុខរបស់ក្រុមហ៊ុន ROG ប្រើប្រាស់នៅលើ CPU និង GPU បានធ្វើអោយកុំព្យូទ័រ SCAR 17 SE មានកម្លាំង hardware ដែលខ្លាំងក្លាមិនធ្លាប់មានពីមុនមកនោះទេ។ ជាមួយនឹងការប្រើប្រាស់នូវ CPU TDP 65 W និង GPU TGP 175 W ជាមួយនឹង Dynamic Boost នោះ កុំព្យូទ័រ SCAR 17 SE អាចលេងហ្គេមជាមួយនឹងកម្រិត refresh rateខ្ពស់ដោយគ្មានបញ្ហានោះទេ។
កុំព្យូទ័រ SCAR 17 SE នេះបំពាក់នូវសមាសភាគជាច្រើនដែលមានសមត្ថភាពខ្លាំងក្លាដែលធានាថាអ្នកលេងហ្គេមគ្រប់រូបនឹងឈានដល់ចំណុចកំពូលនៅក្នុងការលេងហ្គេមរបស់ពួកគេជាក់ជាមិនខាន។ វាមានកម្រិតអេក្រង់ FHD 360 Hz ឬ QHD 240 Hz ជាមួយនឹងកម្រិត 3 ms response times បានធ្វើអោយកុំព្យូទ័រ SCAR 17 SE នេះមានអេក្រង់ច្បាស់បំផុតក្នុងការប្រើប្រាស់។ វាបំពាក់នូវរ៉េមទំហំ 64 GB DDR5 4800 MHz RAM និងម៉េមូរី PCIe® Gen 4 storage នៅក្នុង RAID 0 ដែលពិតជាលឿនមែនទែនក្នុងការប្រើប្រាស់។
កុំព្យូទ័រ ROG Flow X16
ROG Flow X16 គឺជាកុំព្យូទ័រម៉ូឌែលថ្មីដែលមានអេក្រង់ទំហំ 16-inchស្តើង និងស្រាលក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះប្រើប្រាស់ជាមួយនឹងបន្ទះឈីប AMD Ryzen™ 9 6900HS processorនិងក្រាហ្វិកកាត NVIDIA® GeForce RTX™ 3070 Ti Laptop GPU ជាមួយនឹងការប្រើប្រាស់នូវ XG Mobile GPUs ដែលធ្វើអោយកុំព្យូទ័រប្រភេទ convertible នេះមានទម្ងន់ត្រឹមតែ 2.1Kg ប៉ុណ្ណោះ។ កុំព្យូទ័រ Flow X16 នេះប្រើប្រាស់នូវអេក្រង់ flagship ROG Nebula HDR Display, QHD / 165 Hz Mini LED ជាមួយនឹងកម្រិតពន្លឺ 1100 nits និង 100% DCI-P3 gamut ។ កាន់តែអស្ចារ្យជាងនេះទៀតនោះ វាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Frost Force Technologyនិង Pulsar Heatsink ដែលមានភ្ចាប់ជាមួយនឹងកង្ហារចំនួន 3 និងបំពង់បំភាយកំដៅដែលធ្វើអោយសីតុណ្ហភាពចុះត្រជាក់បានលឿន និងកម្លាំងខ្លាំងក្លាក្នុងការប្រើប្រាស់ផងដែរ។
ការពង្រីកនូវភាពទាន់សម័យជាមួយនឹង ROG Slash
ជាមួយនឹងការជម្រុញពី cyberpunk និងកូដដែលបង្កើតនូវភាពអស្ចារ្យសម្រាប់ពិភពលោកនិម្មិតនោះ ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវផលិតផលថ្មីជាច្រើនដែលឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកលេងហ្គេមផងដែរ។ ROG Slash គឺបង្កើតឡើងជាមួយនឹងភាពធន់ក្នុងការប្រើប្រាស់និងគុណភាពខ្ពស់។ វាមានផលិតផលដូចជា Crossbody Bag, Backpack, Hip BagនិងProtective Laptop Bag ដែលអាចជួយលោកអ្នកក្នុងការពារទៅលើវត្ថុដែលមានតម្លៃសម្រាប់ប្រើប្រាស់នៅក្នុងកិច្ចការងារប្រចាំថ្ងៃ រួមជាមួយនឹងមួក Cobra Buckle Cap និង Bucket Hat ដែលពិតជាទាក់ទាញបំផុតក្នុងការប្រើប្រាស់។
ការសាទរការលេងហ្គេមជាមួយនឹង #TeamROG
Team ROG បានពង្រីកនូវផលិតផលជាច្រើនរបស់ខ្លួននៅក្នុងឆ្នាំ 2022 នេះដែលមានគោលដៅសម្រាប់ប្រើប្រាស់ជាមួយនឹង influencers, professional gamers, content creators និងអត្តពលិកទាំងអស់នៅជុំវិញពិភពលោក។ក្រុមការងាររបស់ Team ROG បានយល់ព្រមនៅក្នុងការចូលរួមជាមួយនឹង ROG ក្នុងការផ្សព្វផ្សាយទៅលើហ្គេមនៅជុំវិញពិភពលោក។ ក្រុមហ៊ុន ROG មានក្តីរំភើបក្នុងការបន្តនូវកិច្ចសហការគ្នាជាមួយនឹង ក្រុមការងារ esports Misfits Gaming ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Team ROG ។ ក្រុមហ៊ុន ROG ក៏រីករាយក្នុងការប្រកាសអំពីកិច្ចសហប្រតិបត្តិការថ្មីជាមួយនឹង ReKT Gaming ដែលជាស្ថាប័នប្រតិបត្តិទៅលើក្រុមកីឡា esports ផងដែរ។ ដើម្បីឆែកមើលទៅលើសមាជិករបស់ Team ROG អ្នកអាចចូលទៅកាន់វេបសាយផ្លូវការរបស់ក្រុមហ៊ុន។
បទពិសោធន៍ថ្មីជាមួយនឹង SCAR Runner
នៅក្នុងការពង្រីកទៅលើហ្គេម ROG Citadel XV នោះ SCAR Runner គឺជាប្រភេទហ្គេម first-person parkour game ដែលយកតាមគំរូនៃរឿងរបស់ X ។ SCAR Runner ក៏មានយុទ្ធនាការមួយដែលអ្នកអាចឈ្នះទឹកប្រាក់ដល់ទៅ $20,000 ដែលនៅក្នុងនោះក៏មានរង្វាន់ Strix SCAR 17 SEនិង ROG Slash ផងដែរ។យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី 17 ខែឧសភានេះ ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ROG Facebook: https://www.facebook.com/ASUSROGKH