realme 9 Series ដែលមានកាមេរ៉ា 108MP HM6 ដំបូងគេបង្អស់ បានចេញលក់ហើយ តម្លៃចាប់ពី 239 ដុល្លារ

realme ដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនជាងគេលើពិភពលោក បានប្រកាសជាផ្លូវការនូវ ស្មាតហ្វូនស៊េរីលេខរបស់ខ្លួនដែលឋិតក្នុង realme 9 ស៊េរី នោះគឺ realme 9 និង realme 9i នៅក្នុងទីផ្សារកម្ពុជាយើង។  លើកនេះ realme ហាក់ចង់ដណ្តើមទីផ្សារស្មាតហ្វូនតម្លៃក្រោម 300 ដុល្លារ បន្ថែមទៀត។ ដោយក្នុងនោះ realme 9 & 9i មានជាមួយនឹងចំណុចលេចធ្លោរៀងៗខ្លួន សម្រាប់ជ្រើសរើស។ realme 9 ដែលមានទំហំផ្ទុក 8GB+128GB តម្លៃ $289 ថែមកាដូ៖ កាស Buds Neo 2, កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។ ហើយចំពោះ realme 9i ដែលមានទំហំផ្ទុក 6GB+128GB តម្លៃ $239 ថែមកាដូ៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

 

ចំនុចសំខាន់ដែលត្រូវដឹងរបស់ realme 9:

ស្មាតហ្វូន realme 9 គឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលបំពាក់សេនស័រកាមេរ៉ា Samsung ISOCELL HM6 ជំនាន់ថ្មីដែលមាន កាមេរា៉ 108MP Prolight ។ បច្ចេកវិទ្យាថ្មីលេចធ្លោរដែលភ្ជាប់មកមានដូចជា Nanopixel Plus-9Sum pixel Binning ធ្វើឲ្យរូបភាពកាន់តែមានភាពម៉ត់ច្បាស់ មិនថាថតរូបក្នុង ទីកន្លែងដែលមានពន្លឺតិចក៏ដោយ ហើយវាមានAutofocus លឿនជាងមុនថែមទៀត។ លើសពីនេះ ដើម្បីផ្តល់នូវបទពិសោធន៍កាមេរ៉ាដ៏គួរឱ្យចាប់អារម្មណ៍ realme 9 ក៏មានបំពាក់កាមេរ៉ាលែនធំទូលាយ 120 ដឺក្រេ អនុញ្ញាតឱ្យអ្នកកាន់តែមានភាពច្នៃប្រឌិតដោយការថតរូបកាន់តែច្រើន ហើយក៏មានជាមួយនឹងកាមេរ៉ាម៉ាក្រូ 4cm អ្នកអាចចូលទៅជិត ហើយថតយកអ្វីដែលខុសប្លែកពីគេ បើមិនដូច្នេះទេនឹងត្រូវខកខានដោយភ្នែកទទេរបស់យើង។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP HD ដែលភ្ជាប់មកជាមួយមុខងារ Selfie ជាច្រើនសម្បូរបែប ហើយ realme 9 ជួយឱ្យអ្នកថតរូប Selfie ដ៏អស្ចារ្យជាមួយរាល់ការថតរូប។

ការរចនាលេចធ្លោរ និង បទពិសោធន៍ដ៏អស្ចារ្យ 

realme 9 បានរចនាឡើងដោយបច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្មស្មាហ្វូន ដែលហៅថា ការរចនាបែប 3D ប្រដេញពណ៌ (Ripple Holographic design) ពេលពន្លឺចាំងប៉ះខ្នងខាងក្រោយ realme 9 វាបញ្ចេញស្រមោលនៃពណ៌ផ្សេងគ្នា បង្កើតបានជារលកថេរមានទំរង់ជា 3D ហើយស្តើងត្រឹមតែ 7.99mm ។ ជាងនេះទៅទៀត មានជម្រើសពណ៌ដ៏ស្រស់ស្អាត 3រគឺ ពណ៌មាស ពណ៌ស និងពណ៌ខ្មៅ។ នៅផ្នែកខាងមុខ realme 9 បំពាក់អេក្រង់ទំហំ 6.4” (16.3cm) 90Hz Super AMOLED ជាមួយនឹងការ លៃតម្រូវពន្លឺដោយស្វ័យប្រវត្តិកម្រិត 10240 ដូច្នេះ អ្វីគ្រប់យ៉ាងនៅលើអេក្រង់នេះមើលទៅដិតច្បាស់ ទោះបីជានៅ ក្រោមពន្លឺថ្ងៃដោយផ្ទាល់ក៏ដោយ ។ លើកនេះ យើងក៏បានជំរុញបច្ចេកវិទ្យាអេក្រង់បន្ថែមទៀត ដោយការរួមបញ្ចូល ការស្កេនស្នាមម្រាមដៃក្រោមអេក្រង់សម្រាប់ការដោះសោកាន់តែលឿន និងងាយស្រួល ហើយយើងបានបង្កើន សមត្ថភាពទ្វេដងលើបច្ចេកវិទ្យានេះ ដោយការរួមបញ្ចូលម៉ូនីទ័រវាស់ចង្វាក់បេះ អនុញ្ញាតឱ្យអ្នកត្រួតពិនិត្យអត្រាបេះដូង របស់អ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែង ។ realme បានបង្កើតភាពពេញនិយមក្នុងការបំពាក់ អេក្រង់រលូន ប្រភេទ Super AMOLED លើស្មាតហ្វូនកម្រិតមធ្យម ដែលមានតម្លៃជាង ២០០ ដុល្លារបែបនេះ។

ចំនុចសំខាន់ដែលត្រូវដឹងមុននឹងសម្រេចចិត្តជ្រើស realme 9i

ដោយសារតែមានការកើនឡើងការថតវីដេអូខ្លីដាក់ក្នុងបណ្តាញសង្គម TikTok និង Instagram ទើប realme 9i បំពាក់នូវកាមេរ៉ាគោលទំហំ 50MP Aperture f/1.8 ថ្មីស្រឡាង អមជាមួយនឹងកាមេរ៉ាម៉ាក្រូ 4cm និង សេនស័រ សខ្មៅ សម្រាប់ថតរូប portrait កាន់តែច្បាស់។ ដោយសារតែកាមេរ៉ាទំហំ 50MP គុណភាពខ្ពស់ ពេលនេះអ្នកអាចថតយករាល់ព័ត៌មានលម្អិតនៅក្នុងរូបភាព ដោយការចុចថតតែម្តងជាមួយ realme 9i ។ អ្នកក៏អាចប្រាកដថាការថតរូប portrait ចេញពី realme 9i មានពណ៌ដិតច្បាស់ត្រឹមត្រូវ ជាមួយនឹង ព័ត៌មានលម្អិតច្បាស់។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP HD ដែលភ្ជាប់មកជាមួយមុខងារ Selfie ជាច្រើនសម្បូរបែប។

 

ការរចនាលេចធ្លោរ និង បទពិសោធន៍ដ៏អស្ចារ្យ

 realme 9i វាដូចទៅនឹងអ្វីដែលបានធ្វើរបស់ 9 ស៊េរី ដែរ ដែលត្រូវបានបំផុតគំនិត ដោយពន្លឺ realme 9i រំលេចនូវសោភ័ណភាព ណាំងផ្លាតនៃពន្លឺដើម្បីសម្រេចបាននូវសោភ័ណភាពនេះ realme 9i ប្រើប្រាស់ បច្ចេកវិទ្យាឈានមុខគេក្នុងឧស្សាហកម្ម ដោយស្រោបអុបទិក 8 ស្រទាប់បញ្ចាំងពន្លឺចូល បង្កើត សោភ័ណភាព នៃចលនាពន្លឺដ៏អស្ចារ្យនេះ។ realme 9i មាន 2 ពណ៌សម្រប់ជ្រើសរើសគឺ ពណ៌ខ្មៅ Prism black និងពណ៌ខៀវ  prism blue។

 

នៅផ្នែកខាងមុខ realme 9i បំពាក់អេក្រង់ទំហំ 6.6” FHD+ 90Hz IPS LCD ។ ជាមួយនឹងអេក្រង់ 90Hz រាល់ការគ្រវៀស និងអូសចុះឡើងមានអារម្មណ៍ថាមានរលូនខ្លាំង ពេលប្រៀបធៀបទៅនឹងអេក្រង់ 60Hz ធម្មតា។ ហើយដោយសារតែនេះគឺជាអេក្រង់ 6.6 អ៊ីញ FHD+ ការមើលភាពយន្ត ឬលេងហ្គេមទទួលបានអារម្មណ៍អស្ចារ្យ ។ realme 9i បំពាក់អេក្រង់ 90Hz នេះ មានលក្ខណៈពិសេសជាងគេ ជាមួយប្រសិទ្ធភាពនៃការសន្សំថាមពលថ្ម ខ្លាំងរបស់អេក្រង់ ដែលមានកម្រិតល្បឿនខ្ពស់ ជាមួយនឹងបច្ចេកវិទ្យា កែតម្រូវឆ្លាតវៃប្រាំកម្រិត កន្លែងដែលអេក្រង់ នឹងកែតម្រូវដោយឆ្លាតវៃធ្វើឲ្យអត្រា ល្បឿនអេក្រង់របស់វាផ្លាស់ប្តូរផ្អែកលើមាតិកានៅលើអេក្រង់។  អ៊ីចឹង ជាមួយនឹង អេក្រង់រលូន 90Hz សម្រាប់បទពិសោធន៍នៃការអូសដោយរលូន និងឆ្លើយតបរហ័ស ដែលថមិនធ្លាប់មានពីមុនមក។

កម្លាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យាសាកថ្មលឿន

realme 9 និង realme 9i បំពាក់ដោយបន្ទះឈីប Snapdragon 680 ដែលមានបច្ចេកវិទ្យាដំណើរការ 6nm ដែលត្រូវបានប្រើតែលើស្មាតហ្វូនលំដាប់ flagship ប៉ុណ្ណោះ ។ ជាការពិតណាស់ realme 9 និង 9i ជាស្មាត ហ្វូនដំបូងគេក្នុងកម្រិតនេះដែលដំណើរការដោយបន្ទះឈីបទំហំ 6nm ស្ថិតក្នុងកម្រិតតម្លៃនេះ។ ដោយប្រៀបធៀបនឹងបច្ចេកវិទ្យាដំណើរការ 12nm Snapdragon 680 បានបង្ហាញថាមានការកើនឡើង 20% នៃដំណើរការCPU, 17% នៃដំណើរការ GPU និង 10% នៃដំណើរការ AI។ បន្ទះឈីប 6nm កាត់បន្ថយការប្រើប្រាស់ថាមពល 62% ស្របពេលដែលសមត្ថភាពដំណើរកើនឡើងយ៉ាងខ្លាំង រហូតដល់ 46% ប្រៀបធៀបទៅនឹងបន្ទះឈីប 12nm ដោយហេតុនេះវាផ្តល់ឲ្យ realme 9 និង 9i នូវដំណើរការ និងបទពិសោធន៍លេងហ្គេមទៅកាន់កម្រិតខ្ពស់ថ្មី ក៏ព្រោះតែសមត្ថភាពមានប្រសិទ្ធភាពគណនាលឿនជាងមុន។  លើសពីនេះទៅទៀត realme 9 & 9i មានថាមពលថ្មធំ 5000mAh ភា្ជប់់ជាមួយ បច្ចេកវិទ្យា សាកថ្មលឿន 33W ដែលស្ថិតក្នុងតម្លៃនេះ ភាគច្រើនចំពោះស្មាតហ្វូនដទៃ អ្នកទទួលបានតែ18Wប៉ុណ្ណោះ។ ដើម្បីដំណើរការកម្មវិធីកាន់តែច្រើនក្នុងពេលតែមួយ realme 9 & 9i បំពាក់នូវបច្ចេកវិទ្យាបន្ថែមរ៉េម DRE Dynamic RAM Expansion Technology ដែលអាចបន្ថែមRAM រហូតដល់ 5GB សម្រាប់បទពិសោធន៍កាន់តែរលូនជាង ស្មាតហ្វូនជំនាន់មុន។

គុណភាពល្អបំផុតក្នុងកម្រិតតម្លៃនេះ វិញ្ញាបនប័ត្រគុណភាព TÜV Rheinland

realme 9 & 9i មានគុណភាពល្អបំផុតនៅក្នុងកម្រិតតម្លៃនេះ មានវិញ្ញាបនប័ត្រពីរ បញ្ជាក់គុណភាពពីស្ថាប័ន TÜV Rheinland របស់ប្រទេសអាឡឺម៉ង់ បង្ហាះពីភាពជឿជាក់ខ្ពស់ និងគុណភាពពិត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Asus ROG Phone 6 បានបង្ហាញសាច់ដុំនៅលើ Geekbench Test ជាមួយនិងបន្ទះឈីប Snapdragon 8+ Gen 1

Asus ROG Phone 6 បានបង្ហាញសាច់ដុំនៅលើ Geekbench Test ជាមួយនិងបន្ទះឈីប Snapdragon 8+ Gen 1

ដោយ ប៉េងលីន
កាន់តែកក្រើក! កាន់តែរញ្ជួយទូទាំងប្រទេសហើយ! សម្រាប់កម្មវិធី “មហារង្វាន់ស្រោចធរណី” ឈ្នះម៉ូតូ Suzuki Nex Crossover ស៊េរីថ្មីឆ្នាំ 2022 សបា្តហ៍ទី 2 នេះ!

កាន់តែកក្រើក! កាន់តែរញ្ជួយទូទាំងប្រទេសហើយ! សម្រាប់កម្មវិធី “មហារង្វាន់ស្រោចធរណី” ឈ្នះម៉ូតូ Suzuki Nex Crossover ស៊េរីថ្មីឆ្នាំ 2022 សបា្តហ៍ទី 2 នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូន Honor បានចាប់ផ្តើមវាយលុកទីផ្សារហើយតាមរយៈនៃការរៀបចំកម្មវិធីពិសេសតាមហាងលកទូរស័ព្ទជាច្រើនទូទាំងប្រទេស

ស្មាតហ្វូន Honor បានចាប់ផ្តើមវាយលុកទីផ្សារហើយតាមរយៈនៃការរៀបចំកម្មវិធីពិសេសតាមហាងលកទូរស័ព្ទជាច្រើនទូទាំងប្រទេស

ដោយ ប៉េងលីន
Sony Xperia 10 IV ត្រូវបានដាក់អោយមានការបញ្ជាទិញជាមួយនិងការបន្ថែមជូនកាសស្តាប់ TWS Earbuds ដោយឥតគិតថ្លៃ

Sony Xperia 10 IV ត្រូវបានដាក់អោយមានការបញ្ជាទិញជាមួយនិងការបន្ថែមជូនកាសស្តាប់ TWS Earbuds ដោយឥតគិតថ្លៃ

ដោយ ប៉េងលីន
ដំណឹងថ្មីបញ្ជាក់ថា Apple នឹងប្រើថាមពលថ្មនៅលើ iPhone 14 Series ធំជាងជំនាន់មុនៗ

ដំណឹងថ្មីបញ្ជាក់ថា Apple នឹងប្រើថាមពលថ្មនៅលើ iPhone 14 Series ធំជាងជំនាន់មុនៗ

ដោយ ប៉េងលីន
បច្ចេកវិទ្យា 6G នឹងមានដាក់អោយប្រើប្រាស់នៅក្នុងឆ្នាំ 2030 ជាមួយនិងសមត្ថភាពល្បឿនលឿនជាង 5G ដល់ទៅ 100 ដង

បច្ចេកវិទ្យា 6G នឹងមានដាក់អោយប្រើប្រាស់នៅក្នុងឆ្នាំ 2030 ជាមួយនិងសមត្ថភាពល្បឿនលឿនជាង 5G ដល់ទៅ 100 ដង

ដោយ ប៉េងលីន