no-alternative title

ROG Fan Gathering ព្រឹត្តិការណ៍ជួបជុំដ៏ធំប្រចាំឆ្នាំត្រូវបានរៀបចំឡើងផ្សារអ៊ីអនសែនសុខជាមួយនិងវត្តមានហ្វេនៗជាង 500 នាក់

កាលពីថ្ងៃទី 29 ខែឧសភាឆ្នាំ 2022 កន្លងទៅនេះ ក្រុមហ៊ុន ASUS ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំឡើងនូវ ROG Fan Gathering 2022 ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំសំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំងនិងការច្នៃប្រឌិតខ្ពស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៌ដ៏អស្ចារ្យមួយនេះ ត្រូវបានក្រុមហ៊ុន ASUS រៀបចំធ្វើឡើងនូវផ្សារទំនើប Aeon Sen Sok ដែលមានការអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ 500 នាក់ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗ ដែលក្រុមហ៊ុន បានដាក់តាំងបង្ហាញជាច្រើន រាប់តាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត 5000 ដុល្លា។ 

តាមប្រសាសន៌របស់លោក Lawrence Liu ដែលជាប្រធានក្រុមហ៊ុន ASUS ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន ASUS ពិតជាសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានរៀបចំនូវព្រឹត្តិការណ៌ជួបជុំហ្វេនៗរបស់យើងនៅពេលនេះ ដោយសារ 2 ឆ្នាំកន្លងមកនេះ យើងបានខកខានដោយសារតែវិបត្តិនៃមេរោគកូវីតបានរាត្បាតនៅពាសពេញពិភពលោក។ 

ជាមួយគ្នានេះលោក KimAng Sim ដែលជាប្រធានផ្នែកលក់ផលិតផលម៉ាស៊ីនកុំព្យូទ័រ ASUS ប្រចាំនៅប្រទេសកម្ពុជា ក៏បានធ្វើបទបង្ហាញទៅលើផលិតផលថ្មីជាច្រើន ដែលចេញលក់នៅលើទីផ្សារកម្ពុជាផងដែរ។ 

ផលិតលលថ្មីៗទាំងនោះរួមានដូចជា  សេរ៊ី TUF 2022 សំរាប់អ្នកឌីស្ស៉ាញឬលេងហ្គេមទូទៅ និងស៊េរី ROG Strix G ហើយនិង ROG Strix Scar Edition សំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង ព្រមជាមួយនិងសេរ៊ី Zephyrus G15 និង M16 សំរាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត រួមទាំងម៉ូដែលសេរ៊ី Zephyrus Flow Z13 សំរាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ 13 អ៊ីញ ហើយអាចដកអេក្រង់បានថែមទៀតផង។ ហើយសម្រាប់សេរ៊ីលំដាប់កំពូល ដែលមានអេក្រង់ដល់ទៅ 2 និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus DuoGX650 ផងដែរ។

ក្រៅពីការបង្ហាញនូវផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែកនិងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក ឆេងសុភក្ត្រ (Mr. Reanthort) លោក John Sey Mr. Ream Angkor ក៏ដូចជា Influencer Tik Tokផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺមានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗជាច្រើនដែលធ្វើអោយទិដ្ធភាពកាន់តែសប្បាយរីករាយ។

សូមជំរាបថា នៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន ASUS ក៏មានរៀបចំអោយមានការប្រកួតហ្គេម Valorant រវាងក្រុម Team Max និង ReigN Priority នៅលើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន