no-alternative title

ពិតជាអស្ចារ្យ! សែលកាត ប្រកាសដាក់សម្ពោធនូវវេទិកា Cloud Gaming ដំបូងបង្អស់នៅប្រទេសកម្ពុជា

សែលកាត ដាក់បង្ហាញពីសេវាកម្មលេងហ្គេមកំសាន្តតាមតម្រូវការ ដែលជាផ្នែកមួយក្នុងវេទិការលេងហ្គេមអនឡាញរបស់ Playgame ។ Playgame Cloud គឺជាសេវាកម្មដំបូងគេបង្អស់នៅលើទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ការលេងហ្គេមអោយបានកាន់តែទូលំទូលាយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គំនិតផ្តួចផ្តើមនេះ បានជំរុញដល់យុទ្ធសាស្ត្រផ្នែកហ្គេមរបស់ក្រុមហ៊ុន ក៏ដូចជាពង្រីកលើសេវាកម្មរបស់ខ្លួនដល់បណ្តារអ្នកដែលចូលចិត្តលេងហ្គេមនៅកម្ពុជា ជាមួយនឹងការផ្តោតលើវិធីសាស្រ្តចំបងលើវិស័យហ្គេម។ ចាប់តាំងពីការបើកដំណើរការរបស់ Playgame ក្នុងឆ្នាំ 2019 មក ម៉ាកយីហោមួយនេះ បានកំនត់គោលដៅរបស់ខ្លួនក្នុងការបំពេញតម្រូវការដល់ផ្នែកមួយដែលមិនសូវទទួលបានការយកចិត្តទុកដាក់។។ 

Playgame បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងផ្នែកកីឡាអេឡិចត្រូនិច តាមរយៈភាពជាដៃគូជាច្រើន ការប្រកួតកីឡាអេឡិចត្រូនិច និង ផលិតផល Playgame Unlimited ដែលថ្មីៗនេះទើបនឹងប្រកាសទទួលបានពានរង្វាន់ជា Esports និង Arcade Games ល្អបំផុតរបស់កម្ពុជាឆ្នាំ 2022 ដោយទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ។ 

សព្វថ្ងៃនេះ ម៉ាកយីហោនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងភាពជាអ្នកដឹកនាំនៅក្នុងវិស័យហ្គេម និងពង្រីកការវិនិយោគរបស់ខ្លួនក្នុងផ្នែកនេះឱ្យបានកាន់តែទូលំទូលាយដល់អ្នកនិយមលេងហ្គេមទាំងអស់គ្រប់អាយុ គ្រប់កម្រិត និងគ្រប់ប្រភេទហ្គេមដែលចូលចិត្ត។ Playgame Cloud គឺជាវេទិកាលេងហ្គេមដែលបង្ហោះទុកនៅលើ Cloud ដែលមានជាងមួយរយហាសិប (150) ប្រភេទហ្គេមដែលលេងតាមរយៈកុំព្យូទ័រ តាមប្រព័ន្ធ Android និងហ្គេម console ពីអ្នកផលិតហ្គេមដ៏ល្បីល្បាញ ដែលអតិថិជនអាចចូលប្រើ និងលេងតាមរយៈឧបករណ៍ដែលពួកគេមានរួចហើយ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា “អ្នកទាំងអស់គ្នាគួរតែអាចលេងហ្គេមនៅគ្រប់ឧបករណ៍ដែលពួកគាត់ចង់លេង។ នេះជាលក្ខណៈពិសេសរបស់ Playgame Cloud។ ខណៈពេលដែលកីឡាអេឡិចត្រូនិក ត្រូវបានចាត់ទុកថា ជាឧស្សាហកម្មមួយក្នុងចំនោមឧស្សាហកម្ម ដែលកំពុងរីកលូតលាស់យ៉ាងលឿនបំផុតនៅលើពិភពលោក ជាមួយនឹងសក្តានុពលដ៏ធំសម្បើមនៅពេលអនាគត យើងទទួលស្គាល់ថា នៅក្នុងសហគមន៍ហ្គេមមិនមែនមានតែកីឡាករអេឡិចត្រូនិកប៉ុណ្ណោះទេ។ ការដាក់ដំណើរការនៃវេទិកា cloud gaming នឹងធ្វើឱ្យសហគមន៍ហ្គេមកាន់តែរីកចម្រើន និងជំរុញឱ្យគោលបំណងរបស់យើងឆ្ពោះទៅរកការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល ដោយផ្តល់នូវជម្រើសបទពិសោធន៍លេងហ្គេមជាច្រើនប្រភេទទៀតសម្រាប់មនុស្សគ្រប់រូបដោយសេរី។

Playgame Cloud ផ្តល់ជូនការចូលលេងហ្គេមល្បីៗគ្រប់ប្រភេទរួមមាន Puzzles Action Adventure MOBA RPG Shooter games និងប្រភេទលេងបែបលក្ខណៈគ្រួសារ ដែលអាចចូលប្រើប្រាស់និងលេងបាននៅលើស្មាតហ្វូន Android Tablets Windows PC និងទូរទស្សន៍ Smart TV គ្រប់ប្រភេទ។ រាល់ការភ្ជាប់គម្រោងប្រចាំសប្តាហ៍និងប្រចាំខែ អាចភ្ជាប់បានសម្រាប់ប្រើប្រាស់លើគណនីតែមួយ ឬច្រើនក៏បានដែរ និងអាចធ្វើការ Stream ដំណាលគ្នាបានផងដែរ។

នៅក្នុងការដាក់ដំណើរការថ្មីនេះ គឺមានការផ្តល់ជូនពិសេសដល់អតិជនដែលភ្ជាប់គម្រោង Playgame Cloud ជាលើកដំបូង ទាំងគម្រោងប្រចាំសប្តាហ៍ និងគម្រោងប្រចាំខែ គឺនឹងទទួលបានទិន្នន័យមួយសប្តាហ៍បន្ថែមទៀតដោយឥតគិតថ្លៃ។ ស្វែងយល់បន្ថែមអំពី Playgame Cloud និងជ្រើសរើសគម្រោងដែលអ្នកពេញចិត្តសូមចូលទៅកាន់គេហទំព័រ https://playgamecloud.play.com.kh

Playgame Cloud ត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូសហការជាមួយនឹង Monty Mobile ដែលជាអ្នកដើរតួនាទីសំខាន់លំដាប់អន្តរជាតិក្នុងអាជីវកម្មទូរគមនាគមន៍ ដោយផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យា និងទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិត។ សន្និសីទសារព័ត៌មាននេះបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ សែលកាត ក្នុងរាជធានីភ្នំពេញ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សែលកាត អ្នកមានទេពកោសល្យផ្នែកកីឡាអេឡិចត្រូនិក និងបណ្តារអ្នកសារព័ត៌មានជាច្រើនទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន