ស្មាតហ្វូនស៊េរីថ្មី Honor X Series បានប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ

កាលពីថ្ងៃទី 17 ខែមិថុណា ម្សិលមិញនេះ ក្រុមហ៊ុន Honor ដែលជាម៉ាកយីហោស្មាតហ្វូនដ៏ល្បីល្បាញ និងកំពុងតែនាំមុខគេនៅលើទីផ្សារស្មាតហ្វូនប្រទេសចិន និងតំបន់ជាច្រើនទៀតជុំវិញពិភពលោក បានរៀបចំព្រឹត្តិការណ៌សម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Honor X Series របស់ខ្លួននៅលើទីផ្សារប្រទេសកម្ពុជា ដែលមានចំនួន 3 ម៉ូដែលគឺ Honor X7, Honor X8 និង Honor X9។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីសម្ពោធស្មាតហ្វូនស៊េថ្មីនេះ គឺត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុន Honor និងក្រុមហ៊ុន Yako Technology ដែលជាតំណាងចែកចាយរបស់ខ្លួន រួមជាមួយនិងភ្ញៀវកិត្តិយសដែលជាម្ចាស់ហាងលក់ទូរស័ព្ទ ព្រមទាំងមាមការសំដែងដោយតារាចំរៀងដ៏ល្បី គឺអ្នកនាង ពេជ្រ សូលីកា ហើយនិងមានការដើរបង្ហាញម៉ូតជាមួយនិងស្មាតហ្វូនស៊េរីថ្មីៗនេះ ពីសំណាក់នារីស្អាតៗ រួមនិងអ្នកសារព័ត៌មានជាង 400 នាក់។

លោក ថង សារី ដែលជាប្រធានគ្រប់គ្រងផ្នែកលក់ស្មាតហ្វូន Honor ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន Honor ស៊េរីថ្មីនៅលើទីផ្សារកម្ពុជា នៅពេលនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់ការមកដល់នៃផលិតផលស្មាតហ្វូនជំនាន់ថ្មី ដែលមានគុណភាណខ្ពស់ មានការតម្លើងនូវបច្ចេកវិទ្យាទំនើប ហើយនិងមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់នៅក្នុងស្រុកខ្មែរយើង។ 

លោក ថង សារី បានបន្តថា ស្មាតហ្វូនស៊េរីថ្មីទាំង 3 ម៉ូដែល Honor X7, Honor X8 និង Honor X9 គឺមានរចនាជាមួយនិងរូបរាងស្អាត មានកាមេរ៉ាមុខក្រោយ មានសមត្ថភាពខ្ពស់ អាចថតរូប និងវីដេអូបានច្បាស់ស្អាត និងមានការតម្លើងនូវបន្ទះឈីបដែលមានកម្លាំងអាចអូសកម្មវិធីធំៗបានរលូន មានថាមពលថ្មទំហំធំ និងមានការគាំទ្រដោយបច្ចេកវិទ្យាសាកលឿនរហ័សទៀតផង។ អ្វីដែលពិសេសនោះ ស្មាតហ្វូនស៊េរីថ្មី Honor X Series គឺមានការរប្រើប្រាស់នូវសេវាកម្ម Google Service បានពេញលេញតែម្តង។

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម