no-alternative title

អុីដតខូ ឈ្នះពានរង្វាន់ “ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ” ពីស្ថាប័ន Frost & Sullivan ៥ ឆ្នាំជាប់ៗគ្នា

ជាកិត្តិយសនៅក្នុងវិស័យទូរគមនាគមន៍ សម្រាប់ការអភិវឌ្ឍនៅក្នុងការច្នៃប្រឌិតថ្មី និងការអភិវឌ្ឍប្រកបដោយស្ថិរភាព ក្រុមហ៊ុនក៏បានបំបែកកំណត់ត្រាដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោកជាលើកដំបូងផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2021 ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន អុីដតខូ គ្រុប ("edotco") ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ កាលពីពេលថ្មីៗនេះមានកិត្តិយសជាខ្លាំង ដែលទើបតែទទួលបាន “ពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ” សម្រាប់ឆ្នាំ២០២១នេះ ពី ស្ថាប័ន Frost & Sullivan ពោលគឺទទួលបានពានរង្វាន់ ៥ ឆ្នាំជាប់ៗគ្នា។ទន្ទឹមនឹងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ក្រុមហ៊ុនក៏បានប្រកាសផងដែរថា ខ្លួនបានទទួលជោគជ័យដែលទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោក។ នេះបើយោងតាមការឲ្យដឹងរបស TowerXchange។

 

លោក Adlan Tajudin នាយកប្រតិបត្តិក្រុមហ៊ុន អុីដតខូ គ្រុប  បានមានប្រសាសន៍ថា «ជោគជ័យទាំងពីរនេះបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុនដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើការ និងពង្រីកស្ថាប័ននៅក្នុងតំបន់ ។ យើងបានបន្តដើរតួនាទីយ៉ាងសំខាន់នៃភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ជាមួយប្រទេសដែលយើងធ្វើកំពុងដំណើរការណ៍អាជីថកម្ម។ យើងនាំមកនូវបច្ចេកវិទ្យាថ្មីៗចុងក្រោយបំផុត ការច្នៃប្រឌិតប្រកបដោយនិរន្តរភាព និងការអនុវត្តល្អបំផុតដល់ប្រទេសទាំងអស់ ដើម្បីធានាការប្តេជ្ញាចិត្តក្នុងការកសាងប្រទេស ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ ១៩។ ជាងនេះទៅទៀត ក្នុងគ្រាលំបាកទាំងនេះ ក្រុមការងារ ក្រុមហ៊ុនអ៊ីដតខូ បានប្តេជ្ញាចិត្តលើការធានាការតភ្ជាប់ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងនេះរក្សានូវកំណើនសេដ្ឋកិច្ច និងសង្គម»។

លោកបន្ថែមថា «ពានរង្វាន់នេះគឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៅ អុីដតខូ ។ ការរស់នៅតាមបែបគន្លងថ្មីនេះបានបង្ខំឱ្យយើងអនុវត្តវិធីធ្វើការថ្មី ហើយបានបង្ហាញភាពបត់បែន និងការប្តេជ្ញាចិត្តដើម្បីធានាថាយើងបន្តពង្រាយហេដ្ឋារចនាសម្ព័ន្ធរួមដ៏ត្រឹមត្រូវ និងសម្រេចបាននូវគោលដៅឌីជីថលជាតិរបស់យើង»។

 

ទោះជាប្រឈមនឹងស្ថានភាពនៃជំងឺរាតត្បាតជាសកលនេះក្តី កាលពី ២០២០ កន្លងទៅ ក្រុមហ៊ុន អុីដតខូ បានបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអតិថិជននៅទូទាំងតំបន់ ដោយបានដាក់ពង្រាយនូវការច្នៃប្រឌិតប្រកប ដោយនិរន្តរភាព និងការផ្តល់ថាមពលកើតឡើងវិញក៏ដូចជាគំនិតផ្តួចផ្តើមភាពជាដៃគូឆ្ពោះទៅរកការអភិវឌ្ឍដោយភាពឆ្លាតវៃ និងបច្ចេកវិទ្យាចុងក្រោយក្នុងបណ្តាប្រទេសក្នុងសកលលោក។ អុីដតខូ ក៏បានរាយការណ៍ពីភាពជោគជ័យក្នុងការកាត់បន្ថយការបញ្ចេញកាបូនរបស់ខ្លួនបានចំនួន ៥៨% ក្នុងមួយកន្លែង ខណៈដែលកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងការអនុវត្តផ្សេងៗទៀតនៅទូទាំងតំបន់។

 

ក្រុមហ៊ុនក៏បានប្រកាសថា ខ្លួនបានបំបែកកំណត់ត្រាដោយទទួលបានចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលទាំង ១០ (Top 10 Global tower) នៅក្នុងពិភពលោកជាលើកដំបូងផងដែរ ជាមួយការកាន់កាប់នូវបង្គោលអង់តែនសរុបចំនួន ៣៤,១០០។ លោកបានបន្តថា «យើងមានមោទនភាពជាខ្លាំងចំពោះសមិទ្ធផលនេះ។ រហូតមកដល់ឆ្នាំ ២០២១ សមិទ្ធផល  សំខាន់ៗរបស់យើងរួមមាន៖ ការសង់បង្គោលអង់តែនលើកដំបូងនៅប្រទេសហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដ៏ធំនៅក្នុងប្រទេសបង់ក្លាដែស និងត្រូវបានតែងតាំងជាដៃគូក្នុងវិស័យបច្ចេកវិទ្យាដោយស្ថាប័ន Permodalan Nasional Berhad (PNB) ដើម្បីបំពាក់នូវឧបករណ៍ឲ្យអាគារខ្ពស់ៗនាពេលខាងមុខនៅប្រទេសម៉ាឡេស៊ីជាមួយដំណោះស្រាយបច្ចេកវិទ្យាទូរគមនាគមន៍ចុងក្រោយ។

 

នៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត យើងមានបំណងចង់ចាប់យកទីផ្សារថ្មីៗយ៉ាងហោចណាស់ចំនួន ៣ទៀត ដោយពង្រីកនូវសេវាកម្មរបស់យើងដោយដាក់បញ្ចូលនូវឧបករណ៍ fibre និង small cells ស្របពេលរៀបចំខ្លួនយើងឲ្យរួចរាល់ដើម្បីបំរើទទួលយកនូវការវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗនៅក្នុងឧស្សាហកម្មនេះ ហើយក្នុងពេលជាមួយគ្នា នឹងប្រែក្លាយទៅជាស្ថាប័នដែលមានការវិភាគនិង គ្រប់គ្រងបណ្តុំទិន្នន័យ។ លើសពីនេះទៀត យើងបានប្តេជ្ញាចិត្តកាត់បន្ថយកាបូនឲ្យបាន ៧០% និងកំពុងធ្វើផែនការយុទ្ធសាស្ត្រសម្រាប់ការកាត់បន្ថយកាបូន ដែលគោលដៅទាំងពីរនេះ ស្របនឹងការគាំទ្ររបស់ Axiata  ចំពោះផែនការសកម្មភាពអាកាសធាតុ។ តាម រយៈគម្រោង និងគំនិតផ្តួចផ្តើមឆ្ពោះទៅរកកំណើនទ្វេដងនាឆ្នាំ ២០២៤ ខាងមុខ ខ្ញុំជឿជាក់ថា វានឹងជំរុញឲ្យយើងឆ្ពោះទៅរកមហិច្ឆតារបស់យើងក្នុងការក្លាយជាក្រុមហ៊ុនកំពូលទាំង ៥ (Top 5 Global Towerco) របស់ពិភពលោកជាក់ជាមិនខានឡើយ»។

 

ពានរង្វាន់ Frost & Sullivan ល្អបំផុតប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក ជាពានរង្វាន់ដែលទទួលស្គាល់ចំពោះបណ្តាក្រុមហ៊ុនដែលពូកែក្នុងផ្នែកជំនួញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការអភិវឌ្ឍ ឧស្សាហកម្មទូរគមនាគមន៍នៅឆ្នាំ ២០២០ ។ ក្រុមអ្នកវាយតម្លៃប្រចាំស្ថាប័ន Frost & Sullivan អនុវត្តវិធីសាស្រ្តយ៉ាងហ្មត់ចត់ក្នុងការវាយតម្លៃយ៉ាងសុក្រឹតបំផុត ហើយប្រភេទពានរង្វាន់ដែលផ្តល់ជូនជារៀងរាល់ឆ្នាំ ត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពទីផ្សារបច្ចុប្បន្ន រួមទាំងនិន្នាការលេចធ្លោថ្មីៗ។ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើស ត្រូវបានគេវាយតម្លៃលើសូចនាករស្តីពីការអនុវត្តទីផ្សារជាក់ស្តែងដែលរួមមាន៖ កំណើនប្រាក់ចំណូល ចំណែកទីផ្សារ និងកំណើនចំណែកទីផ្សារ ភាពជាអ្នកដឹកនាំក្នុងការបង្កើតផលិតផលថ្មីៗ យុទ្ធសាស្រ្តទីផ្សារ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អាជីវកម្ម៕

 

ក្រុមហ៊ុន អុីដតខូ  គ្រុប បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន អុីដតខូ  គ្រុប ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទ រួមមាន ៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

 

ក្រុមហ៊ុន អុីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣៤,០០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ហ្វីលីពីន និងឡាវ។ ក្រុមហ៊ុន អុីដតខូ  ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។

ព័ត៌មានបន្ថែមនានាសូមទាក់ទង៖

Annushia Balavijendran

edotco Group Corporate Communications

Tel: +60197553227

E-mail: [email protected]

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន