no-alternative title

សែលកាត ផ្តល់ជូនការទស្សនាផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Premier League តាមរយៈទូរស័ព្ទដៃដោយឥតគិតថ្លៃដល់បណ្តាអ្នកគាំទ្របាល់ទាត់នៅកម្ពុជា

ក្នុងរដូវកាលបាល់ទាត់នេះ ក្រុមហ៊ុនសែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីសិទ្ធិផ្តាច់មុខ ក្នុងការផ្សាយផ្ទាល់តាមទូរស័ព្ទពីការប្រកួតបាល់ទាត់ Premier League នៅកម្ពុជាតាមរយៈ Cellcard App ។ ការប្រកាសនេះ គឺជាការចាប់ដៃគូសហការរវាង សែលកាត និងបណ្តាញទូរទស្សន៍កម្ពុជា (CBS) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាអ្នកនាំមកជូននូវការផ្សាយផ្ទាល់ជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Premier League។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គំនិតផ្តួចផ្តើមនៃការសហការនេះសបញ្ជាក់ថា សែលកាត ផ្តល់ជូនអតិថិជនរបស់ខ្លួននូវសិទ្ធិផ្តាច់មុខក្នុងការទស្សនាផ្សាយផ្ទាល់ព្រឹត្តិការណ៍ការប្រកួត Premier League ដោយឥតគិតថ្លៃរហូតដល់ ៥៧ ប្រកួតតាមរយៈទូរស័ព្ទដៃ ក្នុងពេលដំណាលគ្នាជាមួយបណ្តាញទូរទស្សន៍កម្ពុជា ប៉ុស្ដិ CTN និង MYTV។ ការប្រកាសនេះក៏រួមបញ្ចូលទាំងការដាក់ដំណើរការ ២ កម្មវិធីទស្សទាយក្រុមដែលឈ្នះការប្រកួតតាមរយៈការផ្ញើសារជាអក្សរ ដែលអតិថិជនសែលកាតមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍និងប្រចាំខែពេញមួយរដូវកាល ក៏ដូចជារង្វាន់ធំនោះពោលគឺឈ្នះដំណើរកម្សាន្តទៅកាន់ចក្រភពអង់គ្លេស។ 

សែលកាត ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅថ្ងៃនេះ ជាមួយនឹងកម្មវិធីការជួបជុំបុគ្គលិកបែបរក្សាគម្លាតសង្គមនៅការិយាល័យកណ្តាលរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដែលរួមទាំងដល់បុគ្គលិកសែលកាតទូទាំងប្រទេសតាមរយៈ Microsoft Team។ លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “តួនាទីរបស់ទូរស័ព្ទចល័តបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-19 មិនមែនត្រឹមតែក្នុងចំណោមប្រជាជនកម្ពុជានោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់រូបនៅលើពិភពលោក ដែលយើងខិតខំព្យាយាមកាត់បន្ថយការទំនាក់ទំនងដោយផ្ទាល់ ហើយបែរមកធ្វើការទំនាក់ទំនងតាមរយៈអ៊ីនធឺណិតជំនួសវិញ” ។

លោកបានបន្ថែមទៀតថា៖ “ ការប្រកួតបាល់ទាត់ Premier League គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាល់ជាសកលដ៏ធំមួយ ដែលមនុស្សគ្រប់រូបបានទន្ធឹងរង់ចាំ ជាពិសេសនៅតាមបណ្តាប្រទេសដូចជាប្រទេសកម្ពុជាដែលបានចាត់ទុកកីឡាបាល់ទាត់ជាកីឡាជាតិ។ នោះហើយជាមូលហេតុដែល សែលកាត រួមសហការជាមួយនឹងបណ្តាញទូរទស្សន៍កម្ពុជា (CBS) ដែលនឹងកំពុងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចចូលរួមនូវរាល់សកម្មភាព និងមើលការប្រកួតពីគ្រប់ទីកន្លែងតាមរយៈឧបករណ៍អេឡិចត្រូនិកដែលពួកគេពេញចិត្តមិនថាជាទូរទស្សន៍ ឬទូរស័ព្ទនោះទេ” ។

“យើងពិតជារីករាយណាស់ក្នុងការផ្តល់ជូនបន្ថែមនូវអត្ថប្រយោជន៍នេះដល់អតិថិជនរបស់យើងហើយនឹងទន្ទឹងរង់ចាំនូវការប្រកួតបាល់ទាត់ Premier League ដោយក្តីរំភើបរីករាយ” ។ ដោនឡូត កម្មវិធី Cellcard App ដោយឥតគិតថ្លៃ ឥឡូវនេះនៅលើ Google Play Store និង App Store។ សម្រាប់អ្នកដែលមិនទាន់មានស៊ីមកាតសែលកាត សែលកាតកំពុងផ្តល់ជូននូវទិន្នន័យចំនួន ១៦៥០ ដុល្លារបន្ថែមជូនដល់អតិថិជនថ្មីរបស់សែលកាត ជាមួយគម្រោង Big Big Love ដែលនឹងផ្តល់ជូនការទស្សនាការប្រកួតបាល់ទាត់ Premier League នៅលើទូរស័ព្ទដោយស្វ័យប្រវត្តិតាមរយៈ Cellcard App។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cellcard.com.kh 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន