MSI Bravo 15 កុំព្យូទ័រលេងហ្គេមស៊េរីថ្មីមានតម្លៃសមរម្យ កម្លាំងម៉ាស៊ីនខ្លាំង និងមានសមត្ថភាពខ្ពស់ផ្តល់អោយអ្នកចូលចិត្តលេងហ្គេមមិនខកចិត្តទេ

MSI ដែលជាក្រុមហ៊ុននាំមុខគេទៅលើការឌីស្សាញ និង Hardware ហ្គេម បានបញ្ចេញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីដែលបំពាក់នូវបន្ទះឈីប AMD នោះគឺម៉ូឌែល Bravo 15។ កុំព្យូទ័រស៊េរីថ្មីនេះ បំពាក់នូវបន្ទះឈីប AMD Ryzen™ 5000 H-Series Mobile Processor ចុងក្រោយបំផុត និងក្រាហ្វិកកាត Radeon™ RX 5500M Graphics ផងដែរ។ ក្រុមហ៊ុន MSI នឹងបន្តក្នុងការពង្រឹងទៅលើទីផ្សារកុំព្យូទ័រយួរដៃដែលប្រើប្រាស់នូវបន្ទះឈីប AMD ដើម្បីបំពេញបំណង និងអ្វីដែលជាការចង់បានរបស់អ្នកលេងហ្គេមជាច្រើននៅជុំវិញពិភពលោក។ 

 

no-alternative title

បន្ទះឈីបចុងក្រោយបំផុត AMD Ryzen™ 5000 H-Series Mobile Processorsដ៏ខ្លាំងក្លាសម្រាប់កុំព្យូទ័រ Bravo 15 នេះប្រើប្រាស់នូវបច្ចេកវិទ្យា cutting-edge7nm នៅលើបន្ទះឈីប AMD Ryzen™ 5000 H-Series Processors ដែលមានការពង្រឹងសមត្ថភាពល្អជាងមុនដល់ទៅ 15%។ នៅក្នុងការពង្រឹងទៅលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ កុំព្យូទ័រ Bravo 15 នេះបានក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេមគ្រប់រូប។

បទពិសោធន៍នៃការលេងហ្គេមដ៏ល្អឥតខ្ចោះជាមួយនឹងការឌីស្សាញរូបរាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់កុំព្យូទ័រលេងហ្គេម Bravo 15 មានការឌីស្សាញផ្តាច់មុខជាមួយនឹងបច្ចេកវិទ្យា Cooler Boost 5 thermal technology ដែលនាំយកនូវដំណោះស្រាយនៃប្រព័ន្ធត្រជាក់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងកង្ហារចំនួន 2 និងបំពង់បំភាយកំដៅចំនួន 6 ។ ការឌីស្សាញឡើងវិញទៅលើបំពង់បំភាយកំដៅនេះអាចអោយខ្យល់ដំណើរការចេញចូលបានយ៉ាងល្អដើម្បីធានាថាអ្នកលេងហ្គេមនឹងទទួលបាននូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុត។ កុំព្យូទ័រនេះមានគែម Bezel ត្រឹមតែ 5mm នឹងបំពាក់នូវ Hotkey ដែលអាចបំពេញនូវតម្រូវការរបស់អ្នកលេងហ្គេមបាន។

កុំព្យូទ័រលេងហ្គេម Bravo 15 នេះបំពាក់នូវ MSI Center ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំងអស់អាចរៀបចំនូវបញ្ជីនៃកម្មវិធីរបស់ពួកគេបានដើម្បីជៀសវៀងការប្រើប្រាស់នូវកម្មវិធីមិនចាំបាច់ និងកុំអោយប្រព័ន្ធ system ប្រឹងខ្លាំងក្នុងការដំណើរការ។ បន្ថែមពីនេះទៀតនោះ Bravo 15 នេះគឺមានកម្មវិធី MSI App player ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យរវាងការប្រើប្រាស់នៅលើស្មាតហ្វូន និងកុំព្យូទ័រ។

ដើម្បីជួយអោយអ្នកប្រើប្រាស់ជាច្រើនអាចលេងហ្គេមបានលឿនជាងមុននោះ កុំព្យូទ័រ Bravo 15 នេះគឺជាកុំព្យូទ័រលេងហ្គេមដំបូងបំផុតដែលមានការទ្រទ្រង់ជាមួយនឹងមុខងារ modern standby ដែលធានាថាអ្នកប្រើប្រាស់អាចធ្វើការ Login បានលឿនជាងមុនក្នុងការប្រើប្រាស់។ ជាមួយនឹងតម្រូវការយ៉ាងសម្បូរបែបនៅក្នុងទីផ្សារលេងហ្គេមនោះ ក្រុមហ៊ុ នMSI បានផ្តល់នូវដំណោះស្រាយជាច្រើននផ្សេងៗគ្នាសម្រាប់អ្នកលេងហ្គេមជាច្រើនជាមួយនឹងកុំព្យូទ័រដែលមានសមត្ថភាពខ្លាំងក្លានិងការឌីស្សាញយ៉ាងល្អឥតខ្ចោះ។ កុំព្យូទ័រ Bravo 15 ស៊េរីថ្មីនេះគឺជាកុំព្យូទ័រលេងហ្គេមដ៏ល្អបំផុតទាំងកម្លាំងម៉ាស៊ីន និងសមត្ថភាពសម្រាប់អ្នកលេងហ្គេមទាំងអស់។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Find X 3 Pro Limited Edition នឹងក្លាយជាស្មាតហ្វូនកំពូល OPPO ដំបូងដែលប្រើសែនស័រកាមេរ៉ាភ្លោះទំហំ 50MP ដែលផលិតដោយ Kodak

Find X 3 Pro Limited Edition នឹងក្លាយជាស្មាតហ្វូនកំពូល OPPO ដំបូងដែលប្រើសែនស័រកាមេរ៉ាភ្លោះទំហំ 50MP ដែលផលិតដោយ Kodak

ដោយ ប៉េងលីន
vivo X70 Pro+ នឹងចេញលក់នៅចិនខែក្រោយនេះ ដែលមានតម្លៃ $850 សម្រាប់រ៉េមទំហំ 8GB និង $1,038 សម្រាប់រ៉េមទំហំ 12GB

vivo X70 Pro+ នឹងចេញលក់នៅចិនខែក្រោយនេះ ដែលមានតម្លៃ $850 សម្រាប់រ៉េមទំហំ 8GB និង $1,038 សម្រាប់រ៉េមទំហំ 12GB

ដោយ ប៉េងលីន
ឈីប Snapdragon 898 រត់មិនរួចជាមួយឈីប Exynos 2200 និង Bionic A15 នោះទេ នេះបើយោងតាមការធ្វើតេស្តបន្ទះឈីបនេះនៅលើ GFXBench

ឈីប Snapdragon 898 រត់មិនរួចជាមួយឈីប Exynos 2200 និង Bionic A15 នោះទេ នេះបើយោងតាមការធ្វើតេស្តបន្ទះឈីបនេះនៅលើ GFXBench

ដោយ ប៉េងលីន
ចង់ដឹងថា សមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុន Apple មានរូបរាង និងបច្ចេកវិទ្យាថ្មីៗអ្វីខ្លះ តោះទស្សនាវីដេអូខាងក្រោម!

ចង់ដឹងថា សមិទ្ធិផលថ្មីៗរបស់ក្រុមហ៊ុន Apple មានរូបរាង និងបច្ចេកវិទ្យាថ្មីៗអ្វីខ្លះ តោះទស្សនាវីដេអូខាងក្រោម!

ដោយ ប៉េងលីន
iPhone 13 Pro និង Pro Max បង្ហាញខ្លួនជាមួយនឹងអេក្រង់ 120Hz និងមានការអាប់ហ្រ្កេតទៅលើកាមេរ៉ា ហើយនិងថាមពលថ្មកាន់តែខ្លាំង

iPhone 13 Pro និង Pro Max បង្ហាញខ្លួនជាមួយនឹងអេក្រង់ 120Hz និងមានការអាប់ហ្រ្កេតទៅលើកាមេរ៉ា ហើយនិងថាមពលថ្មកាន់តែខ្លាំង

ដោយ ប៉េងលីន
Xiaomi 11T និង11T Pro បំពាក់នូវសែនស័រកាមេរ៉ាទំហំ 108MP និងមានអេក្រង់ទំហំ 6.67 អ៊ីង AMOLED 120Hz Display បានមកដល់ជាផ្លូវការណ៍ហើយ

Xiaomi 11T និង11T Pro បំពាក់នូវសែនស័រកាមេរ៉ាទំហំ 108MP និងមានអេក្រង់ទំហំ 6.67 អ៊ីង AMOLED 120Hz Display បានមកដល់ជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន