no-alternative title

ប្រូម៉ូសិនភ្ជុំបិណ្ឌ! រាល់ការជាវ Huawei MatePad Series ម៉ូដែលណាមួយចាប់ពីថ្ងៃនេះ នឹងទទួលបានកាដូបន្ថែម Huawei Gift Box តម្លៃ $59 ភ្លាមៗ

ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ សែនព្រះខែ  និងថ្លែងអំណរអរគុណដល់អតិថិជនដែលនិយមគាំទ្រ ផលិតផលឆ្លាតវៃម៉ាកហួវៃគ្រប់ម៉ូដែល ក្រុមហ៊ុនប្រកាសផ្តល់ជូននូវកាដូពិសេសគឺ Huawei Gift Box តម្លៃ $59 ភ្លាមៗ សម្រាប់ការជាវ Huawei MatePad Series ម៉ូដែលណាមួយក៏បាន៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.Huawei MatePad T10s តម្លៃ $249 ថែមជូន Huawei Entertainment Gift Box តម្លៃរហូតដល់ $59, Bluetooth Keyboard , និង Cover !

កូនកាត់កុំព្យូទ័រជំនាន់ថ្មី Huawei MatePad T 10s រៀនអនឡាញម៉ាអែម E-School, Zoom, Google classroom និង មើល YouTube  ខ្សែភាពយន្ត គំនូរជីវចល ម៉ាសាលាញ់ ជាមួយអេក្រង់ធំត្រជាក់ភ្នែក 10.1” Full HD+ ភ្ជាប់មុខងារ ការពារភ្នែកធីយូវី (TUV) របស់ប្រទេសអាល្លឺម៉ង់ អស់កង្វល់បញ្ហាភ្នែក ទោះបីជាសម្លឹងមើលច្រើនម៉ោងក៍ដោយ។ ចំណែកឯសំឡេងវិញខ្ចិលនិយាយ គឺថាលាន់លឺពិរោះរណ្តំចិត្តតែម្តងរបស់ Harman Kardon Speakers ជាពិសេស មានភ្ជាប់មុខងារគ្រប់គ្រងកុមារ ដែលគេហៅថា  ឃីត ខនណឺ (Kids Corner) ដែលបង្កលក្ខណៈងាយស្រួលសម្រាប់មាតាបិតា អាចកំណត់ម៉ោង និង កំណត់កម្មវិធីរបស់កូនៗលេង ដោយ មិនប៉ះពាល់ឯកសារសំខាន់ ការសម្ងាត់ឯកជន។ 

2.Huawei MatePad តម្លៃ $349 ថែមជូន Huawei Entertainment Gift Box តម្លៃ $59 ,Bluetooth Keyboard, Bluetooth Mouse, Pen និង

ជាកូនកាត់កុំព្យូទ័រយួរដៃថ្នាក់កណ្តាលប្រើបន្ទះឈីប Kirin 810 ជាមួយរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB ប៉ុន្តែមានថាមពលថ្មធំទំហំ 7,250mAh ដូចជាម៉ូឌែល Pro ដែរ ហើយមានបច្ចេកវិទ្យាសាកថ្មលឿន 18W ដូច្នេះវាអាចឲ្យប្រើប្រាស់បានយូរម៉ោង សម្រាប់ការសិក្សាធ្វើតាមអនឡាញ ទស្សនាខ្សែភាពយន្ដ ក៏ដូចជាលេងហ្គេមនានា ជាមួយ Speaker លាន់លឺច្បាស់ល្អ ប្រភេទ Surround Sound ចំនួន 4 ទិសរបស់ Harman Kardon។ បើមើលទៅលើផ្នែកអេក្រង់វាមានទំហំ 10.4 អ៊ីញ អាចបង្ហាញរូបភាពបានកម្រិត 2K FullView Display (2000x1200) ដោយវាអាចផ្ដល់ជូនគុណភាពច្បាស់ត្រជាក់ភ្នែក សម្រាប់ការសិក្សា ឬធ្វើការងារតាមអនឡាញ ជាដើម។ វាក៏មានបំពាក់មកជាមួយកាមេរ៉ាទំហំ 8MP ទាំងមុខក្រោយ ទុកសម្រាប់ការខលជាវីដេអូ ព្រមទាំងការថត Selfie និងថតប្លង់ទូទៅបាន។

3.Huawei MatePad 11 តម្លៃ $599 ថែមជូន Huawei Entertainment Gift Box តម្លៃ $59, Huawei M-Pencil ជំនាន់ទី2, និង Huawei Smart Magnetic Keyboard 

កូនកាត់កុំព្យូទ័រជំនាន់ទី2 Huawei MatePad 11 ត្រូវបានក្រុមហ៊ុនសម្រិតសម្រាងរចនាឡើងជាមួយនឹងរូបរាងល្អប្រណីត តូចស្លីមស្តើង  និងស្រាលបំផុតត្រឹមតែ 485g ងាយស្រួលដាក់តាមខ្លួន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS មុនដំបូងគេបង្អស់  ងាយស្រួលតភ្ជាប់ ធ្វើការជាមួយនឹងឧបករណ៍ ពហុឧបករណ៍ឆ្លាតវៃដទៃទៀតរបស់ហួវៃ តួយ៉ាងដូចជា ស្មាតហ្វូន, នាឡិកាឆ្លាតវៃ, កុំព្យូទ័រយួរដៃ, កុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S, និង HUAWEI MateView ជាដើម តាមរយៈ HUAWEI Share (Multi-Screen Collaboration)។ វាដើរតួនាទីជាអេក្រង់ទី2 របស់កុំព្យូទ័រ (តាមរយៈ Mirror Mode & Extend Mode) ជាមួយនឹងកម្រិត refresh rate រហូតដល់ទៅ 120ហឺត ជួយឲ្យការសិក្សាធ្វើការតាមអនឡាញ, ទស្សនាវីដេអូ និងការកម្សាន្តផ្សេងៗរលូនឥតទាក់តែម្តង។ 

4.Huawei MatePad Pro តម្លៃ $699 ថែមជូន Huawei Entertainment Gift Box តម្លៃ $59 , Huawei M-Pencil, និង Huawei Smart Magnetic Keyboard

MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង(W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ កុំព្យូទ័រយួរដៃកូនកាត់ស៊េរីថ្មីនេះ មានខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ 

សរុបមកជ្រើសរើស Huawei MatePad Series ណាមួយក៏បាន នឹងទទួលបានកាដូបន្ថែម Huawei Gift Box តម្លៃ $59 ដុល្លារដូចគ្នាប្រញាប់រួសរាន់ឡើង ការផ្តល់ជូននេះ មានសុពលភាពចាប់ពីថ្ងៃនេះទី 18 កញ្ញា ដល់ 10 តុលា 2021 កុំឲ្យឱកាសល្អនេះកន្លងផុតដោយងាយៗ។ 

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ  ការផ្តល់ជូននេះចាប់ពីថ្ងៃទី18 កញ្ញា ដល់ ថ្ងៃទី10 តុលា 2021!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន