no-alternative title

អស់កង្វល់ជាមួយនឹងការរកគ្រឿងបន្លាស់កែច្នៃប្រសិនបើអ្នកជ្រើសរើសម៉ូតូ Royal Enfield Classic

រឿងមួយក្នុងចំនោមរឿងជាច្រើនដែលអ្នកជិះម៉ូតូធំត្រូវគិតនោះគឺការស្វែងរកគ្រឿងបន្លាស់និងគ្រឿងតុបតែងនៅពេលពួកគេចង់ធ្វើការកែច្នៃនិងបន្ថែមស្ទីលអោយម៉ូតូរបស់ពួកគេ (customized). ប៉ុន្តែរឿងនេះមិនមែនជាបញ្ហាសម្រាប់ Royal Enfield នោះទេព្រោះអី ប្រេនយីហ៊ោមួយនេះមានគ្រប់យ៉ាងដែលអ្នកត្រូវការ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាឧទាហរណ៍ជាក់ស្តែងថ្មីៗនេះជាមួយនឹងម៉ូតូ Royal Enfield Classic ត្រូវបានកែច្នៃរូបរាងថ្មីដ៏ទាក់ទាញក្នុងតំលៃមួយដែលអ្នកមិននឹកស្មានដល់។ នៅពេលអ្នកក្រលេកមើលម៉ូតូកែច្នៃនេះភ្លាមអ្វីដែលនឹងចោទជាសំនួរសម្រាប់អ្នកនោះគឺតំលៃចំនាយក្នុងការកែច្នៃក៏ដូចជាសម្ភារះគ្រឿងបន្លាស់និងគ្រឿងលេងម៉ូដ។ ផ្ទុយមកវិញ អ្នកគ្រាន់តែចំនាយលុយតិចហើយនឹងទទួលបានច្រើនជាមួយការផ្លាស់ប្តូររូបរាងរបស់ Classic អោយទៅជា Café racer មួយថ្មីស្រឡាង, អរគុណចំពោះគ្រឿងបន្លាស់ដែលមានគ្រប់គ្រាន់។

បង្វែរចំណាប់អារម្មណ៍របស់អ្នកមួយភ្លែតអោយមកស្គាល់ពីមុខងារពិសេសរបស់ម៉ូតូ Royal Enfield Classic ដែលមានដូចតទៅ៖ Classic 500 ត្រូវបានបំពាក់ដោយម៉ាស៊ីន Twinspark ស៊ីឡាំង 499cc ដែលផលិតកម្លាំងបាន 27.2bhp  នៅ 5250rpm និងកម្លាំងបង្វិលអតិបរមា 41.3Nm នៅ 4000rpm។

ម៉ាស៊ីននេះត្រូវបានភ្ជាប់ទៅនឹងប្រអប់លេខ ប្រាំល្បឿន ដែលផ្ទេរថាមពលទៅកង់ខាងក្រោយតាមរយៈច្រវ៉ាក់។ ភារកិច្ចរបស់ហ្វ្រាំងត្រូវបានដោះស្រាយដោយហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយ។ ឌីសខាងមុខ 280 mm ទទួលបាន piston caliper ពីរ ចំណែកឌីសខាងក្រោយ 240 mm ទទួលបាន piston caliper តែមួយ។

លក្ខណៈសុវត្ថិភាពរួមមាន ប្រព័ន្ធហ្វ្រាំង (ABS) ដើម្បីបង្កើនថាមពល និងជួយទប់លំនឹងពេលឈប់ម៉ូតូ។ ម៉ាស៊ីនបង្កើតកម្លាំងបង្វិលជុំដ៏ធំដែលធ្វើឱ្យអ្នកជក់ចិត្តក្នុងការបើកបរម៉ូតូ។ Classic 500 ដំណើរការបានយ៉ាងល្អនៅក្នុងទម្រង់នឹង ត្រង់ល្អ ដោយសារតែទម្ងន់ធ្ងន់ និងថាមពលរបស់វា។

ក្រៅពីមុខងារដ៏សម្បូរបែប Royal Enfield Classic នឹងធ្វើអោយអ្នកភ្ងាក់ផ្អើលជាមួយនឹងរូបរាងថ្មីរបស់វាបន្ទាប់ពីធ្វើការកែច្នៃរួច។ ការកែច្នៃដែលអ្នកត្រូវប្តូរនោះគឺដូរសម្បកកង់មួយគូរ, កាត់កាតាប៊ូរមុខក្រោយអោយខ្លី, ប្តូរស៊ីមាុំង, ផ្លាស់ប្តូរកែប និងតំលើងថ្មីសម្រាប់ភ្លើងស្តុប និងភ្លើងស៊ីញ៉ូរបស់វា។

អ្វីដែលអ្នកបានឃើញពីរូបភាពខាងក្រោមនេះគឺម៉ូតូ Classic បែប Café racer ថ្មីដែលជំនួសអោយការសំលឹងរកម៉ូតូបែបនេះនៅក្នុងហាងមួយចំនួនដែលអ្នកមិនស្គាល់ប្រភពច្បាស់លាស់អំពីផលិតផលហើយមិនមានការធានាត្រឹមត្រូវ អ្នកអាចមកស្វែងរកម៉ូតូនៅក្រុមហ៊ុន Royal Enfield Cambodia បានជាមួយនឹងម៉ូតូថ្មីដែលមានទាំងការធានានិងសម្ភារះផ្គត់ផ្គង់គ្រប់គ្រាន់នៅពេលអ្នកចង់លេងម៉ូដបន្ថែមអោយម៉ូតូរបស់អ្នក។

Royal Enfield មានសុទិដ្ឋិនិយមថានឹងបង្កើនចំនួនម៉ូតូ Royal Enfield Classic បន្ថែមទៀតនៅលើដងផ្លូវប្រទេសកម្ពុជាជាមួយនឹងវប្បធម៌នៃការជិះកំសាន្តបែបថ្មីមួយទៀត។ បន្ថែមពីនេះទៀតម៉ូតូ Royal Enfield Classic ពិតជាដៃគូរដ៏សាកសមសម្រាប់អាកាសធាតុនិងស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជាពិតៗ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន