no-alternative title

សាខាថ្មីមួយកន្លែងទៀតរបស់ផាកកាហ្វេក្នុងតំបន់កាល់ម៉ែតបានពិធីបើកសម្ពោធជាផ្លូវការណ៌ហើយកាលពីព្រឹកមិញនេះ

នៅថ្ងៃទី 16 ខែកញ្ញា 2021 នេះ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន ភោជនីយដ្ឋាន ផាក កាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកដំណើរជាផ្លូវការណ៌ ផាកកាហ្វេ សាខាកាល់ម៉ែត្រ ក្នុងតំបន់កាល់ម៉ែតដែលមានទីតាំងជាប់សណ្ឋានគារភ្នំពេញ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និង រៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខ ភាព ការរៀបចំបែបទំនើប នៅ ផាកកាហ្វេ សាខាកាល់ម៉ែត្រ ។

បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានអោយដឹងថាចំពោះ ភោជនីយផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ 2004 ដែលមានបទពិសោធន៌បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេង ព្រមទាំង កាហ្វេ ជូនជា 2 ជម្រើស គឺឆុងបែបខ្មែរ នឹងអ៊ីតាលីហើយអ្វីដែលពិសេសគឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេគឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ នឹង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ដែលជាហេតុមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ នឹងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ នឹងគិតគូរដល់សុខភាពជាចំបង។ 

លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន 5 កន្លែងផ្សេងទៀតមានដូច៖ សាខាជ្រោយចង្វារ សាខាស្តាតអូឡាំពិកទល់មុខវត្តមហាមន្រ្តី, សាខាក្រុងកំពត់, សាខា Grand Phnom Penh នឹង សាខានៅខេត្តបាត់ដំបង ដែលនឹងត្រូវបើកបំរើអតិថិជននៅដើម 2022 ខាងមុខនេះហើយ។ 

សរុបរួមក្នុងឆ្នាំ 2021 នឹង 2022 នេះ សាខាទាំងបើកហើយ ត្រៀមនឹងបើកមានរហូតដល់ 30 សាខា ដែលភាគីច្រើនជាសាខាលក់សិទ្ធិអាជីវកម្ម។  ដោយមាននៅតាមបណ្ណាលខេត្តចំនួនទៅហើយមានដូចជា៖ ខេត្តកំពង់ចាម ខេត្តព្រះសីហុនី បានបើកបំរើជូនអតិថិជនរួចរាល់ហើយ នឹងខេត្តកំពត នឹង ខេត្តបាត់ដំបង នឹងបើកបំរើជូនអតិថិជនក្នុងពេលឆាប់នេះផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន