no-alternative title

របាយការណ៍ថ្មីបានបញ្ជាក់ថា OPPO បាននឹងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើសង្វាក់ផលិតស្មាតហ្វូនអេក្រង់បត់ និងអេក្រង់រមូលរបស់ខ្លួន

ដូចដែលយើបានដឹងបានឃើញរួចហើយនៅគំរូទូរស័ព្ទអេក្រង់រមូល (Rollable Phone) របស់ OPPO ដែលក្រុមហ៊ុនបានដាក់បង្ហាញចេញកាលពីឆ្នាំមុន។ ប៉ុន្តែចាប់តាំងពីមានការដាក់បង្ហាញនោះមក បច្ចេកវិទ្យាស្មាតហ្វូនអេក្រង់រមូលនេះ OPPO មិនទាន់ដាក់បញ្ចូលក្នុងសង្វាក់ផលិតកម្មជាទ្រង់ទ្រាយធំ ឬក៏មិនមានគម្រោងដាក់លក់ជាផ្លូវការណ៍នោះទេ។ យ៉ាងណាមិញបើតាមរយះការណ៍ដែលបានចេញផ្សាយកាលពីអំឡុងខែមិថុនាឆ្នាំ 2021 នេះបាននិយាយថា OPPO នឹងធ្វើការប្រកាសចេញទូរស័ព្ទអេក្រង់បត់មុនការប្រកាសចេញស្មាតហ្វូនអេក្រង់រមូល ប៉ុន្តែមិនបានបញ្ជាក់កាលវេលាច្បាស់លាស់នៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះជាយ៉ាងណាគម្រោងក្នុងការផលិតស្មាតហ្វូនអេក្រង់បត់ និងអេក្រង់រមូលរបស់ OPPO គឺមិនមានការផ្លាស់ប្តូរនោះទេ។ ហើយក្នុងពេលនេះលោក Lui Bo ដែលជាអគ្គនាយករងរបស់ OPPO បានបង្ហើបថា ក្នុងខណៈពេលនេះ OPPO បាននឹងកំពុងធ្វើការលើសង្វាក់នៃការឌីស្សាញទាំងស្មាតហ្វូនអេក្រង់បត់ និងអេក្រង់រមូល ប៉ុន្តែ លោកមិនបានបញ្ជាក់ពីគម្រោងជាក់លាក់ក្នុងការប្រកាសចេញផ្លូវការណ៍នោះទេ។ ប៉ុន្តែ អគ្គនាយករងរូបនេះបានបង្ហើបថា OPPO នឹងចូលប្រឡូកក្នុងវិស័យមួយនេះក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមប្រភពព័ត៌មានចចាមអារ៉ាមបានបង្ហើបថា OPPO អាចនឹងប្រកាសចេញទូរស័ព្ទអេក្រង់បត់ដំបូងរបស់ខ្លួននៅអំឡុងឆមាសទី 1 ក្នុងឆ្នាំ 2022។ ជាមួយគ្នានេះបើតាមការចុះផ្សាយពី Digital Chat Station កាលពីខែមុខបាននិយាយថា OPPO នឹងប្រឡូកក្នុងទីផ្សារថេបប្លែតផងដែរនៅឆ្នាំ 2022 ខាងមុខនេះ។  DCS ក៏បានបញ្ជាក់ច្បាស់ទៀតថាពេលនេះ OPPO បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ប្រតិបត្តិការ ColorOS របស់ខ្លួនជាមួយនឹង Dock និង desktop widgets រួមនឹងមុខងារជាច្រើនទៀតសម្រាប់ប្រើនៅលើថេបប្លែតថែមទៀតផង។ ហើយ OPPO Tablet ត្រូវបានគេព្យាករណ៍ថា អាចនឹងមានទម្រង់ឌីស្សាញប្រហាក់ប្រហែលគ្នានឹង Huawei MatePad Pro 12.6-inch ដែរ ហើយនឹងមានតម្លៃខ្ទង់ជាង $600 សម្រាប់ទីផ្សារប្រទេសចិន។

បន្ថែមពីនេះ OPPO ត្រូវបានគេដឹងច្បាស់ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការទូរស័ព្ទថ្មីដែលជាការលាយបញ្ចូលគ្នារវាង OnePlus OxygenOS និង OPPO ColorOS ដែលការរួមច្របាច់បញ្ចូលគ្នានេះរវាងប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេមើលឃើញថា OPPO បាននឹងកំពុងរៀបចំយុទ្ធសាស្រ្តថ្មីដើម្បីធ្វើការប្រគូតប្រជែងទីផ្សារស្មាតហ្វូនលំដាប់កំពូលជាមួយក្រុមហ៊ុនដទៃទៀតនៅថ្ងៃអនាគត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន