no-alternative title

OPPO A95 បើកឲ្យកក់ទុកមុន ឬ Blind Order ជាមួយនឹងតម្លៃប្រមាណ $300 ចាប់ពីថ្ងៃនេះតទៅហើយ

ទីបំផុតស្មាតហ្វូន OPPO A95 ពោរពេញដោយសមត្ថភាពខ្លាំង រួមជាមួយនឹងការរចនាបថឌីហ្សាញបែប OPPO Glow ដែលស្ថិតនៅក្នុងតម្លៃប្រហាក់ប្រហែល $300 ដែលអតិថិជនទន្ទឹងរង់ចាំបានមកដល់ហើយ។ ពេលនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO បានបើកទទួលកក់ទុកមុនដោយមិនទាន់ដឹងតម្លៃ ឬហៅថា Blind Order ចាប់ពីថ្ងៃទី12 ដល់ថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ2021 ព្រមទាំងទទួលបានកាដូជាច្រើនរួមមាន៖ Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីហេតុផលកក់ទុកមុនដោយមិនដឹងតម្លៃ ឬ Blind Order ដើម្បីទទួលបានកាដូជាច្រើនពី OPPO តើនៅមានហេតុអ្វីទៀតដែលអ្នកគួរពិចារណាលើ OPPO A95 យកមកប្រើប្រាស់សម្រាប់ប្រចាំថ្ងៃ? 

•OPPO A95 បំពាក់ដោយ RAM 13GB ឬហៅថា RAM Expansion 

ឆ្ងល់ទេ? ហេតុអ្វី OPPO A95 បង្កប់ RAM ធំរហូតដល់ 13GB? ដោយ OPPO A95 បំពាក់នូវ RAM 8GB ហើយក៏មានបន្ថែម RAM Expansion 5GB ដែលអាចបន្ថែមបានដោយខ្លួនឯងដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។ ហើយមុខងារ RAM Expansion ជាមុខងារជំនួយបន្ថែមដល់សមត្ថភាពដំណើរការរបស់ទូរស័ព្ទនៅពេលទំហំ RAM ជាក់ស្តែងមិនអាចបំពេញការងារគ្រប់គ្រាន់ ហើយបច្ចេកវិទ្យានេះនឹងប្រើប្រាស់ទំហំផ្ទុកទិន្នន័យក្នុងទូរស័ព្ទ (ROM) មកប្រើបណ្តោះអាសន្ន ដើម្បីឲ្យទូរស័ព្ទអាចដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានរលូនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ពិសេសដើម្បីបំពេញតម្រូវការអ្នកចូលចិត្តលេងហ្គេម និងផ្គាប់ចិត្តដល់អ្នកប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ។

•OPPO A95 បំពាក់ដោយកម្លាំងសាកថ្ម 33W និងថាមពលថ្ម 5000mAh

សម្រាប់អ្នកប្រើស្មាតហ្វូនជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា រាល់ពេលទិញទូរស័ព្ទចំណុចដែលផ្តោតសំខាន់ជាងគេលើកម្លាំងសាកថ្ម និងថាមពលថ្ម ដើម្បីជាការបំពេញតម្រូវការប្រចាំថ្ងៃ។ ហេតុនេះហើយទើប OPPO បំពេញតាមតម្រូវចិត្តអតិថិជនដោយមិនចាំបាច់យួរ Power Bank តាមខ្លួន មិនចាំបាច់បារម្ភទូរស័ព្ទឡើងកម្តៅ និងមិនបាច់បារម្ភពីការបញ្ចូលថ្មឡើយ។  ដោយ OPPO បានបំពាក់កម្លាំងសាកថ្ម 33W ជាមួយនឹងថាមពលថ្ម 5000mAh លើស្មាតហ្វូន OPPO A95 ស៊េរីថ្មីរបស់ខ្លួន គ្រាន់តែសាកថ្មត្រឹម 5 នាទីអាចនិយាយទូរស័ព្ទបាន 5 ម៉ោង ឬសាកថ្មត្រឹម 5 នាទីអាចមើលវីដេអូបាន 1.81 ម៉ោងឯណ្ណោះ។ លើសពីនេះវាក៏បានបំពាក់នូវបច្ចេកវិទ្យាការពារសុខភាពថ្មទូរស័ព្ទ និងការពារការឡើងកម្តៅទូរស័ព្ទលោកអ្នកផងដែរ។

•OPPO A95 រចនាប័ទ្មបែប OPPO Glow ដ៏ប្លែក និងទាក់ទាញ

ក្រៅពីបច្ចេកវិទ្យាទំនើបៗ OPPO ក៏មិនភ្លេចនាំអ្វីដែលលេចធ្លោ និងបង្កើនភាពទាក់ទាញសម្រាប់អតិថិជនគ្រប់ស្រទាប់វ័យដែរ ជាមួយផ្នែករចនាប័ទ្មរូបរាងឌីហ្សាញ និងរសនិយមដ៏ទាន់សម័យនៅលើស្មាតហ្វូនជំនាន់ថ្មី OPPO A95 ដែលក្នុងនោះវាជាស្មាតហ្វូនត្រកូល A ដំបូងស្ថិតក្នុងកម្រិតថវិកាខ្ទង់ 300$ រំលេចដោយការរចនាបែប OPPO Glow ធ្វើឲ្យទូរស័ព្ទមើលទៅគ្រើម ប៉ុន្តែរលោងនៅពេលចាប់កាន់ក្នុងដៃ ជាមួយនឹងកម្រាស់ 7.95mm និងទម្ងន់ 175g ស្តើងជាងគេនិងស្រាលជាងគេ ពិសេសគឺមិនជាប់ស្នាមក្រយៅដៃ 100% ហើយការរចនាបែបនេះភាគច្រើនឃើញមានតែនៅលើទូរស័ព្ទដែលតម្លៃថ្លៃៗប៉ុណ្ណោះ។ 

•OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ការពារភ្នែក

អ្វីដែលកាន់តែពិសេស OPPO A95 បានបំពាក់មកជាមួយអេក្រង់ទម្លុះ AMOLED ដែលជាការវិវិត្តន៍ចុងក្រោយលើបច្ចេកវិទ្យាអេក្រង់ ហើយភាគច្រើនស្មាតហ្វូនបំពាក់ដោយអេក្រង់ប្រភេទនេះគឺមានតម្លៃថ្លៃៗខ្ពស់ៗតែខុសប្លែកអី OPPO A95 មានតម្លៃខ្ទង់ $300 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាទាន់សម័យនេះដែរ ដែលវាអាចបង្ហាញពីភាពទាក់ទាញលើកាមេរ៉ាស្កេនមុខដោះសោរ ព្រមទាំងបង្ហាញរូបភាពបានកាន់តែស្រឡះត្រជាក់ភ្នែកប្រសើរជាងអេក្រង់តំណក់ទឹកទៅទៀត។ 

•OPPO A95 បំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 662 

លើសពីនេះ OPPO A95 ក៏មិនភ្លេចបំពាក់មកជាមួយបន្ទះឈីប Qualcomm Snapdragon 662 ដែលដំណើរការឲ្យម៉ាស៊ីនទូរស័ព្ទលោកអ្នកកាន់តែមានភាពរលូន ដោយគ្មានភាពរអាក់រអួលឡើយ។

ទាំងអស់នេះគឺជាលក្ខណៈពិសេសៗរបស់ស្មាតហ្វូនជំនាន់ថ្មី OPPO A95 ដែលបងប្អូនអតិថិជនអាចពិចារណាចំណាយប្រាក់ដូរទូរស័ព្ទឡើងស៊េរី ដែលស្មាតហ្វូននេះមានតម្លៃប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ ប៉ុន្តែអាចនិយាយបានថា ចំពោះតម្លៃប៉ុណ្ណឹងអមជាមួយលក្ខណៈពិសេសៗ សមត្ថភាពខ្លាំងៗធានាថាមិនខកចិត្ត ឬស្តាយក្រោយឡើយ។ ដូចនេះនៅចាំអីទៀត…? លោកអ្នកគ្រាន់តែអញ្ជើញទៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលមានផ្លាក OPPO ទូទាំងប្រទេស រួចធ្វើការកក់ទុកមុន ឬ Blind Order ពីម្ចាស់ហាងដើម្បីទទួលបានកាដូរួមមាន Speaker + កាស , កាតាបស្ពាយក្រោយ, ប័ណ្ណធានាអេក្រង់ និងស៊ីម Silver ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ ឃើញទេ…? ងាយៗស្រួលៗបានទូរស័ព្ទ OPPO A95 ស៊េរីថ្មីមកប្រើមុនគេបង្អួតគេឯងហ្មង៎៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន