no-alternative title

MSI Creator 15M និង 17M គឺជាកុំព្យូទ័រស៊េរីថ្មី ដែលមានសក្តានុពលខ្លាំងក្លាបំផុតនៅក្នុងការប្រើប្រាស់!

MSI គឺជាក្រុមហ៊ុនផលិតកុំព្យូទ័រលំដាប់កំពូលរបស់ពិភពលោក ដែលបានប្តេជ្ញាចិត្តក្នុងការបំពេញនូវតម្រូវការផ្សេងៗគ្នាជាច្រើនសម្រាប់ Creators នោះ។ នៅក្នុងគោលដៅនេះ ក្រុមហ៊ុន MSI ក៏មានការប្រកាសចេញនូវវត្តមានរបស់កុំព្យូទ័រយួរដៃស៊េរីថ្មី Creator 15M និង 17M Laptops ដែលប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លាបំផុតសម្រាប់អ្នកប្រើប្រាស់ផងដែរ ដើម្បីបំពេញនូវតម្រូវការរបស់ពួកគេ។ ការបង្ហាញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីបំផុតនេះគឺនឹងបង្កើននូវភាពអស្ចារ្យមួយកម្រិតទៀតសម្រាប់អ្នកប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសករាជថ្មីជាមួយនឹងពាក្យថា “We Media” នោះ ការបង្កើតនូវឧបករណ៍ដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យនោះ គឺជារឿងដែលត្រូវធ្វើជាចាំបាច់។ ជាក់ស្តែង  បើតាមការស្ទង់ទៅលើអ្នកប្រើប្រាស់ គឺមានមនុស្សជាង 2 លាននាក់ធ្វើការផលិតនូវតន្ត្រី រូបភាព និងវីដេអូតាមរយៈការប្រើប្រាស់នូវកុំព្យូទ័រនេះ។ ដូចនេះ កុំព្យូទ័រសម្រាប់ធ្វើការបង្កើតនូវ Content នេះបានក្លាយជាយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ឧស្សាហកម្មនេះដោយសារតែវាមានរូបរាងស្តើង និងកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាថែមទៀត។

សម្រាប់ទីផ្សារនៅពេលនេះ គឺសំខាន់ផ្តោតទៅលើការ Renders និងការបង្កើតនូវអ្វីដែលថ្មីជាមួយនឹងតម្រូវការទៅលើបន្ទះឈីប Processor ដ៏ខ្លាំងក្លាបំផុតនោះ។ ដូចនេះ កម្លាំងម៉ាស៊ីនទៅលើបន្ទះឈីប និងក្រាហ្វិកគឺជាស្នូលដ៏សំខាន់សម្រាប់ការប្រើប្រាស់។

កុំព្យូទ័រ Creator 15M និង 17M បំពាក់នូវប្រព័ន្ធចុងក្រោយបំផុត និងបន្ទះឈីប Tiger Lake i7 11375H។ សម្រាប់ក្រាហ្វិកវិញនោះ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce® RTX 3060 Max-Q សម្រាប់ធ្វើការបង្កើនល្បឿនទៅលើការកែរូបភាព ការកែវីដេអូ 4K ទៅកាន់ការ Render 3D ថែមទៀតផង។

បន្ថែមពីនេះទៀតនោះ ជាមួយនឹងការបង្កើនទៅលើ Creator Center នោះ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការកែប្រែកាន់តែងាយស្រួលទៅលើ system modes ដើម្បីការពង្រឹងទៅលើ multi-thread workflow នៅក្នុងកម្រិតមួយខ្ពស់បំផុតថែមទៀត។

Creator 15M និង 17M គឺជាឧបករណ៍អាជីពមួយសម្រាប់ Creators ហើយនិងមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងថាមពលថ្មប្រើប្រាស់បានយូរថែមទៀត។ កុំព្យូទ័រនេះមានគែមស្តើង ហើយអេក្រង់របស់វាមានទំហំ 88% ថែមទៀត។ កុំព្យូទ័រនេះផលិតឡើងពីអាលុយមីញ៉ូមហើយវាទទួលបាននូវវិញ្ញាបនបត្រកម្រិត military-grade ដែលធន់ទៅនឹងការធ្លាក់ថែមទៀតផង។ 

សម្រាប់ Creator 17M វិញ គឺមានការឌីស្សាញរូបរាងយ៉ាងប្រណិត ហើយវាមានគ្រាប់ Key ដែលមានចម្ងាយ 1.9mm ដែលងាយស្រួលក្នុងការវាយ និងអេក្រង់កាន់តែល្អប្រសើរជាងមុនថែមទៀត។ វាមានទម្ងន់ 1.8 និង 2kg រៀងគ្នាសម្រាប់ Creator 15M និង 17M នេះ៕

 អតិថិជន អាចរកជាវកុំព្យូទ័រស៊េរីថ្មី MSI Creator 15M និង 17M នេះបាននៅតាមហាងលក់កុំព្យូទ័រ ទាំងអស់ នៅទូទាំងប្រទេស

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន