no-alternative title

គំនិតផ្តួចផ្តើមរបស់ សែលកាត ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ទទួលបានពានរង្វាន់ដ៏គួរស្ងើចសរសើរ

ការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន សែលកាត ចំពោះសហគមន៍កម្ពុជាក្នុងអំឡុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានទទួលពានរង្វាន់កំពូលនៅក្នុងកម្មវិធី AmCham Cambodia 2021 CSR Excellence Awards ។ ការអបអរសាទរចំពោះពានរង្វាន់ដ៏មានកិត្យានុភាព ក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (CSR) នេះ ដែលត្រូវបានដាក់ឱ្យដំណើរការនៅទូទាំងប្រទេសកម្ពុជា ព្រមទាំងក្រុមហ៊ុននានា និងបណ្តាបុគ្គលនៅពីក្រោយការជោគជ័យនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដោយសារមានបញ្ហាប្រឈមនឹងជំងឺរាតត្បាត ដូច្នេះហើយរង្វាន់ក្នុងឆ្នាំនេះរួមមានប្រភេទរង្វាន់ដែលបង្ហាញពីការទទួលស្គាល់នូវគំនិតផ្តួចផ្តើមការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានធ្វើឡើងនៅក្នុងសហគមន៍។  ក្នុងពិធីប្រគល់រង្វាន់នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា សែលកាត បានយកឈ្នះការប្រកួតប្រជែងដ៏ស្វិតស្វាញ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ផ្នែកក្រុមហ៊ុនធំក្នុងប្រភេទគំនិតផ្តួចផ្តើមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។

លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា សមិទ្ធិផលដ៏អស្ចារ្យនេះគឺត្រូវអរគុណដល់បុគ្គលិកគ្រប់រូបដែលបានខិតខំប្រឹងប្រែងដោយមិនមានការនឿយហត់ ដើម្បីជួយដល់សហគមន៍ដែលកំពុងប្រឈមនឹងទុក្ខលំបាកក្នុងគ្រាអាសន្ននេះ។ លោក Simon បានមានប្រសាសន៍បន្ថែមថា “យើងពិតមានមោទនភាពណាស់ដែលបានទទួលរង្វាន់នេះ។ វាអាស្រ័យលើការខិតខំប្រឹងប្រែង និងទង្វើដែលមិនគិតតែពីខ្លួនឯងរបស់បុគ្គលិកសែលកាត ព្រមទាំងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល និងលោកអគ្គនាយករបស់យើងដែលបានបង្ហាញឲ្យឃើញនៅក្នុងឆ្នាំនេះក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការសម្រាលបន្ទុករបស់សហគមន៍”។

យើងមានមោទនភាពក្នុងនាមជាក្រុមហ៊ុនតែមួយគត់ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100%  សែលកាត បានបញ្ចេញគំនិតផ្តួចផ្តើមមួយចំនួនក្នុងឆ្នាំនេះ ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របជាមូយការផ្តល់ជំនួយដល់សហគមន៍ដែលរងគ្រោះខ្លាំងបំផុតដោយជំងឺរាតត្បាត។      ក្នុងអំឡុងពេលនៃការបិទខ្ទប់ ក្រុមការងារផ្នែកបណ្តាញសេវារបស់ សែលកាត បានធានាថា អ្នកដែលរស់នៅក្នុងតំបន់ក្រហមអាចបន្តទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់បាន តាមរយៈការពង្រឹងបណ្តាញសេវា និងដាក់ពង្រាយបណ្តាញអង់តែនបន្ថែមទៀតនៅទូទាំងតំបន់។

លើសពីនេះទៅទៀត ក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ សែលកាត បានចាប់ដៃគូជាមួយម្ចាស់អាជីវកម្មឯកជន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្តល់នូវការផ្គត់ផ្គង់សំខាន់ៗឱ្យដល់អ្នករស់នៅតំបន់ក្រហម រួមទាំងអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត នៅពេលដែលពួកគេមិនអាចចាកចេញពីផ្ទះបាន។ បុគ្គលិកស្ម័គ្រចិត្តក៏បានលះបង់ពេលវេលារបស់ខ្លួនក្នុងការបង្កើត និងដំណើរការមជ្ឈមណ្ឌលចាក់វ៉ាក់សាំង រ៉ូយ៉ាល់គ្រុប គាំទ្រដោយក្រសួងសុខាភិបាល និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោផងដែរ ដែលបានដំណើរការអស់រយៈពេលជាងមួយខែកន្លងមក ហើយបានចាក់វ៉ាក់សាំងដល់មនុស្សជាងមួយម៉ឺននាក់។

លោក Simon បានបន្ថែមថា “ជំងឺរាតត្បាតបានបង្ហាញពីពេលវេលាដែលមិនធ្លាប់មានពីមុនមក ហើយយើងប្តេជ្ញាគាំទ្រសហគមន៍ដែលយើងធ្វើការជាមួយតាមលទ្ធភាពដែលយើងអាចធ្វើបាន។ យើងទាំងអស់គ្នាបានឆ្លងកាត់និងពុះពារនូវជំងឺរាតត្បាតជាមួយគ្នា ហើយអាចអបអរសាទរដល់សមិទ្ធិផលទាំងនេះ នៅពេលយើងក៏កំពុងអបអរនូវការបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យម្តងទៀត”។ ការប្តេជ្ញាចិត្តរបស់ សែលកាត ចំពោះទំនួលខុសត្រូវសង្គម មិនត្រឹមតែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ   និងបង្កើតជាផ្នែកស្នូលនៃប្រតិបត្តិការរបស់ខ្លួន។ ទូរគមនាគមន៍កំពុងឈានមុខគេនៅពេលនិយាយអំពីការលើកកម្ពស់ជំនាញ និងផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងវិស័យនវានុវត្តន៍ឌីជីថល។

នេះក៏រួមបញ្ចូលទាំងការគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អ្នកវិទ្យាសាស្ត្រវ័យក្មេងផ្នែកទិន្នន័យចំនួនប្រាំពីររូប។ នៅឆ្នាំនេះ សែលកាត ក៏បានសហការជាមួយអ្នកជំនាញការសរសេរកូដនិងមនុស្សយន្តពី SabaiCode ដើម្បីផ្តល់អាហារូបករណ៍ចំនួន 10 ក្នុងការចូលរួមវគ្គសិក្សាសរសេរកូដ Bootcamp រយៈពេល 12 ខែផងដែរ។ ដោយជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ សែលកាត ក្នុងការកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលយកឧស្សាហកម្ម 4.0 សកម្មភាពចំពោះទំនួលខុសត្រូវសង្គម របស់សែលកាត ផ្តោតលើការច្នៃប្រឌិតផ្នែកឌីជីថលនឹងនៅតែជាអាទិភាពទៅអនាគត។

សែលកាត មានមោទនភាពដែលបានក្លាយជាសមាជិករបស់ AmCham Cambodia ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន