no-alternative title

OPPO A95 ដាក់សម្ពោធជាផ្លូវហើយកាលពីយប់មិញតម្លៃ $299! អ្នកណាខ្លះចង់ក្លាយជាម្ចាស់ស្មាតហ្វូននេះមុនគេ? តោះទៅ Pre-Order លឿនៗ ចាំកាលទៀត?

សូមស្វាគមន៍ស្មាតហ្វូនត្រកូល A Series ម៉ូដែលថ្មី OPPO A95 ដែលទើបនឹងដាក់សម្ពោធជាផ្លូវការនៅលើទីផ្សារកម្ពុជា តាមរយៈអនឡាញនៅលើផេគ ហ្វ៊េសប៊ុក OPPO កាលពីយប់មិញនេះ ជាមួយនឹងតម្លៃត្រឹមតែ $299 ដែលស្មាតហ្វូននេះបំពាក់ជាមួយ RAM ធំរហូតដល់ទៅ 13GB កម្លាំងសាកថ្ម 33W ថាមពលថ្មធំទំហំ 5000mAh រចនាប័ទ្មស្រស់ស្អាតបែប OPPO Glow  ព្រមទាំងលក្ខណៈសម្បត្តិជាច្រើនទៀត។ 

ក្នុងនោះសង្កេតឃើញថា ក្នុងនាមជាប្រ៊េនស្មាតហ្វូនដ៏ល្បីឈ្មោះ OPPO ពិតជាបានខិតខំរិះរកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗសម្រាប់បំពេញចិត្តអតិថិជនមិនចេះរីងស្ងួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយទទួលការតបស្នងពីអតិថិជនមកវិញជាមួយនឹងការកោតសរសើរ ការគាំទ្រច្រើនលើសលប់ ហើយ OPPO ក៏មានជំហរមុតមាំថានឹងឈានមុខគេបន្តទៀតនៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ងាកចូលមកកម្មវិធីសម្ពោធវិញ តើអ្នកណាខ្លះបានទស្សនាកម្មវិធី «សម្ពោធទូរស័ព្ទស៊េរីថ្មី OPPO A95» កាលពីយប់មិញ នៅលើផេគហ្វ៊េសប៊ុក OPPO? ដោយនៅក្នុងកម្មវិធីសម្ពោធនេះឃើញមានពិធីករ ជា វិបុល, លោក Raven Blaze និងកីឡាករបាល់ទាត់ជម្រើសជាតិ កែវ សុខផេង បានធ្វើការបើកប្រអប់ OPPO A95 និងសំណេះសំណាលគ្នាអំពី AFF Suzuki Cup ព្រមទាំងបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយជក់ចិត្តដិតអារម្មណ៍។

ក្នុងនោះតារាកត្តិយសទាំង 2 រូបបានលើកសរសើរពីស្មាតហ្វូន OPPO A95 ស៊េរីថ្មីមិនដាច់ពីមាត់ ជាមួយនឹងរូបរាងឌីហ្សាញដ៏ស្រស់ស្អាតជាមួយទម្ងន់ ស្រាល និងស្តើងជាងគេងាយស្រួលចាប់កាន់ ពិសេសគឺរចនាប័ទ្មបែប OPPO Glow ក្រឡេកមើលទៅពិតជាស្រស់ស្អាតខ្លាំងមិនធម្មតា ដែលការរចនាបែបនេះភាគច្រើនមានតែនៅលើទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះ។

មួយវិញទៀត OPPO A95 បំពាក់ដោយអេក្រង់ទម្លុះ AMOLED ធំទូលាយ ជាមួយនឹងកម្រិតបង្ហាញ FHD+ ធ្វើឲ្យការទស្សនាភ្លឺច្បាស់ម៉ត់ ត្រជាក់ភ្នែក ព្រមទាំងបំពាក់ដោយបច្ចេកវិទ្យាការពារភ្នែកថែមទៀតផង។

នៅមិនទាន់អស់ទេ OPPO A95 បានបង្កប់លក្ខណៈពិសេសមួយទៀតគឺអាចបន្ថែមទំហំ RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុប 13GB អូសបញ្ជាប្រកបដោយភាពលឿនរលូន មិនទាក់ មិនគាំង ។

លើសពីនេះ OPPO A95 បំពាក់ជាមួយនឹងកម្លាំងសាកថ្មលឿន 33W ជាមួយនឹងថាមពលថ្មទំហំធំ 5000mAh ធ្វើឲ្យអ្នកប្រើប្រាស់អស់ក្តីបារម្ភលើទូរស័ព្ទឆាប់អស់ថ្ម ទូរស័ព្ទឡើងកម្តៅ និងបញ្ចូលថ្មយូរៗទៀតហើយ ដែលអាចនិយាយបានថា នេះជាតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូនបច្ចុប្បន្នកំពុងត្រូវការ។

ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ Pre-Order ឬកក់ទុកមុន OPPO A95 តម្លៃ $299 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2021 ដោយគ្រាន់តែអញ្ជើញទៅកាន់គ្រប់បណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេស ដើម្បីទទួលបានព័ត៌មានលម្អិតអំពីការកក់ទុកមុន ពិសេសនឹងទទួលបានកាដូគាប់ចិត្តសរុបជាទឹកប្រាក់ $232 រួមមាន ៖ Speaker + កាស (តម្លៃ $19), កាតាបស្ពាយក្រោយ (តម្លៃ $25), ប័ណ្ណធានាអេក្រង់ (តម្លៃ $59) និងស៊ីម Silver(តម្លៃ $129) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន