no-alternative title

ក្រុមហ៊ុន Visa ផ្តល់បច្ចេកវិទ្យាសុវត្ថិភាព Contactless EMV® Chip Standards ដល់សមាគមធនាគារនៅកម្ពុជា ដើម្បីជំរុញអន្តរប្រតិបត្តិការទូទាត់តាមរយៈការប្រើប្រាស់កាតនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃអង្គារ 8 រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ត្រូវនឹងថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2021 កន្លងទៅនេះ  សមាគមធនាគារនៅកម្ពុជា និង Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបន្តផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព Visa’s contactless EMV® chip standards សម្រាប់ពង្រឹងប្រព័ន្ធ ecosystem នៃការទូទាត់ក្នុងស្រុក និង គាំទ្រដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្តង់ដារួមស្របគ្នាជាមួយនឹងកាតអន្តរជាតិដទៃទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីឆ្នាំ 2019 មក Visa បានផ្តល់សិទ្ធិដល់សមាគមធនាគារនៅកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV® chip standards ក្នុងទម្រង់ជាបន្ទះឈីបសម្រាប់ប្រតិបត្តិការទូទាត់ក្នុងស្រុក ជំនួសការប្រើ Magnetic Stripe ដើម្បីពន្លឿនការផ្លាស់ប្តូរសម្រាប់ការទូទាត់តាមរយៈកាត។

សេចក្តីនៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃនេះផងដែរ ក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុន Visa ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ការសហការគ្នាលើការទូទាត់តាមរយៈកាតដោយប្រើបច្ចេកវិទ្យារបស់ Visa  នឹងធ្វើឲ្យប្រតិបត្តិការនៃការទូទាត់អាចប្រព្រឹត្តទៅតាមរយៈបណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលនឹងផ្តល់នូវការទូទាត់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាពនៅទូទាំងពិភពលោក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «កិច្ចសហការរួមនៃបណ្តាញអន្ដរធនាគាររបស់កម្ពុជានេះ គឺធ្វើឡើងស្របជាមួយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា នឹងជួយពន្លឿនការអភិវឌ្ឍន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា»។ លោកបន្តទៀតថា៖ «តាមរយៈកិច្ចសហការួមនេះ ក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។ សមាគមធនាគារនៅកម្ពុជា លើកទឹកចិត្តឲ្យសមាជិកទាំងអស់ ចូលរួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យារួមនេះ ដើម្បីអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ។ ធនាគារពាណិជ្ជ និង គ្រឹះស្ថានដាក់ប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុ ទាំងអស់ តម្រូវឱ្យចូលរួមជាមួយបណ្តាញអន្ដរធនាគាររបស់កម្ពុជា (CSS) នោះការដាក់បញ្ចូលស្លាកសញ្ញាបង់ប្រាក់ពីរ ឬច្រើន ឬកម្មវិធីទូទាត់ដែលមានលក្ខណៈដូចគ្នានៅលើឧបករណ៍ទូទាត់ដូចគ្នា នឹងបង្កើនស្តង់ដារសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រព័ន្ធទូទាត់នៅកម្ពុជាទាំងមូល ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «តាមរយៈការ   ផ្តល់នូវបច្ចេកវិទ្យារបស់យើងសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព» ។

នៅក្នុងកិច្ចព្រមព្រៀងជាមួយ សមាគមធនាគារនៅកម្ពុជា ក្រុមហ៊ុន Visa ក៏បានយល់ព្រមក្នុងការវិនិយោគលើការពិនិត្យប្រព័ន្ធបច្ចេកវិទ្យា បន្ទះឈីបកាតរបស់ CSS និងគាំទ្របណ្តាញអន្ដរធនាគាររបស់កម្ពុជាក្នុងការងារនេះផងដែរ។ សមាជិកសមាគមធនាគារនៅកម្ពុជា ដែលចូលរួមសហការជាមួយនឹងគម្រោងកាតអន្តរជាតិផ្សេងទៀត ក្រុមហ៊ុន Visa បានសន្យាថា នឹងផ្សារភ្ជាប់ពួកគេជាមួយក្រុមហ៊ុនភាគីទីបីសម្រាប់សេវាកម្មដែលពាក់ព័ន្ធ។ បណ្តាញអន្ដរធនាគាររបស់កម្ពុជា (Cambodian Shared Switch) គឺជាគ្រោងការណ៍មួយរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់អន្តរប្រតិបត្តិការនៃប័ណ្ណឥណពន្ធ ដែលមានកម្មសិទ្ធិនៅតាមបណ្តាញម៉ាស៊ីន ATM និងម៉ាស៊ីនឆូតកាត POS នៅទូទាំងប្រទេសកម្ពុជា ៕

សូមជំរាបថា សមាគមធនាគារនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ 1994 និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាប័នផ្លូវការតំណាងឲ្យវិស័យធនាគារឯកជននៅកម្ពុជា។ ក្នុងឆ្នាំ 1997 ABC ត្រូវបានទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រី។ ABC បានក្លាយជាសមាជិកទី 8 នៃសមាគមធនាគារអាស៊ាន (ABA) នៅក្នុងឆ្នាំ 1999។ ABC ត្រូវបានដំណើរការក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ 1999 នឹងមាត្រា នានាដែលត្រូវបានអនុម័តនៅថ្ងៃទី 28 ខែសីហាឆ្នាំ 2001 ព្រមទាំងបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅថ្ងៃទី 2 ខែតុលាឆ្នាំ 2001។ ទីបំផុតនៅថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2012 ABC បានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ។

 

សមាគម មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាដែលមានភាពរឹងមាំ។ អេប៊ីស៊ី បានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បីពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ ដើម្បីលើកស្ទួយសុខភាពហិរញ្ញវត្ថុ និងវិជ្ជាជីវៈជំនាញរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយតុល្យភាព និងនិរន្តរភាពហើយដែលសមស្របនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។ បច្ចុប្បន្ន ABC មានសមាជិកចំនួន 65 រួមមានធនាគារពាណិជ្ជកម្មចំនួន 45 ធនាគារឯកទេសចំនួន 15 សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា 01 (CMA) និងការិយាល័យតំណាងធនាគារចំនួន ០៤ ដែលមានទីតាំងនៅប្រទេសកម្ពុជា។

 

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង 65000 ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ 

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)

ក្រុមហ៊ុន Visa Worldwide Pte. Limited

ទូរស័ព្ទ ៖ (84) 28 3520 7439

អ៊ីម៉ែល ៖  [email protected]

 

កញ្ញា គ្រី សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អ៊ីម៉ែល ៖  [email protected] 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន