no-alternative title

សន្និសីទសារព័ត៌មានស្តីពី: កម្មវិធីដំណើរកម្សាន្តក្រុមគ្រួសារ Chevrolet ទៅកាន់ខេត្តព្រះសីហនុ

កាលពីថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2022 នេះ ក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជា បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីកម្មវិធីដំណើរកម្សាន្តក្រុមគ្រួសារ Chevrolet ទៅកាន់ក្រុងព្រះសីហនុ មានរយៈពេល 3 ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី 30-31 ខែធ្នូ ដល់ថ្ងៃទី 01 ខែមករា ឆ្នាំ 2023 ខាងមុខនេះ។ ព្រឹត្តិការណ៌នេះត្រូវបានធ្វើឡើងនៅក្រុមហ៊ុន Chevrolet ដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវសហព័ន្ធរុស្ស៊ី។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពីកញ្ញា ទុយ លក្ខិណា ដែលជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Chevrolet ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៌ថា ការរៀបចំកម្មវិធីដំណើរកម្សាន្តក្រុមគ្រួសារ Chevrolet នេះឡើង គឺមានគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពង្រឹង និងជំរុញវិស័យទេសចរណ៌ ព្រមទាំងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារប្រជាជនក្រីក្រ តាមរយៈសកម្មភាពសប្បុរសធម៌ផ្សេងៗរបស់ក្រុមហ៊ុន។ 

កញ្ញា ទុយ លក្ខិណា បានបន្តថា កម្មវិធីដំណើរកម្សាន្តនេះ គឺនឹងធ្វើឡើងដោយក្បួនរថយន្តចំនួនប្រមាណជា 30 គ្រឿង និងមានសមាជិកចូលរួមព្រឹត្តិការណ៌នេះប្រមាណជា 120 រូប ហើយនឹងធ្វើដំណើរចាប់ផ្តើមពីរាជធានីភ្នំពេញ ដោយឆ្លងកាត់តាមផ្លូវល្បឿនលឿន រួចបន្តដំណើរទៅកាន់ខេត្តព្រះសីហនុ។ បន្ថែមពីដំណើរកម្សាន្តរបស់អតិថិជននេះ ក្រុមហ៊ុនក៏នឹងមានរៀបចំនូវកម្មវិធីសប្បុរសធម៌សម្រាប់ក្រុមគ្រួសារក្រីក្រចំនួន 250 គ្រួសារថែមទៀតផង ដែលជំនួយនេះ គឺជាការចូលរួមលើកទឹកចិត្តនៃការចែករំលែក និងវប្បធម៌ជួយគ្នានៅក្នុងសង្គម។

ជាមួយគ្នានេះ កម្មវិធីដំណើរកម្សាន្តក្រុមគ្រួសារ Chevrolet ក៏មានការចូលរួមសហការឧបត្ថម្ភពីបណ្តាក្រុមហ៊ុននានាជាច្រើនផងដែរ ក្នុងនោះរួមមានដូចជា ក្រុមហ៊ុន ប្រេងម៉ាស៊ីនអាមេរិក ACDelco និងធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី, ធនាគារឯកទេស ខេប៊ី ដេហាន ម.ក និងធនាគារឯកទេស ដូនពេញ ម.ក។ 

សូមជំរាបថា ក្រុមហ៊ុន United Auto Trading Co.,LTD ជាក្រុមហ៊ុនដែលទទួលសិទ្ធិផ្តាច់មុននាំចូល និបចែកចាយរថយន្ត Chevrolet នៅលើទីផ្សារប្រទេសកម្ពុជា ពីក្រុមហ៊ុនអាមេរិកដ៏ធំបំផុត ដែលមានឈ្មោះថា General Motor ដែលជាម៉ាករថយន្តទទួលបាននូវការគាំទ្រ និងមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងបណ្តាប្រទេសជាច្រើនទាំងនៅអាស៊ី និងអឺរ៉ុប។ ក្រុមហ៊ុន Chevrolet មានដើមកំណើតតាំងពីឆ្នាំ 1911 មកម្លេះ។ ក្រុមហ៊ុននេះបទពិសោធន៌ខ្ពស់ និងមានការចាប់ដៃគូរជាមួយនិងក្រុមហ៊ុនធំៗជាច្រើន។ គិតមកដល់ពេលនេះ ក្រុមហ៊ុននេះ បានផលិតចេញនូវរថយន្តជាច្រើនប្រភេទ ជាមួយនិងគុណភាពខ្ពស់ ដែលមានការទទួលស្គាល់ជាសកល។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន