កុម្ម៉ង់ទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង OLED ជំនាន់ថ្មីថ្ងៃនេះ នឹងទទួលបានបញ្ចុះតម្លៃភ្លាមៗជាមួយការថែមជូន Speaker SoundTower ថែមទៀត

WoW!!! ការថែមជូនមិនធ្លាប់មានពី សាមសុង រាល់ការដាក់ Pre-Order ទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង OLED ជំនាន់ថ្មី នឹងទទួលបានបញ្ចុះតម្លៃភ្លាមៗ បូករួមជាមួយការថែមជូន Speaker SoundTower យ៉ាងពិសេស ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែមករា ឆ្នាំ2023!!

 

(ភ្នំពេញ) ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣៖ សម្រាប់ទូរទស្សន៍ សាមសុង OLED លោកអ្នកប្រាកដជាទទួលបាននូវអ្វីដែលពិសេសជាទីបំផុតលើសពីការមើលឃើញ និងការកម្សាន្តរបស់លោកអ្នក! ទាំងរូបរាង, គុណភាព, កម្រិតពណ៌, និងសំឡេង គឺពិតជាអាចនាំអារម្មណ៍របស់អ្នកដែលកំពុងទស្សនាឱ្យស្លុង និងស្ថិតក្នុងពិភពមួយដែលល្អ និងស្រស់ស្អាតលើសពីធម្មជាតិ!

ហើយឥឡូវនេះ រាល់ការដាក់បញ្ជាទិញទុកមុននូវទូរទស្សន៍ សាមសុង OLED ជំនាន់ថ្មី ចាប់ពីថ្ងៃចេញផ្សាយនេះរហូតដល់ថ្ងៃទី 31 មករា ឆ្នាំ 2023 លោកអ្នកនឹងទទួលបានការផ្ដល់ជូននូវប្រូម៉ូសិនដ៏ពិសេសៗដូចជា៖ 

- ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 65” អ៊ីញ សល់ត្រឹមតែ $2,999 (តម្លែដើម $4,121) 

- ការបញ្ចុះតម្លៃលើទូរទស្សន៍ សាមសុង OLED 55” អ៊ីញ សល់ត្រឹមតែ $1,999 (តម្លែដើម $2,747) 

- បង់រំលស់ជាមួយធនាគា AEON ក្នុងអត្រាការប្រាក់ 0% រហូតដល់ 12 ខែ (គិតចាប់ពីថ្ងៃទិញ) 

- ថែមជូន Speaker Samsung SoundTower ដែលមានតម្លៃដល់ទៅ $800 (បញ្ជាក់៖ ការផ្ដល់ជូននេះមិនអាចដូរជាប្រាក់វិញបានទេ) 

 

គ្រាន់តែឃើញបូ្រម៉ូសិនរំភើបរីករាយប៉ុណ្ណឹងហើយ ចុះទម្រាំតែគុណភាពវិញកាន់តែអស្ចារ្យប៉ុនណា..! តាមពិតទៅទូរទស្សន៍ដែលឆ្លាតវៃគឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេតែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងទាន់សម័យផងដែរ ជាក់ស្តែងដូចជាទូរទស្សន៍ សាមសុង OLED នេះតែម្តង។ 

 

ទូរទស្សន៍ សាមសុង OLED ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី ស្ដើងយ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា ដែលទូរទស្សន៍ សាមសុង OLED មានភាពល្អទាំងផ្នែក គុណភាព ភាពច្នៃប្រឌិតថ្មី និងភាពលេចធ្លោគួរឱ្យទាក់ទាញ។ 

 

ទូរទស្សន៍ សាមសុង OLED ត្រូវបានដំណើរការដោយប្រព័ន្ធ Quantum HDR OLED ស្របគ្នាជាមួយនឹងប្រព័ន្ធដំណើរការ AI-upscale ដើម្បីផ្តល់នូវកម្រិតពណ៌ដ៏អស្ចារ្យ និងរូបភាព 4K ដ៏ច្បាស់ធ្វើឱ្យរូបភាពកាន់តែរស់រវើក…ត្រជាក់ភ្នែក…ជាមួយនឹងពណ៌ភ្លឺច្បាស់…ម៉ដ្ឋស្អាតបែបធម្មជាតិ។ 

 

រីឯគុណភាពសំឡេងវិញ ទូរទស្សន៍ សាមសុង OLED ត្រូវបានរុំព័ទ្ធដោយសំឡេងជុំវិញនៃប្រព័ន្ធ Dolby Atmos ដែលផ្ដល់នូវសំឡេងខ្លាំងល្អជាមួយឧបករណ៍បំពងសំឡេងទូរទស្សន៍ពហុឆានែលជាផ្នែកមួយធ្វើឱ្យរូបភាព និងសំឡេងស៊ីគ្នា ហើយប្រសិនបើបានបន្ថែមជាមួយ Samsung Soundbar ទៀតនោះរឹតតែបង្កើនគុណភាពសំឡេងកាន់តែដិតជ្រៅទៅទៀត ធ្វើឱ្យអ្នកទទួលបាននូវបទពិសោធន៍ដ៏ឈានមុខគេ និងផ្ដល់នូវអារម្មណ៍រំភើបរីករាយនៃរូបភាព និងសំឡេងដ៏ល្អបំផុតចេញពីអេក្រង់ទូរទស្សន៍ដ៏ស្តើងមួយនេះ។ 

 

ក្រុមហ៊ុន សាមសុង តែងតែនាំមកជូននូវបទពិសោធន៍ថ្មីៗដែលពោរពេញទៅដោយគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាទំនើបៗសម្រាប់លោកអ្នក និងពិភពលោកទាំងមូល។ ដូច្នេះចំពោះអតិថិជនដែលចង់បានផលិតផលក៏ដូចជាបរិក្ខារអេឡិចត្រូនិកទំនើបទាន់សម័យ និងស៊ីវីល័យបំផុត សូមកុំភ្លេច សាមសុង គឺជាជម្រើសទី1 និងជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ 

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32! 

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Honor X7a ស្តេចថ្ម អាចប្រើបាន 3 ថ្ងៃ ជាប់ចំណាត់ថ្នាក់លេខ 1 ពី DXOMARK នឹងសម្ពោធជាផ្លូវការណ៌ជាមួយនិងការហែរក្បួនទូទាំងប្រទេស!

Honor X7a ស្តេចថ្ម អាចប្រើបាន 3 ថ្ងៃ ជាប់ចំណាត់ថ្នាក់លេខ 1 ពី DXOMARK នឹងសម្ពោធជាផ្លូវការណ៌ជាមួយនិងការហែរក្បួនទូទាំងប្រទេស!

ដោយ ប៉េងលីន
ថ្ងៃនេះស្តេចថ្ម Honor X7a ដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងព្រឹត្តិការណ៌ដង្ហែរក្បួននៅទូទាំងប្រទេស

ថ្ងៃនេះស្តេចថ្ម Honor X7a ដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារកម្ពុជា ជាមួយនិងព្រឹត្តិការណ៌ដង្ហែរក្បួននៅទូទាំងប្រទេស

ដោយ ប៉េងលីន
Samsung Galaxy S23 Series ជំនាន់ថ្មីប្រកាសដាក់ឱ្យ Pre-Order នៅក្នុងថ្ងៃសម្ពោធជាផ្លូវការណ៌ ជាមួយការថែមកាដូដ៏ពិសេសទៀតផង!!

Samsung Galaxy S23 Series ជំនាន់ថ្មីប្រកាសដាក់ឱ្យ Pre-Order នៅក្នុងថ្ងៃសម្ពោធជាផ្លូវការណ៌ ជាមួយការថែមកាដូដ៏ពិសេសទៀតផង!!

ដោយ ប៉េងលីន
Meizu និង Geely នឹងផលិតរថយន្តដោយជ្រកក្រោមស្លាកយីហោក្រុមហ៊ុនថ្មីឈ្មោះថា Wujie Auto

Meizu និង Geely នឹងផលិតរថយន្តដោយជ្រកក្រោមស្លាកយីហោក្រុមហ៊ុនថ្មីឈ្មោះថា Wujie Auto

ដោយ ប៉េងលីន
តើទូតសុច្ឆន្ទៈថ្មីរបស់ OPPO ជាអ្នកណា? ចូលរួមទស្សន៍ទាយទាំងអស់គ្នាដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន!

តើទូតសុច្ឆន្ទៈថ្មីរបស់ OPPO ជាអ្នកណា? ចូលរួមទស្សន៍ទាយទាំងអស់គ្នាដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន!

ដោយ ប៉េងលីន
បែកធ្លាយរូបភាពកាន់ដៃផ្ទាល់ទៅលើស្មាតហ្វូន Galaxy S23 Ultra!

បែកធ្លាយរូបភាពកាន់ដៃផ្ទាល់ទៅលើស្មាតហ្វូន Galaxy S23 Ultra!

ដោយ ប៉េងលីន