ក្រុមហ៊ុនបច្ចេកវិទ្យា ASUS បានប្រកាសបង្ហាញនូវកុំព្យូទ័រ Zenbook 14X OLED (UX5401) ដែលជាកុំព្យូទ័រប្រណិត 14-inch ដែលមានកម្រាស់ស្តើង និងស្រាលក្នុងការប្រើប្រាស់ជាមួយនឹងការឌីស្សាញកម្រិត 16:10 aspect-ratio ហើយវាគឺធ្វើអោយកុំព្យូទ័រនេះមានរូបរាងទាក់ទាញ និងស្រស់ស្អាតក្នុងការប្រើប្រាស់។ កុំព្យូទ័រ Zenbook 14X OLED នេះមានអេក្រង់កម្រិត 4K OLED HDR NanoEdge ជាមួយនឹងកម្រិតនៃការទស្សនាច្បាស់ 1,000,000:1 contrast ratio ។
អេក្រង់នេះ ទទួលបាននូវវិញ្ញាបនបត្រ PANTONE® Validated ដែលជាស្តង់ដារពណ៌ច្បាស់ និងកម្រិត cinema-grade 100% DCI-P3 gamut ជាមួយនឹងពណ៌ ultra-vivid colors និង TÜV-certified សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែកថែមទៀត។ កុំព្យូទ័រនេះ មានកញ្ចក់អេក្រង់ 16:10 aspect ratio ជាមួយនឹង 92% screen-to-body ratio ដែលសក្តិសមបំផុតសម្រាប់ការទស្សនា និងការធ្វើការ។
កុំព្យូទ័រនេះមានបន្ទះឈីបដ៏ខ្លាំងក្លា 11th generation Intel® Core™ i7 processor ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) ដែលធ្វើអោយសមត្ថភាពកុំព្យូទ័រនេះខ្លាំងក្លាបំផុត។ កុំព្យូទ័រនេះប្រើប្រាស់នូវ Intel WiFi 6 connectivity ជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master Premium technology ដែលរួមមាន ASUS WiFi Stabilizer សម្រាប់កាត់បន្ថយទៅលើ interference និង ASUS WiFi SmartConnect សម្រាប់ការតភ្ជាប់ដ៏រលូនក្នុងការប្រើប្រាស់។
កុំព្យូទ័រ Zenbook 14X OLED នេះមានតួខ្លួនស្លីមជាមួយនឹងកម្រាស់ 15.9 mm ហើយវាមានរន្ធ I/O ports ជាច្រើនដូចជា USB Type-A port, 2x USB-C® Thunderbolt™ 4 ports, HDMI® port, microSD card slot និង audio jack ។ កុំព្យូទ័រ Zenbook 14X OLED នេះក៏ឆ្លងកាត់នូវស្តង់ដារ MIL-STD-810H របស់សហរដ្ឋអាមេរិកដែលបង្ហាញអំពីភាពជឿជាក់ និងធន់ក្នុងការប្រើប្រាស់បំផុត។ កុំព្យូទ័រ Zenbook 14X OLED នេះក៏មានបំពាក់នូវសេនស័រស្កេនក្រយ៉ៅដៃ (fingerprint sensor) នៅលើប៊ូតុង Power សម្រាប់ការ login បានកាន់តែលឿន និង ASUS NumberPad 2.0 ដែលកាន់តែមានភាពងាយស្រួលក្នុងការវាយបញ្ចូលទិន្នន័យថែមទៀតផង។
បទពិសោធន៍ថ្មីនៃការទស្សនាច្បាស់ពិតៗ
កុំព្យូទ័រ 14-inch Zenbook 14X OLED នេះមានកម្រិតភាពច្បាស់ 4K OLED HDR four-sided NanoEdge ។ សម្រាប់គែម bezel របស់វាគឺពិតជាស្តើងជាមួយនឹងកម្រិត 16:10 aspect ratio ដែលមានទំហំធំជាងអេក្រង់ 16:9 ដល់ទៅ 18% ។ អេក្រង់របស់វាគឺវែងជាងមុនដែលងាយស្រួលក្នុងការអូសឡើង និងចុះដើម្បីមើលទៅលើវេបសាយ ឬឯកសារនានាបានច្រើន ហើយវាពិតជាល្អឥតខ្ចោះសម្រាប់ការអាន ការសរសេរ ឬកូដជាដើម។ អេក្រង់នេះមាន cinema-grade 100% DCI-P3 color gamut និង PANTONE® Validated បង្ហាញអំពីកម្រិតពណ៌ច្បាស់និងស្រស់ស្អាតបំផុត។ បច្ចេកវិទ្យា OLED technology នេះគឺធានាបាននូវពណ៌ខ្មៅនៅក្នុងកម្រិត 1,000,000:1 contrast ratio ហើយវាក៏មាន TÜV-certified សម្រាប់កាត់បន្ថយទៅលើពន្លឺពណ៌ខៀវបានថែមទៀត។
កម្លាំងម៉ាស៊ីនខ្លាំងក្លា
កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប 11th Generation Intel® Core™ i7-1165G7 processor រ៉េមទំហំ 16GB RAM និងក្រាហ្វិកកាត Intel Iris® Xe graphics ដែលធ្វើអោយកុំព្យូទ័រ Zenbook 14X OLED មានសមត្ថភាពខ្លាំងក្លាសម្រាប់ការងារ multitasking និងផលិតភាពការងារបានយ៉ាងល្អ។ វាក៏មានបំពាក់នូវ ultrafast 512GB SSD និង gigabit-class Intel WiFi 6 (802.11ax) ដែលអ្នកប្រើប្រាស់មិនចាំបាច់រង់ចាំការដំណើរការ Apps ឬវេបសាយក្នុងការដំណើរការផងដែរ។
កុំព្យូទ័រ Zenbook 14X OLED នេះមានកម្រាស់ 15.9 mm ជាមួយនឹងរន្ធ I/O ports ដូចជា USB 3.2 Gen 2 Type-A port, 2x USB-C Thunderbolt 4 ports, HDMI® port, microSD card slot និង audio jack ។ សម្រាប់ ASUS Intelligent Performance Technology (AIPT) គឺផ្តល់នូវដំណោះស្រាយ thermal និង power-saving ។ វាប្រើប្រាស់នូវ ASUS exclusive algorithms ជាមួយនឹង aerodynamic IceBlades fan និង 100-watt power supply ដើម្បីបង្កើនទៅលើកម្លាំងនៃ CPU ប្រកបដោយស្ថេរភាព ហើយថាមពលថ្មនេះគឺប្រើប្រាស់បានពេញមួយថ្ងៃជាមួយនឹងសំឡេងស្ងាត់ និងត្រជាក់ក្នុងការប្រើប្រាស់។
ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology នេះ កុំព្យូទ័រនេះអាចដំណើរការនូវល្បឿនខ្ពស់តាមតម្រូវការរបស់អ្នក។ វាក៏មាន 3 modes នោះគឺ Performance Mode សម្រាប់ការងារធំៗ, Balanced Mode សម្រាប់ការងារប្រចាំថ្ងៃ និង Whisper Mode សម្រាប់ power-saving ។ នៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា ASUS Intelligent Performance Technology នៅក្នុង Performance mode, Zenbook 14X OLED នេះអាចរីករាយជាមួយនឹងសមត្ថភាពខ្ពស់ដល់ទៅ 70% បើធៀបជាមួយនឹងកុំព្យូទ័រធម្មតា។
បទពិសោធន៍កាន់តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់
សម្រាប់បទពិសោធន៍នៃការប្រើប្រាស់នៅលើកុំព្យូទ័រ Zenbook 14X OLED នេះគឺកាន់តែប្រសើរជាងមុនជាមួយនឹងការឌីស្សាញយ៉ាងពិសេសរបស់វា។ វាមានបំពាក់នូវ 180° ErgoLift hinge ដែលងាយស្រួលក្នុងការវាយអត្ថបទបានយ៉ាងមានផាសុខភាពបំផុត។ វាក៏ងាយស្រួលក្នុងការចែករំលែកនូវ content ជាមួយនឹងអ្នកដទៃផងដែរ និងការសហការការងារជាក្រុមផងដែរ។ សម្រាប់ ASUS NumberPad 2.0 នេះគឺជា dual-function touchpad ដែលមានបំពាក់នូវ LED-illuminated numeric keypad ។ នៅពេលដែល NumberPad នេះដំណើរការនោះ សម្រាប់ touchpad នេះគឺប្រើប្រាស់សម្រាប់គ្រប់គ្រងទៅលើ cursor ទៅកាន់កម្មវិធី software កាន់តែឆ្លាតវៃបំផុត។ Zenbook 14X OLED នេះក៏មានសេនស័រស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងការពារសុវត្ថិភាព one-touch login ជាមួយនឹង Windows Hello ថែមទៀត។
កាលបរិច្ឆេទនៃការចេញលក់ និងតម្លៃ
កុំព្យូទ័រ ASUS Zenbook 14X OLED (UX5401) នេះអាចរកទិញបានហើយនៅក្នុងប្រទេសកម្ពុជានៅតាមហាងចែកចាយរបស់ក្រុមហ៊ុនជាមួយនឹងតម្លៃចាប់ពី $1299 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុន ASUS ៕ ព័ត៌មានបន្ថែម៖
https://www.facebook.com/ASUSKH.Cambodia
https://www.facebook.com/gaming/ASUSROGKH