ទូតសុច្ឆន្ទៈថ្មីទាំងពីរ 2 រូប គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា ត្រៀមបង្ហាញខ្លួនជាផ្លូវការណ៌ក្នុងពេលឆាប់ៗនេះ ជាមួយនិងវត្តមាន OPPO Reno8 T Series

បន្ទាប់ពីបង្ហោះពីការទស្សន៍ទាយទូតសុច្ឆន្ទៈថ្មី (តារាតំណាង) នៅលើផេគផ្លូវការរបស់ក្រុមហ៊ុន OPPO កាលពីប៉ុន្មានថ្ងៃមុនរួចមក ឃើញថាមានបណ្តា Fan ជាច្រើននាំគ្នាទាយឈ្មោះតារាក្នុងដួងចិត្តពួកគេ ដែលការទស្សន៍ទាយនេះធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook ស្ទើរតែគាំងផេគតែម្តងដើម្បីបានឈ្នះរង្វាន់ពី OPPO ។ យ៉ាងណាមិញ ក្រោយពីការទស្សន៍ទាយរួច OPPO ក៏បានបើកបង្ហាញមុខទូតសុច្ឆន្ទៈថ្មីរបស់ខ្លួនចំនួន 2 រូបគឺ កញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាចម្រៀង Original Song ថេណា។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ចម្ងល់ជាច្រើនពីមហាជនច្បាស់ជាឆ្ងល់ថា ហេតុអ្វីបានជា OPPO ជ្រើសតារាប្រុសស្រីទាំងពីររូបនេះជាទូតសុច្ឆន្ទៈ? នេះបើតាមសម្តីរបស់បុគ្គលិក OPPO បានឲ្យដឹងថា «ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា ជាតារាប្រុសស្រីដែលមានសមត្ថភាពខ្ពស់ មានរូបសម្រស់វ័យក្មេង និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មិត្តយុវវ័យ ជាពិសេសអ្នកទាំងពីរត្រូវតាមលក្ខខណ្ឌដែលក្រុមហ៊ុនចង់បានផងដែរ»។

    

អ្វីដែលកាន់តែពិសេស ជុំវិញការក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន OPPO ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ថេណា បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនស្រដៀងគ្នាថា ពួកគេពិតជាសប្បាយចិត្ត និងរំភើបជាខ្លាំងក្នុងការរួមការងារថ្មីជាមួយក្រុមហ៊ុន OPPO ពីព្រោះ OPPO ជាក្រុមហ៊ុនអន្តរជាតិ និងជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បន្ថែមពីនេះអ្នកទាំងពីរក៏បានបង្ហើបថានឹងមានសមិទ្ធផលថ្មីៗ និងអ្វីៗពិសេសៗជាច្រើនសម្រាប់ចែកជូនដល់បងប្អូនទាំងអស់គ្នា ពិសេសគឺហ្វេនៗរបស់ OPPO ផ្ទាល់តែម្តង ។

ដូចគ្នានេះដែរ ក្រោយពីមានការបង្ហើបនូវសមិទ្ធផលថ្មីៗរវាងតារាទាំងពីរខាងលើ សម្រាប់ហ្វេនៗនិងអតិថិជនកុំភ្លេចរង់ចាំអ៊ុតមើលថាតើ OPPO នឹងមានអ្វីថ្មីប្លែកសម្រាប់បង្ហាញក្នុងពេលឆាប់ៗនេះ? អូ! ទន្ទឹមជាមួយគ្នានេះ OPPO បានលាតត្រដាងវត្តមានស្មាតហ្វូន Reno Series ជំនាន់ថ្មីរបស់ខ្លួនគឺ OPPO Reno8 T Series ដែលគ្រោងនឹងចេញផ្លូវការក្នុងពេលឆាប់ៗនេះផងដែរ ហើយបើតាមដឹងលើកនេះ មិនដូចមុន OPPO Reno8 T Series ជំនាន់ថ្មីបង្ហាញអារម្មណ៍កាន់តែប្លែក និងកប់ជាងម៉ូដែលមុនៗទៀត ដោយគ្រាន់តែគិតគឺស្រមៃចង់កាន់ប្រើតែម្តង ប៉ុន្តែសុំផ្អាកការស្រមៃប៉ុណ្នឹងហ្នឹងសិន ព្រោះស្មាតហ្វូននេះមិនទាន់មកដល់កម្ពុជាជាផ្លូវនៅឡើយទេ។

យ៉ាងណាមិញ បើតាមហ្វេសប៊ុកផេគ OPPO គឺបានប្រកាសថាត្រៀមនឹងមកដល់ឆាប់ៗនេះហើយ ដូច្នេះសូមទន្ទឹងចាំបន្តិចសិនណា៎ ហើយដើម្បីជ្រាបកាន់តែច្បាស់អំពីលក្ខណៈពិសេសៗ និងថ្ងៃបង្ហាញខ្លួនជាផ្លូវការ សូមចូលទៅកាន់ហ្វេសប៊ុកក្រុមហ៊ុន OPPO៕ និយាយហើយនិយាយទៀតថា លើកនេះមិនដូចមុន! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន