មុខងារលេចធ្លោចំនួន 5 ដែលគេមើលឃើញថា បានបំពាក់នៅលើកំពូលស្មាតហ្វូន Galaxy S23 Ultra

កាលពីថ្ងៃទី 1 ខែកុម្ភៈកន្លងទៅលើនេះ ស្មាតហ្វូន Galaxy S23 series ត្រូវបានប្រកាសជាផ្លូវការណ៌នៅក្នុងព្រឹត្តិការណ៌  Unpacked ដែលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានចាប់អារម្មណ៌ខ្លាំងពីសំណាក់អ្នកដែលចូលចិត្តបច្ចេកវិទ្យាថ្មីៗ។ នៅក្នុងចំណោមស្មាតហ្វូនទាំងបីនេះ Samsung Galaxy S23 Ultra គឺជាម៉ូដែលមួយដែលមានការបំពាក់នូវមុខងារថ្មីៗ និងបច្ចេកវិទ្យាថ្មីៗ និងមានកម្លាំងជាងគេ បើប្រៀបធៀបជាមួយស្មាតហ្វូនថ្នាក់ប្រណិតនៃប្រភេទ Android។ ខាងក្រោមនេះ គឺជាមុខងារថ្មីចំនួន 5 ដែលធ្វើអោយ Samsung Galaxy S23 Ultra មានភាពលេចធ្លោ!

រូបភាពពាណិជ្ជកម្ម
no-alternative title

1-Overclocked Snapdragon 8 Gen 2

Samsung Galaxy S23 Ultra គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានអនុភាពខ្លាំងជាងគេក្នុងចំណោមបងប្អូន ដោយសារតែម៉ូដែលនេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 កម្រិត 4nm ដែលមានសមត្ថភាពអាចបង្កើតល្បឿនកើនឡើងបាន 34% ទៅលើ CPU performance និង 41% boost ទៅលើ GPU performance ហើយនិង 49% improvement ទៅលើ NPU performance ប្រៀបធៀបទៅនឹងឈីបជំនាន់មុន។ សូមជំរាបថា បន្ទះឈីបថ្មីនេះ គឺត្រូវបាន Samsung និង Qualcomm បានចាប់ដៃគ្នា ឌីស្សាញឡើងសម្រាប់ស្មាតហ្វូន S23 Ultra ដោយមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី មានល្បឿន និងកម្លាំងខ្លាំងជាងបន្ទះឈីប Snapdragon 8 Gen 2 ដែលប្រើនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនផ្សេងទៀត។ កិច្ចសហការគ្នានេះ គឺធ្វើឡើងនៅក្នុងគោលបំណងធ្វើយ៉ាងណាអោយស្មាតហ្វូន S23 Ultra មានសមត្ថភាពខ្ពស់ជាងគេនៅក្នុងចំណោមស្មាតហ្វូនថ្នាក់ប្រណិតរបស់ដៃគូរ។

2- First phone to use Gorilla Glass Victus 2

Galaxy S23 Ultra ត្រូវបានការពារដោយកញ្ចក់ជំនាន់ចុងក្រោយ Gorilla Glass Victus 2 ដែលមានប្រើប្រាស់នៅលើស្មាតហ្វូននេះទាំងមុខទាំងក្រោយតែម្តង។ កញ្ចក់នេះត្រូវបានគេបញ្ជាក់ថា គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី មានភាពរឹងមាំ និងសមត្ថភាពអាចការពារស្មាតហ្វូននៅពេលធ្លាក់បានយ៉ាងល្អបំផុត។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Corning បាននិយាយថា Gorilla Glass Victus 2 អាចទ្រទ្រង់ជាមួយនិងការទម្លាក់កំពស់ 1 ម៉ែត្រនៅលើបេតុង និងកំពស 2 ម៉ែត្រនៅលើផ្ទៃផ្សេងៗ។ ដូច្នេះជាមួយនិងកញ្ចក់នេះ អ្នកប្រើប្រាស់មិនចាំបាច់មានសំបកការពារទៀតនោះទេ។ Gorilla Glass Victus 2 ត្រូវគេបញ្ជាក់ថា នឹងអាចការពារ Galaxy S23 Ultra បានយ៉ាងជឿជាក់បំផុត។

3- 200 Megapixel main camera – ISOCELL HP2

ចំណុចមួយដែលគេឃើញថាថ្មីសម្រាប់ Samsung Galaxy S23 Ultra នេះ គឺកាមេរ៉ាទំហំ 200-Megapixel។ កាមេរ៉ានេះ គឺជាកាមេរ៉ាដំបូងវបំផុតរបស់ក្រុមហ៊ុន Samsung ហើយក៏ជាមុខងារថ្មីមួយដែលទើបតែប្រើសម្រាប់ឧស្សាហ៌កម្មស្មាតហ្វូនរបស់ក្រុមហ៊ុននេះផងដែរ ដោយកាមេរ៉ាដែលមានទំហំធំមួយនេះ គឺនឹងនាំមកនូវបច្ចេកវិទ្យាថតរូបកាន់តែសំបូរបែបបំផុតសសម្រាប់ស្មាតហ្វូន។ ជាមួយនិងការប្រើប្រាស់ ISOCELL HP2 sensor ធានាថា នឹងមានការផ្តល់នូវព័ត៌មានជាក់លាក់ នូវគុណភាពនៃការផ្តិតរូបភាព។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា កាមេរ៉ានេះ គឺមានសមត្ថភាពខ្ពស់បំផុតនៅក្នុងការថតនៅកម្រិត low-light performance និងមានការពង្រឹងទៅលើ dynamic range ថែមទៀត។ បន្ថែមពីនេះ នៅលើកាមេរ៉ានេះ អ្នកប្រើប្រាស់អាចជ្រើសរើសប្រើកាមេរ៉ាបានតាមចំណង់ចំណូលចិត្ត ដែលមានចាប់ពី 12MP, 50MP និង 200MP។

4- UFS 4.0 storage and LPDDR5X RAM

Galaxy S23 series នឹងមានល្បឿនលឿនជាងម៉ូដែលកន្លងមក។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវអង្គចងចាំប្រភេទ UFS 4.0 និងមានរ៉េម LPDDR5X RAM។ ជាមួយនិង UFS 4.0 នេះ គឺនឹងផ្តល់នូវការ read និង write ល្បឿនលឿនជាង UFS 3.1 និងមានសន្សំសំចៃថ្មបាន 46%។ ស្មាតហ្វូន S23 Ultra អាចបើករូបភាព និងរក្សាទុករូបភាពធំៗ បាន 3 ដងធៀបជាមួយនិង S22 Ultra ហើយក៏នឹងស៊ីថ្មតិចជាងថែមទៀត។

5- New color options of Galaxy S23 Ultra

Samsung Galaxy S23 Ultra មានការប្រើប្រាស់ពណ៌ 4 ពណ៌ ដែលមានដូចជា Phantom Black, Cream, Green, និង Lavender។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន