ក្រុមហ៊ុន ជីហ្គៀ គ្រុប កំពុងធ្វើយុទ្ធនាការណ៍ «ម៉ាស៊ីនត្រជាក់ LG ជម្រើសល្អបំផុត»

ក្រុមហ៊ុន ជីហ្គៀ គ្រុប បានធ្វើយុទ្ធនាការណ៍ «ម៉ាស៊ីនត្រជាក់ LG ជម្រើសល្អបំផុត» ដើម្បីផ្សព្វផ្សាយ អំពីបច្ចេកវិទ្យាថ្មីរបស់ម៉ាស៊ីនត្រជាក់ម៉ាកLG ដែលមានមុខងារសន្សំសំចៃ ថាមពល និងកាត់បន្ថយផលប៉ះ ពាល់បរិស្ថានដល់អ្នកប្រើប្រាស់ជំនាន់ថ្មី។«ម៉ាស៊ីនត្រជាក់ LG ជម្រើសល្អបំផុត» ជាយុទ្ធនាការណ៍ថ្មីមួយបានរៀបចំឡើងរួមគ្នារវាងក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា និងដៃគូអាជីវកម្មជាច្រើនទៀត ដើម្បីបញ្ជ្រាបការយល់ដឹងអំពី ការប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់LG និងមុខងារថ្មីៗជាច្រើនទៀតរបស់ម៉ាស៊ីនត្រជាក់LG សេរី ២០២៣។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ហេង សេងហ៊ាត ប្រធានផ្នែកផលិតផល LG បានលើកឡើងថាផលិតផលម៉ាស៊ីនត្រជាក់LG សេរី ២០២៣ បានបន្ថែមមុខងារ និងបច្ចេកវិទ្យាទំនើបជាងមុនផ្តល់ភាពងាយស្រួល និងឆ្លាតវៃ សំរាប់អ្នកប្រើប្រាស់ ជាពិសេសវាបានជួយសន្សំសំចៃថាមពលបានច្រើនថែមទៀតផង។ 

លោកមានប្រសាសន៍ថា «ចំណុចពិសេសរបស់ម៉ាស៊ីនត្រជាក់ LG បានផលិត ឡើងដោយបំពាក់បច្ចេកវិទ្យា ទី១Dual Inverter ជួយសន្សំសំចៃភ្លើង និងជួយឱ្យឆាប់ត្រជាក់។ ទី២ បំពាក់ហ្គាស R32 ដែលជាប្រព័ន្ធបច្ចេកវិទ្យារក្សាភាពត្រជាក់ និងត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ពីអ៊ីដ្រូកាបូនលើបរិស្ថាន។ ទី៣ មុខងារGold FIN ជាកញ្ច្រែង មានភាពធន់នឹងអាកាសធាតុ ជាពិសេសនៅតំបន់ប្រៃ និងមានភ្លៀងអាស៊ីតជាដើម មិនងាយខូចឬច្រេះ និងមិនមានផលប៉ះពាល់ ដល់បរិស្ថាន ១០០%។ ទី៤ គ្រប់ម៉ាស៊ីនត្រជាក់របស់ LG ទាំងអស់ បានភ្ជាប់មកជាមួយតម្រង(filter) ច្រោះធូលីដី  មេរោគ និងបាក់តេរីផ្សេងៗបានល្អបំផុត»។ 

 

លោកបន្ថែមថាផលិតផលរបស់LG ទាំងអស់ផលិតឡើងដោយបានគិតគូរស៊ីជម្រៅសំរាប់អ្នកប្រើប្រាស់តាម តំបន់ និងទីតាំងភូមិសាស្ត្រនីមួយៗ។ ជាក់ស្តែងនៅកម្ពុជា ជាប្រទេសមួយដែលមានអាកាសធាតុ ក្តៅហើយសើម ហើយរដូវកាលខ្លះមានខ្យល់ពុល និងមានដីហ៊ុយច្រើនធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ មនុស្ស។ លោកបន្តថាទាំងនេះជាកត្តាដែលពលរដ្ឋកម្ពុជាគួរជ្រើសរើសប្រើប្រាស់ ម៉ាស៊ីនត្រជាក់ដែលមានមុខ ងារជួយថែទាំសុខភាព បរិស្ថាន មានបច្ចេកវិទ្យាខ្ពស់ងាយស្រួលប្រើ និងជួយសន្សំសំចៃថាមពលអគ្គិសនី បែបនេះ។  

 

អ្នកស្រី ស៊ុន សុភី តំណាងចែកចាយផលិតផល LG Electronics ដែលបានចូលរួមផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យាផលិតផលនេះមានប្រសាសន៍ថា «ជាង៤ឆ្នាំដែលបានចែកចាយ ផលិត ផលLG អតិថិជនភាគច្រើនពេញចិត្តម៉ាស៊ីនត្រជាក់ LG ជាងគេព្រោះវាត្រជាក់លឿន មានCompressorភ្លោះ ហើយម៉ូឌែលខ្លះទៀតវាមានប្រព័ន្ធបន្សុទ្ធខ្យល់ផង មានប្រព័ន្ធការពារស្បែកផង អ្វីដែលសំខាន់នោះ វាត្រជាក់លឿន ហើយស៊ីភ្លើងតិច»។ អ្នកស្រីថា នៅពេលដែលLG មានផលិតផលថ្មី ឬចេញសេរីថ្មីអ្នកស្រីតែងតែផ្សព្វផ្សាយ និងបង្រៀនបច្ចេកវិទ្យាទាំងនោះទៅកាន់អតិថិជនដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាឱ្យស្គាល់ និងចេះប្រើប្រាស់។

ស្រដៀងគ្នានេះដែរលោក ណម រដ្ឋា អ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់LG ម្នាក់រស់នៅក្នុងរាជធានី ភ្នំពេញបាននិយាយថាតាមការប្រើប្រាស់ម៉ាស៊ីនត្រជាក់ LG ជាង៤ឆ្នាំមកនេះលោកមិនធ្លាប់មានបញ្ហាអ្វីនោះទេព្រោះម៉ាស៊ីនត្រជាក់យីហោនេះមានគុណភាពល្អងាយស្រួលប្រើ។ ម្យ៉ាងវិញទៀតលោកបានយល់ដឹងអំពីការ ប្រើប្រាស់ម៉ាស៊ីនត្រជាក់នេះច្បាស់លាស់បន្ទាប់ពីក្រុមជាង និងភ្នាក់ងារលក់របស់ក្រុមហ៊ុនបានពន្យល់ និងបង្រៀនលោកឱ្យចេះប្រើប្រាស់បច្ចេកវិទ្យារបស់វា។ 

លោកបន្ថែមថា ជាទូទៅលោកតែងតែលាងសំអាតម៉ាស៊ីនត្រជាក់រៀងរាល់៦ខែម្តង ដើម្បីសំអាតបាក់តេរី ធូលីដី នៅជាប់ម៉ាស៊ីន ហើយវាក៏ជួយជំរុញប្រតិបត្តិការម៉ាស៊ីនត្រជាក់ស្ងាត់ល្អ បញ្ចេញខ្យល់បរិសុទ្ធ និងត្រជាក់ លឿនថែមទៀតផង។  អ្នកស្រី ស្រីស ម្ចាស់ហាងស៊ុបពីរល្វែង និងជាអ្នកប្រើប្រាស់ម៉ាស៊ីនត្រជាក់LG ដែរនោះបាន បង្ហាញពីចំណាប់អារម្មណ៍ចំពោះបច្ចេកវិទ្យាLG ថាអ្នកស្រីពេញចិត្តលើម៉ាស៊ីនត្រជាក់LG ព្រោះវាស៊ីភ្លើងតិច ត្រជាក់លឿន និងមានសំឡេងស្ងាត់ល្អស័ក្តិសមនឹងអ្នកដែលប្រកបរបរដូចអ្នកស្រី ដែលវាមិនមានសំឡេង រំខាន ហើយផ្តល់ភាពស្រស់ស្រាយដល់ភ្ញៀវដែលមកពិសារអាហារនៅហាងរបស់អ្នកស្រី។ 

យុទ្ធនាការណ៍ «ម៉ាស៊ីនត្រជាក់ LG ជម្រើសល្អបំផុត ជួយសន្សំសំចៃអ្នកច្រើនជាងគេ» របស់ក្រុមហ៊ុន ដៃគូអាជីវកម្មទាំងពីរនេះ (LG Electronics and GGear Group) បានចាប់ផ្តើមរៀបចំឡើងអំឡុង ត្រីមាសទី១ និងទី២ឆ្នាំ២០២៣ ហើយបានរំពឹងថាអ្នកប្រើប្រាស់ផលិតផលនេះនៅកម្ពុជានឹងបង្កើនចំណេះដឹងបច្ចេកវិទ្យាថ្មីៗរបស់ផលិតផលLG ជាពិសេសរបៀបប្រើប្រាស់ឱ្យត្រូវតាមនិយាមស្តង់ដាររបស់គ្រឿង អេឡិចត្រូនិចនេះ ដើម្បីឆ្លើយតមទៅនឹងតម្រូវការពិតប្រាកដ។ ក្រុមហ៊ុន GGear Group ដែលជាអ្នកចែកចាយគ្រឿងអេឡិចត្រូនិចLG នៅកម្ពុជា ដែលជាអ្នកអនុវត្តយុទ្ធនាការណ៍នេះផ្ទាល់បានរៀបចំមាតិការស្តីពីចំណេះដឹងបច្ចេកវិទ្យាទាំងនោះនឹងបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងបានផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ជនគោលដៅ និងអ្នកពាក់ព័ន្ធជាច្រើនអ្នកផ្សេងទៀតឱ្យស្គាល់ផលិតផលLG កាន់តែច្បាស់។ 

ថ្មីៗនេះក្រុមហ៊ុន LG Electronics ក៏បានរៀបចំយុទ្ធនាការណ៍មួយដែរដែលបានបង្ហាញពី បច្ចេកវិទ្យាថ្មីដូចគ្នានិងបានប្តេជ្ញាជួយអ្នកប្រើប្រាស់ឱ្យយល់ដឹងពីរបៀបរស់នៅប្រកបដោយនិរន្តរភាពជាងមុនទទួលបានបរិស្ថានក្នុងផ្ទះស្អាតតាមរយៈការប្រើប្រាស់ផលិតផលរបស់ខ្លួន។ នេះជាមូលហេតុដែលក្រុមហ៊ុនកំពុងអនុវត្តបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថានលើផលិតផលដែលទើបបង្កើតថ្មីទាំងអស់របស់LG ហើយក៏រួមចំណែកដល់ការបញ្ចេញកាបូនទាបជាងមុន និងមានលំហូរធនធានឡើងវិញ៕ 

  

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន