no-alternative title

OPPO Find X5 Pro 5G បំពាក់ដោយកម្លាំងសាក 80W រួមទាំងសាកថ្មឥតខ្សែ 50W បានឆក់យកបេះដូងអ្នកស្រលាញ់វិស័យស្មាតហ្វូនមិនតិចទេ!

បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូនបានគិតគូរម៉ត់ចត់ទៅលើបច្ចេកវិទ្យានៃកម្លាំងសាកថ្ម និងទំហំថាមពលថ្ម ព្រមទាំងចង់បានស្មាតហ្វូនមួយណាដែលអាចប្រើបានពេញមួយថ្ងៃ ដោយមិនចង់ស្ពាយ Power Bank តាមខ្លួន និងចង់បានការសាកបញ្ចូលថ្មលឿនរហ័សដូចរន្ទះ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកំពុងប្រកួតប្រជែងគ្នាលើសមត្ថភាពសាកថ្មរហ័សរហូតក្លាយជាផ្នែកមួយដ៏សំខាន់បំផុត និងច្នៃប្រឌិតបំផុតនៅក្នុងវិស័យស្មាតហ្វូន។ ហើយជាអ្នកប្រើប្រាស់មួយចំនួនប្រហែលជាធុញជាមួយការសាកថ្ម 65W ហើយមែនទេ? ជឿថាអ្នកពិតជាចង់បានអ្វីដែលលឿនជាងនេះ ប៉ុន្តែក្នុងនោះក៏ឆ្ងល់ថា តើការសាកបញ្ចូលថ្មលឿនរហ័សមានសុវត្ថិភាពឬទេ? 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយ Find Series តែងតែនាំមកជាមួយបច្ចេកវិទ្យាសាកថ្មកំពូលពី OPPO ម៉ូដែលថ្មី Find X5 Pro 5G ដែលទើបប្រកាសដាក់បង្ហាញជាផ្លូវការកាលពីថ្មីៗនេះជាមួយថាមពលថ្មទំហំធំ 5000mAh ដែលអាចប្រើប្រាស់សម្រាប់ជំនួយការ លេងបណ្តាញសង្គម និងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុតតាមរយៈខ្សែចម្លងកម្លាំង 80W SuperVOOC មុនដំបូងគេបង្អស់ ដែលអាចសាកបំពេញថាមពលថ្មពី 0% ឡើងទៅ 50% ប្រើពេលប្រមាណតែ 12 នាទីប៉ុណ្ណោះ។ ជាមួយគ្នាដែរ Find X5 Pro បានបន្តគាំទ្របច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែ AirVOOC កម្លាំង 50W ដែលអាចសាកបំពេញថ្មទំហំ 5000mAh ឲ្យពេញ 100% ដោយប្រើពេលប្រមាណ 47 នាទី។ លើសពីនេះវដ្តជីវិតថ្មរបស់ Find X5 Pro ខ្ពស់ជាងមុន 2 ដងដែលបង្កើតវដ្តជីវិតនៃការសាកថ្មរហូត 1600 ជុំ។

អ្វីដែលពិសេសជាងនេះទៀតកំពូលស្មាតហ្វូនដ៏ប្រណិត OPPO Find X5 Pro ជាស្មាតហ្វូនតែមួយគត់ និងដំបូងបង្អស់ ដែលបំពាក់បន្ទះឈីប MariSilicon X បង្កើតដោយផ្ទាល់ពី OPPO ដែលមានសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និងថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ ជាពិសេសអភិវឌ្ឍន៍លើសមត្ថភាព 4K Ultra Night Video នៅទីងងឹតឲ្យកាន់តែភ្លឺច្បាស់ជាងអ្វីដែលភ្នែកយើងអាចមើលឃើញនៅពេលយប់ ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូពេលយប់។

ក្រៅពីនេះនៅលើកំពូលស្មាតហ្វូន OPPO Find X5 Pro 5G ក៏បានញាត់នូវបច្ចេកវិទ្យាកំពូលៗជាច្រើនស័ក្កិសមទៅនឹងបច្ចេកវិទ្យាឈានមុខគេឆ្ពោះទៅថ្ងៃអនាគត។ បន្ថែមពីនេះលោកអ្នកប្រាកដជាចង់ដឹងពីតម្លៃរបស់វាហើយមែនទេ? នេះបើយោងតាមការបង្ហើបតម្លៃពីម្ចាស់ហាងលក់ទូរស័ព្ទមួយចំនួននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ចំពោះតម្លៃរបស់កំពូលស្មាតហ្វូនស៊េរីថ្មី OPPO Find X5 Pro គឺមានតម្លៃ $1199 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន