no-alternative title

ASUS រៀបចំព្រឹត្តិការណ៍និម្មិត្តប្រកាសចេញនូវកុំព្យូទ័របត់បានជំនាន់ថ្មីម៉ូដែល Zenbook 17 Fold OLED នៅក្នុងពិពរណ៌ IFA 2022 នៅអាល្លឺម៉ង់

នៅថ្ងៃទី 1 ខែសីហា ឆ្នាំ 2022 នេះ ក្រុមហ៊ុន ASUS បានប្រកាសចេញនូវកុំព្យូទ័រដែលអាចបត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល  Zenbook 17 Fold OLED (UX9702)។ ការវត្តមានរបស់ផលិតផលថ្មីនេះ គឺធ្វើឡើងតាមរយៈព្រឹត្តិការណ៍និម្មិត្ត ដែលក្រុមហ៊ុនបានបង្ហាញនូវការឌីស្សាញ លក្ខណៈសម្បត្តិ តម្លៃ និងកាលបរិច្ឆេទនៃការលក់កុំព្យូទ័រ 17.3-inch foldable OLED នេះផងដែរ។ ព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញនូវព័ត៌មានលម្អិតនៅក្នុងស្តង់របស់ក្រុមហ៊ុន ASUS នៅក្នុងការតាំងពិពរណ៌  IFA 2022 នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។

ជាមួយការនឹងការបង្ហាញខ្លួនរបស់កុំព្យូទ័រដ៏អស្ចារ្យនេះ បានធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើលជាមួយនឹងភាពលេចធ្លោរបស់វានៅក្នុងព្រឹត្តិការណ៍ CES 2022, ហើយផលិតផលថ្មីនេះ ក៏នឹងជិតមានវត្តមាននៅលើទីផ្សារផងដែរ។ សូមជំរាបថា ព្រឹត្តិការណ៍និម្មិត្តនេះ គឺធ្វើឡើងនៅថ្ងៃទី 31 ខែសីហាឆ្នាំ 2022 កន្លងទៅនេះ នៅវេលាម៉ោង 2.00 p.m. (CEST) ហើយសម្រាប់ការបង្ហាញខ្លួននៅក្នុងស្តង់ ASUS IFA Booth នឹងធ្វើឡើងចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 6 ចាប់ពីម៉ោង 10.00 a.m ដល់  6.00 p.m ជារៀងរាល់ថ្ងៃ។ ស្តង់តាំងពិពរណ៍  ASUS IFA 2022 នឹងធ្វើឡើងនៅក្នុង Messe Venue, Hall 11.2 (Berlin ExpoCenter City, Messedamm 22, 14055 ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់)។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ដើម្បីបង្កើតនូវ Zenbook 17 Fold OLED ដែលជាកុំព្យូទ័រអេក្រង់បត់បាន 17.3-អ៊ីង foldable OLED ដំបូងបំផុតរបស់ពិភពលោកនេះ គឺក្រុមវិស្វកររបស់ក្រុមហ៊ុន ASUS បានធ្វើការសហការគ្នាក្នុងការអភិវឌ្ឍទៅលើទម្រង់មួយដែលប្លែកពីគេ។ ផលិតផលថ្មីនេះ គឺមានការឌីស្សាញជាមួយនឹងអេក្រង់ខ្នាត 4:3 Aspect Ratio និងមានទំហំ 17.3-អ៊ីង មានសមត្ថភាពអាចបង្ហាញចេញបាន2.5K និងបញ្ជាដោយម្រាមដៃបានថែមទៀតផង។ សម្រាប់ការបត់បាននៅកណ្តាល គឺនឹងបង្កើតចេញនូវអេក្រង់ដែលមាមខ្នាត 3:2 Aspect Ratio មានទំហំ 12.5-អ៊ីង និងមានសមត្ថភាពអាចបង្ហាញចេញបានជាមួយកម្រិត 1920x 1280px។ 

 

នៅពេលដែលដាក់បញ្ចូលជាមួយនឹង ASUS ErgoSense Bluetooth® keyboard និង touchpad ការឌីស្សាញកុំព្យូទ័រដែលអាចបត់បាននេះ នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់ប្រើបានជាច្រើនទម្រង់នោះគឺ Desktop, Laptop (ជាមួយនឹង Bluetooth keyboard), Laptop ( ជាមួយនឹង virtual keyboard), Tablet, Reader និង Extended។ កុំព្យូទ័រ Zenbook 17 អ៊ីង Fold OLED នឹងដាក់បង្ហាញនៅក្នុងស្តង់របស់ក្រុមហ៊ុននេះនៅក្នុងព្រឹត្តិការណ៍ ASUS IFA 2022។ ជាមួយនិងការចូលរួមនៅក្នុងព្រឹត្តការណ៌នេះ Asus គឺនឹងមានផលិតផលជាច្រើនទៀត ដែលនឹងដាក់តាំងបង្ហាញនៅក្នុងស្តង់នេះនឹងមានដូចជាផលិតផលរបស់ក្រុមហ៊ុន ASUS និង ROG ដែលមានភ្ជាប់ជាមួយនឹងទស្សនវិស័យដ៏ធំទូលំទូលាយនៃការច្នៃប្រឌិត បច្ចេកវិទ្យា និងផលិតផលជាច្រើនទៀតផង។ 

អ្នកអាចចូលរួមនៅក្នុងព្រឹត្តិការណ៍អនឡាញនេះបានដើម្បីទស្សនាកុំព្យូទ័រ Zenbook 17 Fold OLED នេះបានតាមរយៈវេបសាយ https://www.asus.com/event/asus-events/ifa/ ឬចូលរួមផ្ទាល់នៅក្នុងព្រឹត្តិការណ៍ IFA 2022 ខាងមុខនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន