no-alternative title

Honor X7 ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនៃត្រកូល Honor X Series ដែលគ្រប់គ្នាមិនគួរមើលរំលងឡើយ!

Honor X7 គឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី ដែលបានបង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា កាលពីពេលថ្មីៗនេះ ជាមួយនិងសិស្សច្បងចំនួនពីរទៀតគឺ Honor X8 និង Honor X9។ ស្មាតហ្វូន Honor X7 ថ្មីនេះ គឺជាម៉ូដែលមួយដែលមានការឌីស្សាញរូបរាងស្អាត និងតម្លៃធូជាងគេ ក្នុងចំណោមបងប្អូនទាំងបី ដែលមានលក់នៅលើទីផ្សារប្រទេសកម្ពុជា គឺត្រឹមតែ199 ដុល្លារប៉ុណ្ណោះ ខៈដែល Honor X8 មានតម្លៃ 249 ដុល្លារ និង Honor X9 មានតម្លៃ 299 ដុល្លារ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Honor X7 មានអេក្រង់ទំហំ 6.74 អ៊ីង ជាមួយនឹងកម្រិតភាពច្បាស់ HD+ (720×1600px)។ អេក្រង់នេះ មានការឌីស្សាញជាមួយនិងទំរង់ Waterdrop notch ដែលមានការញាត់នូវកាមេរ៉ាខាងមុខទំហំ 8-Megapixel។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ា 4 គ្រាប់ដែលកាមេរ៉ាគោលមានទំហំ 48-Megapixel, 5-Megapixel Wide-Angle, 2-Megapixel Sensor Depth និង 2-Megapixel macro។ 

ស្មាតហ្វូនថ្មីនេះបំពាក់នូវបន្ទះឈីប Snapdragon 680 មានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB និងអាចបន្ថែមម៉េមូរីក្រៅបាន។ អ្វីដែលពិសេស គឺមានស្មាតហ្វូននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 និងមានសេវាកម្ម PlayStore ពេញលេញតែម្តង។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000 mAh នឹងមានការជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 22.5-watt។ ស្មាតហ្វូននេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង។  

សម្រាបអ្នលដែលងចង់បានស្មាតហ្វូនតម្លៃធូ គុណភាពខ្ពស់ អាចជ្រើសរើសម៉ូដែល X7 នេះ ឬក៏បងប្អូនរបស់គេ 2 ម៉ូដែលទៀតបាន ដោយចាប់ពីថ្ងៃនេះ ក្រុមហ៊ុន Honor មានប្រូម៉ូសិនពិសេសស គឺរាល់ការជាវទូរស័ព្ទ HONOR X Series ស៊េរីថ្មី ម៉ូដែលលណាមួយចាប់ពីថ្ងៃនេះ នឹងមានសំណាងធំៗចំនួនពីរដង គឺលើកទី 1 អាចចាប់រង្វាន់នៅហ្នឹងកន្លែងភ្លាមៗ ហើយលើកទីពីរនោះ គឺនឹងមានឱកាស ឈ្នះរង្វាន់ច្រើនសន្ធឹកសន្ធាប់ថែមទៀត ដោយគ្រាន់តែបំពេញឈ្មោះ និងលេខទូរសព្ទ ហើយដាក់ក្នុងធុងឆ្នោត ដែលមាននៅទីនោះ។ សម្រាប់ការចាប់ឆ្នោតនេះ គឺនឹងមានធ្វើការការចាប់រង្វាន់ជារៀងរាល់ 2 សប្ដាហ៍ម្ដង។

ចំពោះរង្វាន់ដែលក្រុមហ៊ុន Honor ផ្តល់ជូនជាមួយប្រូម៉ូសិននេះ គឺមានដូចជា: កុំព្យូទ័រស៊េរីថ្មី Huawei Matebook D14 ជាច្រើនរង្វាន់ រួមជានិងស្មាតហ្វូនម៉ូដែលថ្មី Honor X9 ជាច្រើនរង្វាន់ ហើយថែមទាំងមានសំបុត្រកុនជាច្រើសន្លឹកថែមទៀតផង។ កុំភ្លេចណា ចង់បានស្មាតហ្វូនស្អាត មានគុណភាពខ្ពស់ មានតម្លៃធូថ្លៃ ហើយនិងមានរង្វាន់ ជ្រើសរើស ស្មាតហ្វូន Honor X Series គឺពិតជាមិនខកបំណងនោះទេ។បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ ក្រុមហ៊ុន Honor សូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយមិនជម្រាបជូនដំណឹងទុកជាមុន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន