no-alternative title

Tecno រៀបចំពិធីជួបជុំជាមួយនិងដៃគូរអាជីវកម្មរបស់ខ្លួន រួមនិងការដាក់សម្ពោធជាផ្លូវការស្មាតហ្វូនស៊េរីថ្មី Spark 9 Series នៅលើទីផ្សារកម្ពុជា

កាលពីថ្ងៃទី 10 ខែសីហានេះ ក្រុមហ៊ុន Tecno បានរៀបចំនូវពិធីជួបជុំជាមួយនិងដៃគូរអាជីវកម្មរបស់ខ្លួនទូទាំង ប្រទេសនៅសណ្ឋាគារភ្នំពេញ។ ពិធីជប់លៀដដ៏ធំមួយនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុម ហ៊ុន រួមជាមួយនិងម្ចាស់ហាងទូរស័ព្ទ ហើយក៏មានវត្តមានអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុនទូរស័ព្ទដែលជាដៃគូររបស់ក្លឹបបាល់ទាល់ Manchester City មួយនេះ ក៏បានប្រកាសដាក់សម្ពោធជា ផ្លូវការនូវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Spark 9 Series នៅលើទីផ្សារកម្ពុជាផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់របស់លោក Leo ដែលជានាយកក្រុមហ៊ុន Tecno ប្រចាំនៅប្រទេសកម្ពុជា គឺបានអោយដឹងថា គោលបំណងសំខាន់ដែលក្រុមហ៊ុនសម្រេចរៀបចំកម្មវិធីរីករាយនេះឡើង គឺដើម្បីជាការថ្លែងអំណរគុណដល់ម្ចាស់ ហាងលក់ទូរស័ព្ទទាំងអស់ ដែលជាដៃគូររបស់ Tecno ដែលបានជួយជំរុញការលក់ស្មាតហ្វូនរបស់ Tecno អោយទទួលបាននូវលទ្ធផលល្អដូចថ្ងៃនេះ ហើយពិធីនេះ ក៏ជាពេលវេលាជួបជុំគ្នាថ្មីមួយផងដែរសម្រាប់ការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងការពិសារអាហាររួមគ្នាដ៏រីករាយរវាងក្រុមហ៊ុនជាមួយនិងដៃគូរទាំងអស់គ្នា។

បន្ថែមពីនេះ លោក Leo ក៏បានបញ្ជាក់ទៀតថា សម្រាប់វត្តមានរបស់ស្មាតហ្វូន Spark 9 Series នៅលើទីផ្សារ កម្ពុជានៅពេលនេះ គឺនឹងធ្វើអោយអ្នកប្រើប្រាស់ទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើនថែមទទៀត ពីព្រោះថា ស្មាតហ្វូនទាំងនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការសម្រិតសម្រាំងជាពិសេស បំពាក់មកជាមួយនូវ Hardware ល្អៗ បច្ចេកវិទ្យាថ្មីៗ និងមានកាមេរ៉ាធំ និងថ្មធំ មិនធ្វើអោយអ្នកប្រើប្រាស់មានការព្រួយបារម្ភឡើយនៅក្នុងការប្រើប្រាស់ អ្វីដែលរឹតតែពិសេសនោះគឺតម្លៃរបស់ស្មាតហ្វូនថ្មីៗទាំងនេះ គឺពិតជាធូរថ្លៃសមរម្យសម្រាប់អ្នកប្រើប្រាសៈគ្រប់វ័យតែម្តង។

 

ស្មាតហ្វូន Spark 9T នេះ មានអេក្រង់ទំហំ 6.6 inch LCD ដែលមានកម្រិតភាពច្បាស់ Full HD+ ជាមួយនឹង waterdrop notch ។ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Helio G35 ជាមួយនឹង រ៉េមទំហំ 4GB អាចបន្ថែមបាន 3GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូន Spark 9T មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50 megapixel, 2 megapixel portrait lens និង AI sensor។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32 Megapixels។

ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 18W fast charging។ ស្មាតហ្វូនថ្មីនេះមាន micro USB charging port, microSD card slot, ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង, IPX2, Bluetooth 5, 4G, Dual SIM និង GPS។  ស្មាតហ្វូននេះចេញលក់នលើទីផ្សារជាមួយតម្លៃ 149 ដុល្លារ

ស្មាតហ្វូន Spark 9 Pro មានអេក្រង់បង្ហាញចេញចបានជាមួយនិងកម្រិត FHD+ និងមានកាមេរ៉ាមុខ ទំហំ 32MP ហើយនិងមានកាមេរ៉ាក្រោយចំនួន3 គ្រាប់ ដោយគ្រាប់ទីមួយមានទំហំ 48MP និងគ្រាប់ ទីពីរមានទំហំ 2MP Macro រួមនិងគ្រាប់ទីបីមានទំហំ 2MP AI lens។

សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាត ហ្វូននេះដំណើរការ លើបន្ទះឈីប Helio G85 និងមានរ៉េមទំហំ 6GB អាចបន្ថែមបាន 5GB ហើយនិង មានមេម៉ូរីទំហំ 128GB ព្រមទាំងអាចបន្ថែមមេម៉ូរី microSD បាន។ ស្មាតហ្វូននេះ រត់នៅលើ Android 12 ផ្អែកជាមួយនិងស្បែកកម្មវិធី Tecno’s HiOS 8.6។ Spark 9 Pro មានថ្មទំហំ 5,000 mAh គាំទ្រដោយ កម្លាំងសាក 18W charging។ ស្មាតហ្វូននេះចេញលក់នលើទីផ្សារជាមួយតម្លៃ 169 ដុល្លារ។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន