no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន បានសហការគ្នាជាមួយនិងក្រុមហ៊ុន HP រៀបចំនូវកម្មវិធីជួបជុំដៃគូអាជីវកម្មរបស់ខ្លួន

នៅថ្ងៃទី 11 ខែ សីហា ឆ្នាំ 2022  ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន និងក្រុមហ៊ុន HP ដែលជាក្រុមហ៊ុនដើមរបស់សហរដ្ឋអាមេរិក បានសហការគ្នារៀបចំកម្មវិធីជួបជុំដៃគូអាជីវកម្មរបស់ខ្លួន។ នៅក្នុងឱកាសដ៏ពិសេសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន សូមថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម និងចែករំលែកចំណេះដឹងបន្ថែមទៅលើផលិតផល HP ក្នុងនោះរួមមាន Commercial Product, Consumer Product និង Printer គ្រប់ម៉ូដែលផងដែលដើម្បីពង្រឹងនូវទំនាក់ទំនងបង្កើនភាពជឿជាក់ឲ្យកាន់តែខ្លាំងមួយវិញទៀត ក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានកាន់តែទូទូលាយថា HP មានតំណាងក្រុមហ៊ុននាំចូលនិងចែក ចាយស្របច្បាប់នៅក្នុងប្រទេសកម្ពុជាជាមួយការធានាត្រឹមត្រូវពីរោងចក្រ ផ្ទាល់និងជាផលិតផលសុទ្ធ 100%។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាងនេះទៅទៀតទៅ HP ក៏បានប្រគល់ជូននូវវិញ្ញាបនបត្រ Authorized Distributor ជូន ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន ក្នុងការនាំចូលនិងចែចាយនៅក្នុងប្រទេសកម្ពុជាដែល ជាផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងបច្ចេកវិទ្យាឈានមុខគេ។

កម្មវិធីនេះផងដែរ ក៏មានការចូលរួមជាកិត្តិយសការចូលរួមជាកិត្តិយសពីសំណាក់ លោក ញ៉េប ចន្តា ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន និងលោក LIM CHOON TECK ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន HP ប្រចាំប្រទេសថៃ វៀតណាម និង South East Asia Emerging Countries (SEMC) ក៏ដូចជាដៃគូសហការកំពូលៗជាភ្ញៀវកិត្តិយសជាច្រើនទៀត។

នៅក្នុងកម្មវិធីដ៏ពិសេសនេះ លោក ញ៉េប ចន្តា ក៏ដូចជាលោក LIM CHOON TECK បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយស្ដីពីអត្ថន័យនិងគោលបំណង នៃការសហការ រវាងភាគីទាំងពីរនៅក្នុងសុន្ទរកថារបស់ លោក LIM CHOON TECK ប្រធានបទ ”Unlocking the Power of Hybrid  world”​។ 

លោកបានចែករំលែកថា អ្នកធ្វើការទាំងអស់បច្ចុប្បន្នអាចធ្វើការបានពីគ្រប់ទីកន្លែង បទពិសោធន៍ទាំងនេះមានសារះសំខាន់ណាស់ជាពិសេសអ្នកដែលធ្លាប់ប្រើបច្ចេកវិទ្យាចាស់ចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរដើម្បីសម្រួលក្នុងការ ប្រាស្រ័យទាក់ទង  ភាពច្នៃប្រឌិត  និងការកំសាន្តផ្សេងៗផងដែរ។សំរាប់HPគឺខិតខំធ្វើយ៉ាងណាអោយអ្នកប្រើប្រាស់ រឺបណ្តាក្រុមហ៊ុនទទួលបានបទពិសោធន៍ដែលមានសម្ថភាពខ្ពស់តាមរយៈការទទួលយកដំណោះស្រាយក្នុងការ ប្រើប្រាស់ Hybrid of work។     

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន មានមោទនភាពដែលជាក្រុមហ៊ុន ផ្គត់ផ្គងនូវគ្រឿងបរិក្ខាគ្រប់ប្រភេទរបស់ផលិតផល HP ដែលជាផលិតផលដែលមានឈ្មោះល្បីល្បាញនៅលើសកលលោក ដែលមានគុណភាពខ្ពស់ជាទីទុកចិត្តនិងមានការធានាយ៉ាងត្រឹមត្រូវផងដែរ។ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិនសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែល តែងតែគាំទ្រដល់ក្រុមហ៊ុនយើងខ្ញុំកន្លងមកហើយសន្យាថានឹងខិតខំប្រឹងប្រែងបន្តសេវាកម្មរបស់ខ្លួនឲ្យល្អជាងគេជូនដល់អតិថិជន ទាំងអស់ផងដែរ។

ទំនាក់ទំនង ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប្យ៊ូសិន

- អាស័យដ្ឋាន : ផ្ទះលេខ 16Eo ផ្លូវលេខ 290 សង្កាត់ទូលស្វាយព្រៃ ខណ្ឌចំការមន ភ្នំពេញ

- អ៊ីម៉ែល : [email protected]

- លេខទូរស័ព្ទ : +855 78 888 591

- ហ្វេសប៊ុក : ECI Distribution

   

   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន