no-alternative title

iOne បានរៀបចំពិធីស្វាគមន៏ការមកដល់ជាផ្លូវការនូវ MacBook Air និង MacBook Pro ដែលបំពាក់ឈីបជំនាន់ថ្មី M2

កាលពីល្ងាចថ្ងៃទី 08 ខែ សីហា ឆ្នាំ 2022 ម្សិលមិញនេះ iOne បានរៀបចំកម្មវិធីណែនាំនូវផលិតផលថ្មីរបស់ Apple គឺ MacBook Air (M2) និង MacBook Pro (M2) សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ។ យោងតាមការធ្វើបទបង្ហាញរបស់ប្រធានផ្នែកបច្ចេកទេស របស់ក្រុមហ៊ុន iOne បានអោយដឹងថា Chip M2 គឺជា Chip ជំនាន់ថ្មីនៃ Apple Silicon ដែលជួយជំរុញអោយល្បឿន និង កំលាំងនៃការប្រើប្រាស់ប្រសើរជាង 1.4 ដង នៃ Chip M1, 15ដង នៃ Chip Intel-base model ក៏ដូចជាថ្មកាន់បានយូររហូតដល់ 18 ម៉ោង។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលធ្វើអោយចាប់អារម្មណ៏ជាងនេះទៅទៀតនោះ គឹ MacBook Air (M2) គឺបានផ្លាស់ប្តូរនៅរូបរាងទាំងស្រុង ជាមួយការរចនាដ៏ល្អឥតខ្ចោះ និងមាន 4 ពណ៍សំរាប់ជ្រើសរើស ដូចជា៖ Midnight, Starlight, Spacegray និង Silver ហើយតំលៃគឺចាប់ពី 1,379 ដុល្លាឡើងទៅ។អតិថិជន អាចជ្រើសរើសនៅលក្ខខណ្ឌបង់ប្រាក់ដ៏សំបូរបែប អាចជាសាច់ប្រាក់ ឬ បង់រំលស់ជាមួយអត្រាការប្រាក់ទាបបំផុត។

ការដាក់តាំងបង្ហាញនៅ ផលិតផលថ្មីនេះផងដែរ បានទាក់ទាញការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់ អតិថិជនដែលអញ្ជើញមកពី ស្ថាប័ននានាជាច្រើន ដែលជាអ្នកនិយមគាំទ្រ និង ប្រើប្រាស់ផលិតផលម៉ាក Apple ផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា iOne ដែលទទួលសិទ្ធិលក់ជាផ្លូវការពី Apple តាំងពីឆ្នាំ 2006 ដែលគ្រប់ផលិតផលពី iOne គឺសុទ្ធសឹងតែមានធានាត្រឹមត្រូវរយៈពេល 1ឆ្នាំ។ រយៈពេលជាង 17 ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនទទួលបានការគាំទ្រជាក្រៃលែង ពីសំណាក់អតិថិនជាច្រើន។ ក្រៅពីការលក់ក្រុមហ៊ុនក៏មាននៅមជ្ឈមណ្ឌលសេវាកម្ម ដែលចាំទទួល ដោះស្រាយរាល់បញ្ហាបច្ចេកទេស នានាផងដែរ។ 

សំរាប់ពត៍មានលម្អិតពីផលិតផលអតិថិជនអាចទាក់ទៅកាន់ទីតាំងដូចខាងក្រោម៖

ផ្នែកលក់៖

iOne សុធារស (Apple Authorized Reseller): ជាន់ទី1 ផ្សារទំនើប អុីអនម៉លភ្នំពេញ។ លេខទំនាក់ទំនង៖ 023 99 31 81

iOne សែនសុខ (Apple Authorized Reseller): ជាន់ទី1 ផ្សារទំនើប អុីអនម៉លសែនសុខសុីធី។ លេខទំនាក់ទំនង៖ 023 99 31 61

ផ្នែកសេវាកម្ម៖

iOne Service Center: ជាន់ទី2 អគារ iOne, ផ្លូវម៉ៅសេទុង, សង្កាត់បឹងកេងកងទី 1, ចំការមន, ភ្នំពេញ។

លេខទំនាក់ទំនង៖ 085 99 75 75

អាចស្វែងយល់អំពីផលិតផលដោយផ្ទាល់តាមរយៈ៖

គេហទំព័រ: https://www.ione.com.kh 

Facebook: iOne Stores

Instagram: iOneCambodia

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន