no-alternative title

ក្រុមកំពូល Rainbow 6 របស់អាស៊ីប៉ាស៊ីហ្វិក នឹងប្រកួតដណ្តើមពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ ROG Masters Asia Pacific 2022

ASUS Republic of Gamers ដែលជាក្រុមហ៊ុនម៉ាកយីហោកុំព្យូទ័រលេងហ្គេមចំណាត់ថ្នាក់លេខ 1 របស់ពិភពលោកបានប្រកាសនៅថ្ងៃនេះអំពីការប្រកួត

កីឡាអេឡិចត្រូនិច ROG Masters Asia Pacific 2022 ។ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់នេះមានទឹកប្រាក់ចំនួន $40,000 ដុល្លារអាមេរិកដែលនឹងចាប់ផ្តើមពីថ្ងៃទី 15 ខែសីហានេះ ដែលមានការចូលរមពីក្រុម Tom Clancy’s Rainbow Six: Siege ដែលនឹងធ្វើការប្រកួតតទល់គ្នាជាមួយនឹងក្រុមកីឡាអេឡិចត្រូនិចផ្សេងទៀតនៅក្នុងវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅក្នុងទីក្រុងបាំងកក ប្រទេសថៃ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមកីឡាអេឡិចត្រូនិចមកពីតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូងនឹងធ្វើការចុះឈ្មោះដើម្បីចូលរួមការប្រកួតវគ្គជម្រុះចាប់ពីថ្ងៃទី 15 ខែសីហានេះជាមួយនឹងការប្រកួតពានរង្វាន់អនឡាញចាប់ពីថ្ងៃទី 17 ខែកញ្ញានេះ។ នៅពេលដែលក្រុមណាមួយឈ្នះនោះ ក្រុមនោះនឹងបន្តក្នុងការឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងតំបន់ និងការបន្តទៅប្រកួតវគ្គផ្តាច់ព្រ័ត្រចុងក្រោយនៅក្នុង Thailand Game Show ដែលនឹងធ្វើឡើងនៅថ្ងៃទី 21 ខែតុលានេះ។ វគ្គប្រកួតផ្តាច់ព្រ័ត្រតំបន់ និងវគ្គផ្តាច់ព្រ័ត្រ (Grand Finals) នឹងធ្វើការផ្សាយបន្តផ្ទាល់ជាច្រើនភាសាផងដែរ។

 

លោក Peter Chang អ្នកគ្រប់គ្រងទូទៅនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុង System Business Group របស់ក្រុមហ៊ុន ASUS និយាយថា “យើងបានបង្កើតនូវកុំព្យូទ័រ ROG ដ៏អស្ចារ្យសម្រាប់អ្នកលេងហ្គេមនៅគ្រប់កម្រិតក្នុងការអភិវឌ្ឍនូវសមត្ថភាពរបស់ពួកគេកាន់តែប្រសើរ ហើយព្រឹត្តិការណ៍  ROG Masters APAC គឺជាផ្លូវមួយរបសយើងដែលអនុញ្ញាតអោយពួកគេអាចបង្ហាញនូវទេពកោសល្យដ៏អស្ចារ្យដែលមិនគួរអោយជឿបាន។ នៅក្នុងឆ្នាំនេះ ជាមួយនឹងក្រុម  Rainbow 6: Siege យើងមានគោលដៅក្នុងការជ្រើសរើសនូវក្រុមកីឡាអេឡិចត្រូនិចដ៏ល្អបំផុតនៅក្នុង APAC ដើម្បីព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនៅក្នុងទីក្រុងបាំងកក។”

 

អំពី ROG Masters

នៅក្នុងការបង្កើតនៅក្នុង APAC នៅក្នុងឆ្នាំ 2016 នោះ ព្រឹត្តិការណ៍ ROG Masters APAC នេះបន្តក្នុងការនាំយកនូវឱកាសនៃកីឡាអេឡិចត្រូនិច esports ដ៏ល្អបំផុតសម្រាប់អ្នកលេងហ្គេមគ្រប់រូបនៅក្នុងតំបន់ដែលផ្តោតទៅលើការជ្រើសរើសនូវមនុស្សដែលមានទេពកោសល្យសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ។ នៅក្នុងឆ្នាំនេះ ជាលើកដំបូងបំផុតដែលព្រឹត្តិការណ៍  ROG Masters APAC 2022 នឹងមានការចូលរួមពីក្រុម Tom Clancy’s Rainbow Six: Siege ដ៏ខ្លាំងក្លា។

ការចុះឈ្មោះ និងកាលបរិច្ឆេទនៃការបិទបញ្ចប់

សម្រាប់បេក្ខជនដែលចាប់អារម្មណ៍អាចធ្វើការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ប្រកួតជាផ្លូវការនេះតាមរយៈគេហទំព័រ  www.rogmastersapac.gg ។ ការចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍ ROG Masters APAC 2022 នេះចាប់ផ្តើមពីថ្ងៃទី 15 ខែសីហា និងបញ្ចប់នៅថ្ងៃទី 15 ខែកញ្ញា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន