no-alternative title

កក់ទុកមុន (Blind order) OPPO Reno8 Series ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី17 សីហា នឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $187 & $102

អ្នកណាខ្លះកំពុងមានបំណងចង់ប្តូរទូរស័ព្ទឡើងស៊េរី? ឥឡូវនេះជាឱកាសល្អដោយឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាយើងបានប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series ចំនួន 3 ម៉ូដែលគឺ Reno8 | Reno8 Z 5G | Reno8 5G ចាប់ពីថ្ងៃនេះដល់ថ្ងៃទី17 សីហា 2022 ដែលអត្ថប្រយោជន៍ទទួលបានច្រើនលើសពី Pre order ។ 

 

យ៉ាងណាមិញ បន្ទាប់ពីផេគ OPPO ប្រកាសបើកឲ្យកក់ទុកមុន ឬ Blind order នូវ Reno8 Series ឃើញថាអតិថិជនជាច្រើនបានឈរតម្រង់ជួរដើម្បីធ្វើការកក់ទុកមុន ព្រមទាំងសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីនេះពេញៗតាមបណ្តាហាងលក់ទូរស័ព្ទដៃ។ បន្ថែមពីនេះឃើញថា បណ្តាសារព័ត៌មានបច្ចេកវិទ្យាល្បីៗ និងតារាៗជាច្រើនចេញវីដេអូ Review ណែនាំឲ្យប្រើ OPPO Reno8 Series ដែលជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបំផុតបំពាក់ដោយលក្ខណៈពិសេសៗជាច្រើនរាប់មិនអស់។ ដូច្នេះ មោះ! ឥឡូវយើងមកជជែកគ្នា តើគួរសម្រេចចិត្តកក់ទុកមុន ឬ Blind order នូវស្មាតហ្វូន Reno8 Series ឬទេ? តើ Reno8 Series មានចំណុចពិសេសអ្វីខ្លះ? 

រូបភាពពាណិជ្ជកម្ម
no-alternative title

-ស្ទីលរចនាពណ៌ ៖ ពណ៌មាសដ៏ប្រណីតនៅលើពណ៌ Dawnlight Gold កើតចេញពីជម្រេលពណ៌ទឹកមាសដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុង បង្ហាញនូវភាពស្រស់ស្អាត កាន់តែមើលកាន់តែដកចិត្តមិនរួច។

-ស្ទីលរចនារូបរាង ៖ ការរចនាល្អឯកដែលមិនធ្វើឲ្យអ្នកខកបំណង កម្រាស់ស្តើង 7.6mm ទម្ងន់ស្រាល 181g ជាមួយគែមជ្រុងដ៏ទាន់សម័យ និងថ្មីស្រឡាងក្នុងដៃអ្នក។ រីឯតួខ្លួនខាងក្រោយរចនាពីកញ្ចក់ស្ងួតដ៏រឹងមាំផ្ដល់នូវអារម្មណ៍បែបប្រណីតដូចវត្ថុដ៏មានតម្លៃ។ ជាពិសេសវាមិនត្រឹមតែស្អាតទេ ថែមទាំងអាចការពារសឹកឆ្កូត និងស្នាមដៃបានយ៉ាងល្អជាមួយនឹង OPPO Glow ជំនាន់ថ្មីទៀតផង។ 

-កងបំភ្លឺដំណឹង ៖ ភ្លើងដំណឹងបែបពន្លឺដង្ហើម បញ្ចេញពន្លឺក្រោមផ្ទៃកញ្ចក់កាមេរ៉ា ប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។

-សេនស័រស៊ែលហ្វី IMX709/766 ៖ ស៊ែលហ្វីដោយភាពជឿជាក់គ្រប់ប្លង់គ្រប់បុស្តិ៍ជាមួយកាមេរ៉ាមុខ Reno8 បំពាក់សេនស័រកំពូល IMX709 របស់ Sony ដំបូងគេលើពិភពលោក។ ចំណែក Reno8 5G កាន់តែពិសេសជាមួយកាមេរ៉ាមុខ IMX709 និងកាមេរ៉ាក្រោយបំពាក់ដោយសេនស័រ IMX766 ជួយឲ្យការថតរូបកាន់តែភ្លឺច្បាស់ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺបែបណាក៏ដោយ។

-មុខងារកាមេរ៉ាសំខាន់ៗ ៖ Reno8 បំពាក់នូវមុខងារ Bokeh Flare Portrait, Selfie HDR, Portrait Retouching ។ ចំណែក Reno8 Z 5G បំពាក់នូវមុខងារ Bokeh Flare Portrait, Selfie HDR, AI Color Portrait, Dual View Video ។ ដោយឡែក Reno8 5G បំពាក់នូវមុខងារថតរូបយប់ច្បាស់និងរហ័ស, AI Highlight Video, Bokeh Flare Portrait។ រឹតតែពិសេសនៅលើ Reno8 Series ទាំង 3 ម៉ូដែលសុទ្ធតែបំពាក់នូវ Portrait Mode 2.0 ដែលអាចកំណត់កាំពន្លឺ 25 កម្រិតថតរូបកាន់តែជំនាញបែបកាមេរ៉ាអាជីព។ បន្ថែមពីនេះវាក៏នៅមានមុខងារថតរូប ថតវីដេអូផ្សេងៗជាច្រើនទៀតផងដែរ។

 

តោះ! នៅចាំអីទៀត? អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ឥឡូវនេះលោកអ្នកអាចធ្វើការកក់ទុកមុន (Blind order) នូវស្មាតហ្វូន OPPO Reno8 Series ទាំង 3 ម៉ូដែលបាននៅតាមបណ្តាហាងលក់ទូរស័ព្ទដៃនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី17 សីហា 2022 ដើម្បីទទួលបាននូវកាដូសរុបជាទឹកប្រាក់ $187 សម្រាប់ Reno8 5G | Reno8 Z 5G រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6 ខែ (តម្លៃ $85), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។

ដោយឡែកសម្រាប់ការកក់ទុកមុន Reno8 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $102 រួមមាន៖ កង្ហារ (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), ស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurLikeCrazy រយៈពេល 4 ខែ។ ចំពោះតម្លៃពិតប្រាកដ ក្រុមហ៊ុននឹងប្រកាសជាផ្លូវការនៅថ្ងៃ18 ខែសីហា ឆ្នាំ2022 វេលាម៉ោង 7 យប់ នៅក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno8 Series» លើផេគផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ និងបង្ហាញរាល់ចម្ងល់ទាំងអស់ពីស្មាតហ្វូនស៊េរីថ្មីនេះ ជាពិសេសលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន កាសឥតខ្សែស៊េរីថ្មី និងថេប្លេតស៊េរីថ្មី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន